អំពូលភ្លើង – KHB MEDIA

អំពូលភ្លើង

កុំភ្លេចគិតពីចំណុចទាំង ៦នេះ ពេលលោកអ្នក រៀបចំពន្លឺក្នុងផ្ទះជាមួយអំពូលLED!

ការប្រើប្រាស់អំពូលLED សម្រាប់រៀបចំបំភ្លឺគេហដ្ឋាន កំពុងក្លាយជាទំនោរពេញនិយមមួយ ក្នុងពេលបច្ចុប្បន្ន។ ប៉ុន្ដែវាក៏ទាមទារឲ្យយើងមានបច្ចេកទេសខ្ពស់ ក្នុងការជ្រើសរើស និងតំឡើងអំពូលទាំងនោះផងដែរ។ KHB Media សូមណែនាំ ចំណុចសំខាន់ចំនួន ៦ ដែលអ្នកត្រូវគិតគូរ នៅពេលប្រើប្រាស់អំពូលLED រៀបចំពន្លឺក្នុងគេហដ្ឋាន៖

អានបន្ត

សន្សំថាមពលលើការប្រើប្រាស់អំពូលក្នុងផ្ទះ តាមរយៈវិធីទាំង៧នេះ

អំពូលភ្លើងជាឧបរណ៍ដ៏សំខាន់សម្រាប់បំភ្លឺគេហដ្ឋាន តែវាក៏ជាផ្នែកមួយដ៏ចម្បងនៃការចំណាយលើថ្លៃអគ្គីសនីប្រចាំខែផងដែរ។ ដូច្នេះតើអ្នកគួររកវិធីយ៉ាងណា ដើម្បីកាត់បន្ថយថាមពលទៅលើការប្រើប្រាស់អំពូល?

អានបន្ត

ចិនចង់បង្កើតសួនឧស្សាហកម្មឋាមពលមួយនៅខេត្តព្រះសីហនុ

ភ្នំពេញៈ ក្រុមហ៊ុន Yunnan Hui He Group ដែលមានមូលដ្ឋាននៅខេត្តយូណាន នៃប្រទេសចិនបានបង្ហាញពីគម្រោងវិនិយោគលើសួនឧស្សាហកម្មថាមពលថ្មីមួយនៅខេត្តព្រះសីហនុដែលនឹងបង្កើតរោងចក្រផលិតសម្ភារៈអគ្គីសនីទំនើប និងអំពូលភ្លើងដើរដោយពន្លឺព្រះអាទិត្យ។ តំណាងក្រុមហ៊ុន Yunnan Hui He Group កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយតំណាងសភាពាណិជ្ជកម្មខេត្តព្រះសីហនុដើម្បីបើកផ្លូវឲ្យមានការសិក្សាលម្អិតពីលទ្ធភាពដំណើរការគម្រោងនេះ។ លោក Mo Fei នាយកក្រុមហ៊ុន Yunnan Hui He Group បានបញ្ជាក់ថា ខេត្តព្រះសីហនុគឺជាទីតាំងដ៏មានសក្តានុពលសម្រាប់វិនិយោគិនចិន និងសម្រាប់គម្រោងសួនឧស្សាហកម្មថាមពលនេះ។ តំណាងក្រុមហ៊ុនរូបនេះ នៅមិនទាន់អាចបញ្ជាក់ពីទំហំទឹកប្រាក់សម្រាប់គម្រោងនេះនៅឡើយ តែបានបង្ហើបថា គម្រោងនេះនឹងអាចមានទីតាំងនៅទឹកដីស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងគំហុកក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ដោយបានទទួលទុន​វិនិយោគពីវិនិយោគិនចិនយ៉ាងច្រើន ដោយផ្តល់ទាំងផលវិជ្ជមាន និង ផលអវិជ្ជមានមួយចំនួនផងដែរ។ ក្រៅពីគម្រោងរោងចក្រ សហគ្រាស ខេត្តព្រះសីហនុ ក៏កំពុងតែទទួលបានកំណើនការវិនិយោគជាបន្តបន្ទាប់ពីវិនិយោគិនចិន ពិសេសអាជីវកម្មកាស៊ីណូ ដែលបច្ចុប្បន្នមានរហូតដល់ជាង ៨០ ទីតាំង។ …

អានបន្ត

អត្ថប្រយោជន៍​៥ របស់​កង្ហារ​ពិតាន

នៅ​ក្នុង​កម្ពុជា ការ​ប្រើប្រាស់​កង្ហារ​​ពិតាន​​មិន​សូវ​ពេញ​និយម​ទេ ដែល​ឃើញ​មាន​​ប្រើ​ភាគច្រើន​នៅ​តាម​ភោជនីយដ្ឋាន ​​និង​សាល​​សាធារណៈ​មួយ​ចំនួន ខណៈ​​​តាម​​អគារ​​រដ្ឋាភិបាល​ភាគច្រើន​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​។ យោង​តាម​គេហទំព័រ NAHB ក្រៅតែ​ពី​ការពារ​ការ​​បំពុល​បរិយាកាស​ កង្ហារ​ពិតាន​មាន........

អានបន្ត

សិប្បកម្មនរាអង្គរបង្ហាញខ្លួន ក្នុងពិព័រណ៍ពាណិជ្ជកម្មផលិតខែ្មរ នៅសាលកោះពេជ្រ

សិប្បកម្មនរា ដាក់តាំងបង្ហាញផលិតផលតុបតែងជាច្រើនរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរប្រចាំឆ្នាំនេះ ចាប់ពីថ្ងៃទី ១៨ រហូតដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៨ មជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ដែលនឹងផ្តល់ជូនការបញ្ចុះតំលៃពិសេសជូនអតិថិជនចាប់ពី ១៥% ដល់ ២៥%។

អានបន្ត

នរានឹងពង្រីកខ្លួនចូលទីផ្សារភ្នំពេញនាចុងឆ្នាំនេះ

បន្ទាប់ពីទទួលជោគជ័យនៅទីផ្សារសៀមរាប ពេលនេះសិប្បកម្មនរា កំពុងពង្រីកខ្លួននៅក្រុងភ្នំពេញ និង គ្រោងវាយលុកទីផ្សារគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា...

អានបន្ត