KHB Media Writer – KHB MEDIA
ទំព័រមុខ / KHB Media Writer

KHB Media Writer

ក្រសួងដែនដី៖ សកម្មភាពពុះដីឡូត៍លក់មានការរីកចម្រើនគ្មានអ្វីគួរឱ្យបារម្ភ

ភ្នំពេញ៖ ដោយសារតែសកម្មភាពពុះដីឡូត៍លក់បាននឹងកំពុងរីកដូចផ្សិត ទាំងនៅតាមទីក្រុងនិងតាមបណ្តាខេត្តនានា វាបានបង្កឱ្យពលរដ្ឋមានការព្រួយបារម្ភ ពីហានិភ័យ និង បញ្ហាប្រឈមពីការទិញលក់ដីធ្លី ជាពិសេសប្រជាពលរដ្ឋដែលមិនមានចំណេះដឹងឬទទួលព័ត៌មានគ្រប់គ្រាន់។  ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានលើកឡើងថា វាមិនមានអ្វីគួរឱ្យបារម្ភនោះទេ បើក្រុមអ្នកអភិវឌ្ឍន៍ដីធ្លីទំាងអស់ប្រកាន់ខ្ចាប់ និង អនុវត្តតាម«ប្រកាសស្តីពីការអភិវឌ្ឍដី»ដែលក្រសួងបានរៀបចំឲ្យគ្រប់ភាគីពាក់ព័ន្ធអនុវត្ត និងគោរពតាមប្រកាសនោះ។ លោក ឡៅទិព្វ សីហា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ទទួលស្គាល់ថាការពុះដីឡូត៍លក់មានការរីកចម្រើនមែន ប៉ុន្តែវាមិនមានអ្វីគួរឲ្យបារម្ភទេ ដោយសារក្រសួងរៀបចំដែនដី មានប្រកាសនិយាយអំពីការអភិវឌ្ឍដី។ លោកថាអ្នកអភិវឌ្ឍន៍ដី អ្នកពុះដីឡូត៍លក់ត្រូវអនុវត្តតាមលិខិតគតិយុត្តិ ពិសេសអនុវត្តសេចក្តីប្រកាសអំពីការអភិវឌ្ឍដី ហើយអ្នកដែលអភិវឌ្ឍដីធ្លីទំាងអស់ ចំាបាច់ត្រូវតែសុំច្បាប់អនុញ្ញាតិជាមុនសិន ពីអាជ្ញាធរមានសមត្ថកិច្ច ដែលរួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រាជធានី-ខេត្ត ក្រុងស្រុកខណ្ឌទំាងអស់។ លោក សីហា សង្កត់ធ្ងន់ថា៖« ដើម្បីឱ្យពលរដ្ឋ ជៀសផុតពីហានិភ័យពីការទិញលក់ដីឡូត៍នេះ អ្នកអភិវឌ្ឍន៍ដី ត្រូវអនុវត្តឱ្យបានល្អ តាមប្រកាសស្តីពីការអភិវឌ្ឍដីរបស់ក្រសួងដែនដី មុនអភិវឌ្ឍន៍នៅតាមការដ្ឋាន»។ «អ្នកអភិវឌ្ឍន៍ដីចំាបាច់ត្រូវមានឯកសារសុំច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ជាក់ឱ្យអ្នកទិញគាត់បានឃើញ ថាការអភិវឌ្ឍដីរបស់ពួកគាត់មានច្បាប់ត្រឹមត្រូវមុនគាត់ធ្វើការប្រកាសលក់»។ លោកថា វិធានការនានាបានចែងនៅក្នុង«ប្រកាសស្តីពីការអភិវឌ្ឍដី» ដូច្នេះបើសិនជាមានបញ្ហាកើតឡើង ក្រសួងនឹងអនុវត្តតាមប្រកាសនេះ។ …

អានបន្ត

រដ្ឋមន្រ្តីសាធារណការ៖ “ឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើមាំ”

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖« ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ប្រកាន់នូវគោលជំហរយើង “ឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើមាំ”។

អានបន្ត

កម្ពុជា និងហុងគ្រី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

កិច្ចព្រមព្រៀងហុងគ្រី-កម្ពុជានឹង គ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន រាប់ចាប់តាំងពីការធ្វើពាណិជ្ជកម្ម វិនិយោគ សំណង់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វិស្វកម្ម កសិកម្ម ឧស្សហកម្ម បរិស្ថាន ថាមពល សុខាភិបាល ទូរគមនាគន៍ ព័ត៌មានវិទ្យា បច្ចេកវិទ្យា អប់រំ ទេសចរណ៍ កម្មសិទ្ធិបញ្ញា ហិរញ្ញវត្ថុ និងធនាគារ វិទ្យាសាស្ត្រ និងការស្រាវជ្រាវ ព្រមទាំងសហគ្រាសធុនតូច និងមធ្យម ដើម្បីបម្រើការអភិវឌ្ឍកំណើនសេដ្ឋកិច្ចគ្នាទៅវិញទៅមក។

អានបន្ត

RMA Cambodia ចាប់ដៃគូជាមួយក្រុមហ៊ុនឥណ្ឌានាំចូលគ្រឿងចក្រសំណង់មកកម្ពុជា

ក្រុមហ៊ុន RMA Group Cambodia នឹងក្លាយជាក្រុមហ៊ុនក្នុងស្រុកតែមួយគត់ដែលមានសិទ្ធិផ្តាច់មុខ នាំចូលនិងចែកចាយគ្រឿងចក្រសំណង់ AJAX ពីប្រទេសឥណ្ឌា។

អានបន្ត

គេហទំព័រអចលនទ្រព្យកម្ពជាចាប់ដៃគូជាមួយគេហទំព័រអចលនទ្រព្យចិន Fang.com

គេហទំព័រ Realestate.com.kh ដែលផ្តល់សេវាកម្មផ្សព្វផ្សាយអចលនទ្រព្យធំបំផុតនៅកម្ពុជាបានសហការជាដៃគូជាមួយគេហទំព័រអចលនទ្រព្យដ៏ធំមួយរបស់ចិឈ្មោះថា Fang.com។

អានបន្ត

ក្រុមហ៊ុន Mall Group នឹងកែលម្អស្ថានីយរថភ្លើងភ្នំពេញទៅជាអគារពាណិជ្ជកម្មទំនើប

អ្នកវិនិយោគអឺរ៉ុបនិងអាមេរិកមួយក្រុមនឹងចំណាយប្រាក់ប្រមាណ 5 លានដុល្លារសម្រាប់ កែលម្អស្ថានីយរថភ្លើងនៅទីក្រុងភ្នំពេញ នឹងប្រែក្លាយស្ថានីយនេះ ទៅជាអគារពាណិជ្ជកម្ម និងហាងលក់ទំនិញទំនើប និងជាកន្លែងសម្រាប់កែលំហែកាយ។

អានបន្ត

Grab ឈ្នះពានរង្វាន់ «សហគ្រាសដែលមានទំនួលខុសត្រូវសង្គមនៅតំបន់អាស៊ី» ឆ្នាំ២០១៩ 

ពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវសង្គមនៅតំបន់អាស៊ី (AREA) មួយនេះ គឺជាការទទួលស្គាល់លើ ក្រុមហ៊ុនសាជីវកម្ម និងអង្គភាព/ស្ថាប័ននានា ចំពោះការបំពេញការងារដ៏គួរឲ្យកត់សម្គាល់ទៅលើសកម្មភាពទទួល ខុសត្រូវសង្គម (CSR)។

អានបន្ត

ការហោះហើរត្រង់ រវាងកម្ពុជា-ឥណ្ឌូនេស៊ី ចាប់ផ្តើមនៅខែមិថុនានេះ

ពីមុនវាត្រូវការរយៈពេលជាង 8 ម៉ោងដើម្បីធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជាហើយផ្ទុយទៅវិញ។ ជើងហោះហើរ Citilink ថ្មីនេះនឹងចំណាយពេលត្រឹមតែ 3.5 ម៉ោងប៉ុណ្ណោះហើយចេញដំណើរពីហ្សាកាតានៅពេលព្រឹកហើយទៅដល់រាជធានីភ្នំពេញនៅពេលរសៀល

អានបន្ត

ឡាវនឹងបើកការហោះហើរមកកម្ពុជាឡើងវិញ នាខែតុលាខាងមុខនេះ

ក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញ (Loas Airline) របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នឹងបើកការហោះហើរមកកាន់កម្ពុជាឡើងវិញ នាអំឡុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោយពីផ្អាកការហោះហើរអស់មួយរយៈកន្លងមក ហើយគោលដៅសំខាន់នៅចំពោះសម្រាប់ការហោះហើរនេះ រួមមាន រាជធានីភ្នំពេញ សៀមរាប-អង្គរ ព្រះសីហនុ និងខេត្តផ្សេងទៀតនៅតំបន់ឆ្នេរ។

អានបន្ត

ADB ជួយកសាងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យកម្លាំង 100 មេហ្គាវ៉ាត់នៅក្នុងប្រទេសកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តឥណទានសម្បទាន ចំនួន 7,64 លានដុល្លារអាមេរិកដើម្បី កសាង ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យកម្លាំង 100 មេហ្គាវ៉ាត់នៅក្នុងប្រទេសកម្ពុជា ដែលគម្រោងនេះនឹងនឹងជួយប្រទេសជាតិអភិវឌ្ឍធនធានថាមពលកកើតឡើងវិញ ធ្វើពិពិធកម្ម ប្រភពថាមពល និងបង្កើនការប្រកួតប្រជែង នៃសេដ្ឋកិច្ចរបស់ខ្លួន។

អានបន្ត