Kevin – KHB MEDIA

Kevin

ដំណើរទស្សនកិច្ចកម្ពុជា-ចិន លើកនេះអាចនឹងមានការចុះហត្ថលេខាយ៉ាងតិច ៨គម្រោងធំៗ

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរការបស់ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនលើកនេះ នឹងមានឯកសារនៃកិច្ចព្រមព្រៀងយ៉ាងតិចចំនួន ៨ ដែលត្រូវចុះហត្ថលេខារវាងភាគីកម្ពុជា-ចិន ដែលនឹងផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងជំនួយអភិវឌ្ឍផ្សេងៗ។

អានបន្ត

រោងចក្រផលិតទឹកស្អាតចំការមនថ្មី សម្រេចការសាងសង់បានជាងពាក់ណ្តាលហើយ

ភ្នំពេញ៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមនថ្មី ដែលកំពុងស្ថិតក្រោមការសាងសង់ដោយក្រុមហ៊ុនបារាំង សម្រេចបានប្រមាណ៥៣ ភាគរយហើ​យបើគិតមកទល់នឹងដើមឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ ២០១៨ របស់រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញចេញផ្សាយនាពេលថ្មីៗកន្លងមកនេះ។ រោង​ចក្រផលិតទឹកស្អាតថ្មីនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនបារាំង Vinci Construction Grand Projects កាលពីចុងខែ កញ្ញា​ឆ្នាំ២០១៧ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល ២៤ខែ មានសមត្ថភាពផលិតទឹកបាន ៥ម៉ឺន២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយបំពាក់នូវប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត។ ម្យ៉ាងវិញទៀត រោងចក្រផលិតទឹកស្អាតចំការមនថ្មីមួយនេះ នឹងរួមចំណែកក្នុងការឆ្លើយតបទៅនឹកំណើននៃការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ខណៈដែលបច្ចុប្បន្នការផលិតទឹកស្អាតក្នុងរាជធានីភ្នំពេញសម្រេចបានចំនួនប្រមាណជាង ២០៧ លានម៉ែត្រគូបនៅក្នុងឆ្នាំ​២០១៨កន្លងមកនេះ ហើយនៅឆ្នាំ២០១៩ រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ គ្រោងផលិតទឹកស្អាតឲ្យបានប្រមាណជាង ២១៣ លានម៉ែត្រគូប ជាមួយនឹងការរពង្រីកបណ្តាញចែកចាយប្រវែង ២ សែន៥ម៉ឺនម៉ែត្រ។ គួរជម្រាបថា ក្រៅពីការសាងសងរោងចក្រផលិតទឹកស្អាតចំការមនថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញក៏មានគម្រោងអភិវឌ្ឍន៍រោងចក្រផ្គត់​ផ្គង់ទឹកស្អាតមួយកន្លែងទៀតក្នុងឆ្នាំ២០១៩នេះ​ ដែលស្ថិតក្នុងសង្កាត់ ព្រែកតាសេក​ ខណ្ឌជ្រោ​យចង្វារ ហើយ​ជារោងចក្រផលិតទឺកស្អាតទី៥ ដោយគ្រោងនឹងចំណយ ២០០លានដុល្លារលើការសាងសង់។ លោក រស់​ គីមលាង​ អគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញ បានថ្លែងឲ្យដឹងថា  គម្រោងអភិវឌ្ឍរោងចក្រនេះទទួលបានការគាំទ្រ​ពីភ្នាក់ងារ​អង្គការរបស់បារាំង AFD …

អានបន្ត

គម្រោងព្រលានយន្តហោះថ្មីតម្លៃ១.៥ពាន់លានដុល្លារហាក់ស្ងាត់ដំណឹងក្រោយប្រកាសជាង១ឆ្នាំ

គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តកណ្តាល ថ្វីបើស្ងប់ស្ងាត់ ប៉ុន្តែរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលអះអាងថា គម្រោងនេះកំពុងស្ថិតក្រោមការសិក្សាលម្អិតនៅឡើយ។

អានបន្ត

ចិនវិនិយោគទីក្រុងទេសចរណ៍ថ្មីមួយទៀតនៅកោះកុង តម្លៃ១.៩ ពាន់លានដុល្លារ

ក្រុមហ៊ុន Union Development Group (UDG) របស់ចិនបានប្រកាសពីគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍មួយទៀតនៅកោះកុង ដែលមានទុនវិនិយោគជាង ១.៩​ពាន់លានដុល្លារ។​

អានបន្ត

ជីប ម៉ុង បោះទុន១៥០ លានដុល្លារសាងសង់អគារពាណិជ្ជកម្មចម្រុះជិតស្ពានអាកាសតិចណូ

ជីប ម៉ុង បោះទុនវិនិយោគប្រមាណ ១៥០ លានដុល្លារអាមេរិក សាងសង់អគារពាណិជ្ជកម្មចម្រុះអន្តរជាតិកម្ពស់ ៤៥ ជាន់ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ជិតស្ពានអាកាសតិចណូ ពោលគឺនៅក្បែរគ្នានឹងគម្រោងអភិវឌ្ឍន៍ចម្រុះ The Gateway។

អានបន្ត

ផ្លូវក្រវ៉ាត់ក្រុងពីរខ្សែសាងសង់ខ្ទង់រយលានដុល្លារ នឹងបង្កើនសក្តានុពលវិនិយោគនៅកម្ពុជា

គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទាំង៣ខ្សែរ នឹងត្រូវចំណាយថវិកាជាង ៣០០លានដុល្លារ។​

អានបន្ត

ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោកចំនួន៥ កំពុងឈរជើងក្នុងទីផ្សារកម្ពុជា

ខណៈក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុករាប់រយកំពុងប្រតិបតិ្តការនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា វិស័យនេះក៏បានស្រូបយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោកចំនួន៥ផងដែរ។

អានបន្ត

សួនសត្វ និងសួនទឹក​ធំបួនកន្លែងបង្ហាញខ្លួន នៅភាគខាងជើងរាជធានីភ្នំពេញ

នៅដំណាច់ឆ្នាំ២០១៩នេះ ភ្នំពេញនឹងមានសួនទឹក និង​សួនកំសាន្តធំៗចំនួន៤ ដែលមានទំហំវិនិយោគសរុបជាង ៥០លានដុល្លារ។

អានបន្ត

ខណ្ឌចំការមនវ៉ាដាច់គេលើការផ្គត់ផ្គង់អាផាតមិន​

ខណ្ឌចំការមានការផ្គត់ផ្គង់ចំនួនអាផាតមិនច្រើនជាងគេ​ក្នុងចំណោមខណ្ឌទាំង១២នៅរាជធានីភ្នំពេញ ពោលគឺមានរហូតដល់ ២៣០ គម្រោង​ ស្មើនឹង ៥,៨២០​​ យូនីតនាពេលបច្ចុប្បន្ន​។​​

អានបន្ត

ប្រធាន CVEA ថ្មី បង្ហាញយុទ្ធសាស្រ្ត ដឹកនាំនាវាវិស័យអចលនទ្រព្យនៅកម្ពុជា​​

តើយុទ្ធសាស្រ្តថ្មីៗអ្វីខ្លះ ដែលសមាគមវាយតម្លៃ និង ភ្នាក់ងារអចលនទ្រព្យនៅក្នុងអណតិ្តទី៦ នឹងអនុវត្ត?

អានបន្ត