អ្នកជំនាញអចលនទ្រព្យអន្តរជាតិនឹងបង្ហើបគន្លឹះ៣ដល់អ្នករកស៊ីលើវិស័យសំណង់ និងដីធ្លី – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / អ្នកជំនាញអចលនទ្រព្យអន្តរជាតិនឹងបង្ហើបគន្លឹះ៣ដល់អ្នករកស៊ីលើវិស័យសំណង់ និងដីធ្លី

អ្នកជំនាញអចលនទ្រព្យអន្តរជាតិនឹងបង្ហើបគន្លឹះ៣ដល់អ្នករកស៊ីលើវិស័យសំណង់ និងដីធ្លី

ភ្នំពេញ: អ្នកជំនាញ​ផ្នែក​វិស័យ​អចលនទ្រព្យ​ម្នាក់​មកពី​ប្រទេស​អូស្ត្រាលី គ្រោង​នឹង​មក​ធ្វើ​បទ​បង្ហាញ​មួយ នៅ​ថ្ងៃទី ១២ មករា​ខាងមុខនេះ ដោយ​ផ្ដោត​លើ​ប្រធានបទ​ចំនួន ៣ចំណុច​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដើម្បី​ចែករំលែក​បទពិសោធន៍ ​ជាង៤០ឆ្នាំ​របស់លោក​ទៅ​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​លើ​វិស័យនេះ។

លោក ភិន សំអាត ប្រធាន​ផ្នែក​រដ្ឋបាល​នៃ​វិទ្យាស្ថាន​បច្ចេកទេស​រ៉ូយ៉ាល​ឆា​ធឺ Royal Chartered Academy Institute (RCI)​បាន​ថ្លែងថា បទ​បង្ហាញ​នេះ នឹង​និយាយ​អំពី​គ​ន្លះ៣ចំណុច ទី១-ស្ថានភាព​អចលនទ្រព្យ​នៅ​កម្ពុជា និង​ការគ្រប់គ្រង​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធិភាព ទី២-ការវាយតម្លៃ​អ​ច​នល​វត្ថុ និង​ទី៣-ការអភិវឌ្ឍ​អចលនទ្រព្យ​នៅ​កម្ពុជា។

លោក​បន្តថា ក្រៅពីនេះ នឹង​បើក​ឲ្យមានសំនួរចម្លើយ​ស្វែងយល់​អំពី​ច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង ដំណើរការ​សាងសង់ ការរត់​ឯកសារ និង​ការអនុវត្ត​ពាក់ព័ន្ធ​នៅក្នុង​វិស័យ​សំណង់។ «យើង​នឹង​ការពិភាក្សា​អំពី​លក្ខណៈ​មួយចំនួន ដែល​បញ្ជាក់​អំពី​ការគ្រប់គ្រង​ទីផ្សារ​អចលនទ្រព្យ​ល្អ​បំផុត ដោយ​ផ្តោត​សំខាន់​លើ​ការគ្រប់គ្រង ការ​ដំណើការ​ធ្វើ​ម៉ាឃីតធីង​លើ​អច​លនទ្រព្យ​លក់រាយ ពី​ទស្សនៈ​សកល​ផងដែរ»។

លោក សំអាត​បន្ថែមថា ជា​លទ្ធផល​ពី​ការសិក្សា​នេះ បេក្ខជន​នឹង​ទទួលបាន​ចំណេះដឹង​ពិតប្រាកដ​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ ការវាយតម្លៃ​អំពី​ទិដ្ឋភាព​បច្ចេកទេស​រួមទាំង​គ​ន្លះ​មួយចំនួន​លើ​ការគ្រប់គ្រង​ទីផ្សារ​អចលនវត្ថុ​ដូចជា ការវិភាគ​លើ​ការជួល និតិ​វិធី​ត្រួតពិនិត្យ​ការជួល ការប៉ាន់ស្មាន​អំពី​ចំណូល និង​ចំណាយ ការបញ្ចូល​គ្នា​រវាង​ការជួល និង​អ្នក​ជួល ការ​ឃោសនា និង​ការធ្វើ​ប្រូ​មូ​សិន​ជាដើម។

កម្មវិធី​នោះ នឹង​មានការ​អញ្ជើញលោក Daniel Tan Gark Bin នាយក​គ្រប់គ្រង​ផ្នែក​អចលនទ្រព្យ​នៅ​ក្រុម​ហ៊ុន​ធំៗ​នៅ​​ប្រទេស​អូស្ត្រាលី ដែលមាន​បទពិសោធន៍​ជាង ៤០ឆ្នាំ លើ​ការគ្រប់គ្រង និង​អភិវឌ្ឍ​អចលនទ្រព្យ ដោយមាន​សញ្ញា​ប័ត្រ​​ជាច្រើន​ក្នុង​វិស័យ​វិស្វកម្ម ការគ្រប់គ្រង​ទីផ្សារ ហិរញ្ញវត្ថុ និង​អចលនទ្រព្យ។

ក្នុងនោះ​លោក មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​អចល​ទ្រព្យ​ពីស​កល​វិទ្យាល័យ​ជាតិ​សឹង្ហ​បុរី (NUS) ហើយ​លោក​ក៏​ជា​សមាជិក​របស់​វិទ្យាស្ថាន Royal Institute of Charter Surveyor (RICS) ជំនាញ​ផ្នែក​គ្រប់គ្រង​គម្រោង (Construction Management)​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​វគ្គ​សិក្សា​នេះ សូម​អញ្ជើញ​ចូលរួម​សិក្ខាសាលា ដោយ​តម្លៃ ៩៩ដុល្លារ​ក្នុង​ម្នាក់ និង​មានតម្លៃ​ពិសេស​ជាច្រើន នៅ​វិទ្យាស្ថាន RCA នៅ​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៩ នៅ​ម៉ោង ០៩ព្រឹក​ដល់ ម៉ោង ០៤ល្ងាច តាម​រយៈ​លេខ​ទូរស័ព្ទ៖ ០៧៧ ៣៧៧ ១៤៨/០២៣ ៩០១ ៣៧៨៕

អំពី Soth Koemsoeun

អតិថិជនរបស់យើង

ដៃគូរបស់យើង