Rinnai រួមចំណែកសន្សំសំចៃថាមពលអគ្គីសនី និងថែរក្សាបរិស្ថាននៅកម្ពុជា – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / អចលនទ្រព្យ / ផ្សារលក់រាយ / Rinnai រួមចំណែកសន្សំសំចៃថាមពលអគ្គីសនី និងថែរក្សាបរិស្ថាននៅកម្ពុជា

Rinnai រួមចំណែកសន្សំសំចៃថាមពលអគ្គីសនី និងថែរក្សាបរិស្ថាននៅកម្ពុជា

ភ្នំពេញ: ចង្រ្កាន និងម៉ាស៊ីនទឹកក្តៅទំនើបម៉ាក រីនណៃ (Rinnai) រួមចំណែកសន្សំសំចៃថាមពលខ្ពស់ និងលើកកម្ពស់បរិស្ថាននៅក្នុងប្រទេសកម្ពុជា ខណៈផលិតផល​ក្រុមហ៊ុន​ជប៉ុនមួយនេះ ត្រូវបាន​ក្រុមហ៊ុនកូនខ្មែរ​ទទួលបានសិទ្ធិនាំចូល​ផ្ដាច់មុខនៅ​កម្ពុជា តាមតម្រូវការទីផ្សារ។

លោកស្រី គឹមស្រ៊ុន អេលីដា ​អគ្គនាយិការក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា (Camcona Trading Cambodia) ដែលជាក្រុមហ៊ុននាំចូលផលិតផលនេះបានប្រាប់សារព័ត៍មាន KHB Media ថា ផលិតផលម៉ាករីនណៃកំពុងមានការពេញ​និយម និងទទួលបាន​ការគាំទ្រយ៉ាងឆាប់រហ័សពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ដោយសារ​រីនណៃមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើប ​ប្រកបដោយភាពឆ្នៃប្រឌិត មានគុណភាព ប្រើធន់បានយូរ មានសុវត្ថិភាព សន្សំសំចៃថាមពល រចនាម៉ូតទាន់សម័យ ព្រមទាំងមានសេវាកម្មល្អ។

លោកស្រីបញ្ជាក់ថា៖«ខ្ញុំសុំនិយាយពីចង្រ្កានម៉ាករីនណៃមួយសិន គឺចង្រ្កាននេះមានប្រភេទប្រើអិលអ៊ីឌី ប្រើថាច់ស្គីន (Scene) ហើយប្រើទៅវាសន្សំសំចៃហ្គាស និងថាមពលខ្ពស់ ព្រោះកំដៅវាត្រូវបង្កប់ប្រព័ន្ធទំនើប ដែលមិនសាយភាយកំដៅចេញមកខាងក្រៅ ហើយយើងធានាសុវត្ថិភាពខ្ពស់ ដែលមិនងាយ​មានសាយភាយ ឬចេញហ្គាសមកក្រៅទេ»។

លោកស្រីបន្តថា ក្រុមហ៊ុនខេមខូណាបានផ្ដើមទំនាក់ទំនងអាជីវកម្មជាមួយសាជីវកម្មរីនណៃប្រមាណជាង 6 ឆ្នាំហើយ ក្នុងឆ្នាំនេះបានពង្រីកការចែកចាយបន្ថែមនូវផលិតផលចង្ក្រានជាង ១០ម៉ាក ម៉ាស៊ីនទឹកក្ដៅ និងម៉ាស៊ីនបឺតផ្សែងផងដែរ។

លោកស្រីបន្តថា៖«ដោយសារតែមានអតិថិជនមកសួររកចង្រ្កានប្រភេទនេះ ទើបខ្ញុំសម្រេចចិត្តនាំចូល​វា​ផ្ដាច់មុខតែម្ដង ព្រោះវាជាម៉ាកល្បីនៅប្រទេសជប៉ុន ហើយត្រូវបានអ្នកប្រើប្រាស់និយាយសរសើរ។ អ្វីដែលខ្ញុំនាំចូលចែកចាយមកនៅប្រទេសកម្ពុជានេះ គឺត្រូវបានធានាគុណភាព ព្រមទាំងមានសេវាជុសជុលផងដែរ»។

អតិថិជនអ្នកប្រើប្រាស់ចង្រ្កានម៉ាករីនណៃម្នាក់បានបានថ្លែងថា ដំបូងអ្នកស្រីមិនទុកចិត្តចំពោះការប្រាស់ប្រាស់ចង្រ្កានម៉ាននេះទេ ប៉ុន្ដែអ្នកស្រីបានសម្រេចចិត្តសាកល្បងប្រើវាជាលើកដំបូង។ លុះ​ក្រោយ​មក អ្នកស្រីមានការចាប់អារម្មណ៍ខ្លាំង ចំពោះបច្ចេកវិទ្យាទំនើប ជាពិសេសសន្សំសំចៃថាមពល​ និងហ្គាស។

អ្នកស្រីបន្តថា បន្ទាប់ពីដឹងពីគុណភាពរបស់វា អ្នកស្រីបានមករកជាវបន្ថែមមួយគ្រឿងទៀត កាលពីឆ្នាំមុន ហើយអ្នកស្រីបានណែនាំមិត្តភក្ដិមកទិញជាច្រើនគ្រឿងដែរ។

អ្នកស្រីបញ្ជាក់ថា៖«ដំបូងខ្ញុំអត់ជឿដែរ ប៉ុន្ដែគ្រាន់លឺគេថា មកពីជប៉ុនក៏សាកល្បងទៅ ដល់ពេលសាកហើយ ជាប់ចិត្ត មិនត្រឹមតែទិញប្រើខ្លួនឯងទេ ថែមទាំងណែនាំមិត្តភក្ដិមកទិញប្រែទៀត»។

ម្ចាស់អាជីវកម្មរូបនេះ បានបន្ដថា ជាក់ស្ដែងនៅក្នុងប្រទេសជប៉ុន រីនណៃជាប់លំដាប់ថ្នាក់ទី១ ដែលមានចំណែកទីផ្សារធំជាងគេខាងផ្នែកផលិតឧបករណ៏ប្រើថាមពលហ្គាស។ នៅទីផ្សារក្រៅប្រទេស រីនណៃក៏ទទួលបានចំណែកទីផ្សារធំលេខ១នៅទីផ្សារសហរដ្ឋអាមេរិក, អូស្រ្តាលី, ណូវែលសេឡង់ និងប្រេស៊ីល​ សម្រាប់ផលិតផលម៉ាស៊ីនទឹកក្ដៅប្រើថាមពលហ្គាសនេះ៕

អំពី Soth Koemsoeun

អតិថិជនរបស់យើង

ដៃគូរបស់យើង