ការ​សិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត បាន​បញ្ចប់ហើយ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / ការ​សិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត បាន​បញ្ចប់ហើយ

ការ​សិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត បាន​បញ្ចប់ហើយ

​គម្រោង​ផ្លូវ​ហាយវ៉េ​ភ្នំពេញ​-បាវិត ដែល​ភ្ជាប់​រាជធានី​​ភ្នំពេញ​ និង​ក្រុង​បាវិត​នៅ​ខេត្ត​ស្វាយរៀង ទៅ​ព្រំដែន​កម្ពុជា​-វៀតណាម ​កបានសិក្សា​​ចប់​រួចរាល់​ហើយ នេះ​បើ​យោង​​តាម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជួន។

ឯកឧត្តម ​ស៊ុន ចាន់ថុល ​បាន​​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ នៃ​ដំណាក់កាល​ទីពីរ នៃ​ស្ថានីយ​កុងតឺន័រ​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ​កាលពី​ចុង​សប្ដាហ៍​នេះ​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត​ ដែល​​បាន​​សិក្សា​លទ្ធភាព​​ដោយ​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) បាន​បញ្ចប់​ហើយ ដោយនឹង​ត្រូវ​ចំណាយ​អស់​ប្រមាណ ៣.៨ពាន់​ដុល្លារ។

លោក​បាន​លើក​ឡើង​ថា ធៀប​នឹង​​គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​រាជ​ធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង ១៩០ គីឡូម៉ែត្រ គឺ​ចំណាយ​​ប្រមាណ​តែ២ពាន់​លានដុល្លារ​ប៉ុណ្ណោះ ខណៈ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​បាវិត ដែលមាន​ចម្ងាយ​ត្រឹម ១៦០គីឡូម៉ែត្រ ប៉ុន្តែ​​មាន​តម្លៃ​សាងសង់​រហូត​ដល់ ៣.៨ពាន់​ដុល្លារ ដែល​ជា​ការ​ចំណាយ​ដ៏​ខ្ពស់​​បំផុត ដោយសារតែ​ចម្ងាយ​ផ្លូវ​រហូត​ដល់​ទៅ ៨០គីឡូវម៉ែត្រ​ជា​តំបន់​ទឹក​លិច និង​កាត់​តាម​បឹង។

ក្រៅតែ​ពី​​​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត JICA ក៏​កំពុង​ធ្វើការ​​​សិក្សា​ដើម្បី​ពង្រីក​បន្ថែម​ផ្លូវជាតិ​លេខ១ និង​គម្រោង​​ផ្លូវ​រថ​ភ្លើង​អាកាស​​ក្នុង​រាជធានី​ភ្នំពេញ ដែល​​គ្រោង​​​បញ្ចប់​នៅ​ចុង​ឆ្នាំ២០១៩ ខាងមុខ។ ផ្លូវ​ហាយវ៉េ​គឺ​ជា​គម្រោង​ដ៏​សំខាន់​​មួយ​ក្នុង​ផែនការ​របស់​រដ្ឋាភិបាល ដើម្បី​បង្កើន​ទំនាក់​ទំនង​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង​អាស៊ាន។ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត​​នឹង​ភ្ជាប់​ព្រះរាជាណាចក្រ​​កម្ពុជា​​ពី​ច្រក​ព្រំដែន​អន្តរជាតិ Moc Bai ​ទៅ ហូជីមិញ ប្រទេស​​វៀតណាម ស្របតាម​​​អនុស្សរណៈ​យោគយល់​គ្នា​មួយ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​តំណាង​​កម្ពុជា និង​វៀតណាម កាលពី​ខែ​មេសា ឆ្នាំ២០១៧។

យោង​តាម​ផែនការ​មេ​ផ្លូវ​ហាយវ៉េ​ជាតិ ​នៅ​ឆ្នាំ២០២០​កម្ពុជា​ត្រូវការ​ផ្លូវហាយវ៉េប្រវែង៨៥០គីឡូម៉ែត្រ ដែល​អាច​ចំណាយ​រហូតដល់៩ពាន់​លាន​ដុល្លារ។ ដើម្បី​សម្រេច​​បាន​តាម​ផែនការ​ផ្លូវហាយវ៉េ​ចម្ងាយ ២.២៣០ គីឡូម៉ែត្រ​នៅ​ត្រឹម​ឆ្នាំ២០៤០ កម្ពុជា​ត្រូវការ​ដើមទុន​វិនិយោគ​យ៉ាង​ហោចណាស់ ២៦ពាន់​លាន​ដុល្លារ។

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង