Skyland Condo នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / Skyland Condo នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩

Skyland Condo នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩

កណ្តាល៖ បន្ទាប់ពីការសាងសង់អស់រយៈជាង២ឆ្នាំ គម្រោង Skyland Condo ដែលស្ថិតនៅតំបន់វិហារសួគ័ នៃខេត្តកណ្តាល នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០១៩។

ស្ថិតនៅចំកណ្តាលតំបន់សេដ្ឋកិច្ច 7NG ដែលជាអនាគតនៃទីក្រុងរណប 7NG ទំហំជាង ៧.០០០ ហិកតា ដែលមានចម្ងាយ១៥គម ពីរាជធានីភ្នំពេញ Skyland Condo ជាអគារខុនដូប្រណិត ស្ថាបនាលើទំហំដីជាង១ហិកតា ដែលមានកម្ពស់៨ជាន់ នឹងមាន២២៤ យូនិត។

គិតត្រឹមចុងខែធ្នូនេះ គម្រោងខុនដូនេះ បានសាងសង់គ្រឿងបង្គុំដល់ជាន់ទី៦ហើយ ដែលស្មើរនឹង ៦០% នៃគម្រោងទាំងមូល។ ខណៈការសាងសង់គ្រឿងបង្គុំរបស់អគារទាំងមូលនឹងបញ្ចប់នៅចុងឆ្នាំនេះ ខុនដូជាង៣០ យូនិត ដែលស្មើរនឹងជាង ៣០% ត្រូវបានលក់អស់ទៅហើយ។

Skyland Condo រួមមានបន្ទប់ Studio (បន្ទប់១) បន្ទប់២ និង ទីធ្លារសម្រាប់ប្រកបរបរអាជីវកម្មនៅជាន់ផ្ទាល់ដី និងចំណតរថយន្ត។ Skyland ក៏មានសួនច្បារនៅដំបូលអគារទំហំ ១.៦០០ ម៉ែត្រការ៉េ ស្កាយបារ ក្លឹបនៅក្នុងខុនដូ ក្លឹបហាត់ប្រាណ អាងហែលទឹក និងទីកន្លែងកំសាន្តនៅជុំវិញអគារ។

អគារខុនដូនេះ ត្រូវបានអភិវឌ្ឍឡើងសម្រាប់អតិថិជនដែលមានបំណងរស់នៅឆ្ងាយពីទីក្រុង ដែលពោរពេញដោយការបំពុល និង ការកកស្ទះចរាចរណ៍។ នៅជុំវិញខុនដូនេះ មានសួនច្បារ ក្លឹបហាត់ប្រាណ មជ្ឍមណ្ឌលជិះសេះ តារាងបាល់ទាត់ កន្លែងជីះកង់កំសាន្ត ផ្សារបណ្តែតទឹក និង តំបន់ឧស្សាហកម្ម ដែលមានភាពស្ងប់ស្ងាត់ និង ផាសុខភាព។

លក្ខណៈពិសេសរបស់គម្រោងខុនដូនៅក្នុងអគារកម្ពស់៨ជាន់នេះ គឺមានបំពាក់គ្រឿងសង្ហារឹមដូចជា តុ ទូរ គ្រែ សាឡុង ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ និង សម្ភាៈផ្សេងៗទៀត រួចជាស្រេច ដែលអតិថិជនអាចចូលមករស់នៅតែម្តង ដោយមានតម្លៃជាមធ្យម ១.០០០ ម៉ែត្រការ៉េ ឫ ចាប់ពី ៣០.០០០ រហូតដល់ ៨២.០០០ ដុល្លារអាមេរិច។ អតិថិជនអាចទិញជាមួយនឹងគោលការណ៍បង់រំលួសប្រចាំខែ ប្រកបដោយភាពងាយស្រួល ដែលមានរយៈពេល៣ឆ្នាំ ដោយមិនមានការប្រាក់។

ប្រសិនបើអតិថិជនចង់ទិញដើម្បីវិនិយោគ ប៉ុន្តែមិនចង់រស់នៅ ក្រុមហ៊ុនអាចជួលត្រលប់ពីអតិថិជនវិញ ក្នុងរយៈពេលពី ៣ ទៅ៥ឆ្នាំ ដោយក្រុមហ៊ុននឹងគ្រប់គ្រងលើការជួល និង ថែទាំលើខុនដូនោះជូនអតិថិជន ដោយអ្នកជំនាញ។ ក្រុមហ៊ុនព្យាករណ៍ថា ការជួលនឹងទទួលបានអត្រាផលចំណូលពី ៣៥ ទៅ៥០ភាគរយ បន្ទាប់ពី ២ឆ្នាំនៃដំណើរការ។

លោកឧកញ៉ា Kiran Reddy អគ្គនាយកក្រុមហ៊ុន Star5 Developers ដែលអភិវឌ្ឍន៍គម្រោងនេះ បានប្រាប់សារព័ត៍មាន KHB Media។ លោកបានថ្លែងថា៖ «ដូច្នេះអតិថិជនមិនបាច់ព្រួយបារម្ភនោះទេ ដោយគេអាចទិញសម្រាប់ការរស់នៅផ្ទាល់ខ្លួន ឫ បើគេទិញសម្រាប់ការវិនិយោគ ក្រុមហ៊ុនអាចធានារ៉ាប់រងលើសេវាជួលខុនដូនោះ ដោយមានជម្រើសអត្រាផលចំណេញចូនអតថិជនវិញដោយមានការធានា ដែលអាចមានរយៈពេល៣ទៅ៥ឆ្នាំ ដោយមានកុងត្រាជួលត្រលប់មកវិញ»។

នាពេលថ្មីៗនេះ Star5 Developers បានចុះកុងត្រាជាមួយភ្នាក់ងារលក់ចំនួន២ក្រុមហ៊ុនមកពីចិន ដើម្បីផ្សព្វផ្សាយគម្រោងខុនដូនេះទៅទីផ្សារចិន។ «ពួកគេបានមកមើលគម្រោងរបស់យើង ហើយគេពេញចិត្តនឹងគម្រោងនេះណាស់ ហើយគេបានទៀមទារសុំខុនដូរដើម្បីលក់បន្ថែមទៀត»។

Star5 Developers ស្ថាបនាខុនដូ Skyland Condo ដោយសង្កេតឃើញថា ខុនដូនៅកណ្តាលរាជធានី កាន់តែឡើងថ្លៃ ដែលប្រជាជនកម្ពុជាភាគច្រើនមិនមានលទ្ធភាព ខណៈដែលការកកស្ទះចរាចរណ៍គឺជាបញ្ហាប្រចាំថ្ងៃរបស់ប្រជាជន។ ដូច្នេះប្រជាជនដែល ស្រលាញ់បរិស្ថាន ភាពស្ងប់ស្ងាត់ពីសម្លេងចរាចរណ៍នៅទីក្រុង អាចពិចារណាខុនដូនេះដែលមានតម្លៃសមរម្យ។ «ប្រសិនបើមានតម្រូវការបន្ថែមនៅតំបន់នោះ យើងនឹងពិចារណាអភិវឌ្ឍន៍គម្រោងផ្សេងៗទៀតផងដែរ»។

ខណៈតម្លៃអចលនទ្រព្យនៅភ្នំពេញកើនដល់ជាង ៦.០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅពេលដែលតម្លៃខុនដូឡើងជាមធ្យមរហូតដល់ ៥០០.០០០ ដុល្លារអាមេរិច មានប្រជាជនភាគច្រើនមិនមានលទ្ធភាពទិញបាន គេរំពឹងថាតម្លៃដីនៅតំបន់វិហារសួគ៍ នឹងកើនឡើងបីដងនៅក្នុងរយៈពេល២ឆ្នាំទៀត។

លោកឧកញ៉ា Kiran Reddy ក៏បានបង្ហើបដែរថា ក្រុមហ៊ុននឹងអភិវឌ្ឍន៍គម្រោងផ្សេងៗបន្ថែមទៀតនៅតំបន់នោះ ស្របទៅតាមតម្រូវការរបស់អតិថិជន។

ចាប់ដំណើរការនៅឆ្នាំ២០១៥ បច្ចុប្បន្ន Star5 Developers បានអភិវឌ្ឍគម្រោងធំៗចំនួន២ នៅកម្ពុជា។ ទីមួយជាគម្រោង Skyland Condo ដែលមានសរុប ២២៤ យូនិត ស្ថិតនៅតំបន់វិហារសួគ៍ ដែលនឹងបញ្ចប់នៅចុងឆ្នាំ ២០១៩។ គម្រោងទី២គឺ Star Land ដែលជាគម្រោងពុះដីឡូត៍ស្ថិតនៅតំបន់ព្រៃផ្តៅ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលចែកចេញជា២វគ្គ។ វគ្គទីមួយមានចំនួន ៣៥០ឡូតិ៍ និង វគ្គទី២មាន ១២៥ឡូត៍ ត្រូវបានលក់អស់ទៅហើយ។ ក្រុមហ៊ុនគ្រោងនឹងប្រកាសគម្រោង​ពុះដីឡូត៍វគ្គទី៣ដែលមានទីតាំងស្ថិតនៅក្បែរតំបន់នោះនាពេលឆាប់ៗនេះផងដែរ។

អំពី Vutha Tim

អតិថិជនរបស់យើង

ដៃគូរបស់យើង