មានតែឆ្នាំទាំង ៩ នេះទេ ដែលទទួលបានលាភធំ នៅដើមឆ្នាំ ២០១៩នេះ! តើមានឆ្នាំអ្នកទេ? – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / មានតែឆ្នាំទាំង ៩ នេះទេ ដែលទទួលបានលាភធំ នៅដើមឆ្នាំ ២០១៩នេះ! តើមានឆ្នាំអ្នកទេ?

មានតែឆ្នាំទាំង ៩ នេះទេ ដែលទទួលបានលាភធំ នៅដើមឆ្នាំ ២០១៩នេះ! តើមានឆ្នាំអ្នកទេ?

ទោះបីជាគេនិយាយថា មនុស្សឆ្នាំ ជូត ឆ្លូវ ខាល ម្សាញ់ មមី មមែ  រកា ច កុរ ត្រូវជួបការហត់នឿយច្រើនបន្តិចក្តី ក៏ប៉ុន្តែ នៅដើមឆ្នាំ២០១៩ ខាងមុខនេះ ឆ្នាំទាំង ៩ នឹងត្រូវជួបលាភធំ លុយកាក់ហូរចូលផ្ទះ ចាយមិនអស់។

ឆ្នាំជូត៖ មនុស្សឆ្នាំជូត ជាមនុស្សដែលមានភាពរហ័សរហួន និង ចូលចិត្តប្រើប្រាជ្ញាមកដោះស្រាយបញ្ហា។ មនុស្សប្រុសស្រីណាដែលកើតឆ្នាំជូតនេះ នឹងទទួលបានលាភជាទីគាប់ប្រសើរ នៅដើមឆ្នាំ ២០១៩ ជាក់ជាមិនខាន ទាំងការរកស៊ី ជួញដូរ និង ការប្រកបការងារផ្សេងៗ ពោលគឺមានលុយចាយហូរហៀរតែម្តង។

ឆ្នាំឆ្លូវ៖ មនុស្សឆ្នាំឆ្លូវ ជាមនុស្សមានការនឿយហត់ និង ការលំបាកច្រើនក្នុងការងារ ហើយពុំសូវចេះនៅទំនេរឡើយ ពោលគឺតែងស្វះស្វែងប្រកបរបរផ្សេងៗ ដើម្បីទទួលបានកម្រៃចូលក្នុងផ្ទះ។ តាមការទស្សន៍ទាយ មនុស្សឆ្នាំឆ្លូវ នឹងទទួលបានលាភជាទីគាប់ប្រសើរ នៅដើមឆ្នាំ ២០១៩ ជាក់ជាមិនខាន ទាំងការរកស៊ី ជួញដូរ និង ការប្រកបការងារផ្សេងៗ នឹងជួបតែភាពជោគជ័យ ចំណេញទ្វេរដង។

ឆ្នាំខាល៖ តាមក្បួនទស្សន៍ទាយចិន នៅដើមឆ្នាំ ២០១៩ មនុស្សប្រុសស្រីដែលកើតឆ្នាំខាល នឹងទទួលបានលាភគួរជាទីគាប់ប្រសើរ ពោលគឺការរកស៊ី ឬ ប្រកបការងារផ្សេងៗនឹងជួបតែផលវិជ្ជមានជានិច្ច លុយចូលមិនដាច់។ ជាពិសេសនៅថ្ងៃមុខអ្នកអាចនឹងទទួលឋានៈធំក៏ថាបាន។  យ៉ាងណាក៏ដោយអ្នកក៏ត្រូវហាមមិនឱ្យសម្តីធ្ងន់ដាក់នរណាឡើយ ពុំនោះទេ លាភជ័យនឹងត្រូវដាច់របូតទៅបន្តិចម្តងៗ។

ឆ្នាំម្សាញ់៖ បើទោះបីអ្នកបានជួបប្រទះនូវបញ្ហាច្រើនបន្តិចក្តី ប៉ុន្តែគួរកុំបោះបង់ក្តីស្រម៉ៃរបស់ខ្លួនឡើយ ព្រោះនៅដើមឆ្នាំ ២០១៩ លាភជ័យ លាភសំណាង នឹងត្រឡប់មករកអ្នកហើយ។ ប៉ុន្តែ អ្នកក៏ត្រូវប្រយ័ត្នរាល់ពាក្យសម្តីទៅកាន់មនុស្សជុំវិញខ្លួនអ្នកផងដែរ ពោលគឺហាមសម្តីធំ ឬ ប្រើពាក្យអប្បមង្គលណាមួយ ដែលធ្វើឱ្យកាត់លាភ កាត់ជ័យរបស់អ្នក។

ឆ្នាំមមី៖ មនុស្សឆ្នាំមមី មិនចំណាយពេលវេលាឱ្យខាតបង់ចោលឡើយ តែងតែខំស្វះស្វែងប្រកបរបរ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត និង គ្រួសារ។ តាមក្បួនទស្សន៍ទាយ នៅដើមឆ្នាំ ២០១៩ អ្នកនឹងមានសំណាងល្អផ្ទួនៗ លុយហូរចូលមិនដាច់ ហើយការរកស៊ីនឹងប្រកបតែភាពជោគជ័យ។

ឆ្នាំមមែ៖ ជាមនុស្សដែលមានចិត្តទូលាយ និង ប្រឹងប្រែងប្រកបការងារជាខ្លាំង មិនចំណាយពេលឥតប្រយោជន៍ឡើយ។ តាមការទស្សន៍ទាយហោរាសាស្ត្រចិន បានបញ្ជាក់ថា នៅដើមឆ្នាំ ២០១៩ អ្នកនឹងទទួលបានលាភជ័យគួរជាទីគាប់ចិត្ត លុយហូរចូលផ្ទះមិនដាច់។ ជាពិសេស រាល់ការប្រកបការងារផ្សេងៗ នឹងជួបតែភាពជោគជ័យជានិច្ច។

ឆ្នាំរកា៖ ជាមនុស្សដែលមានភាពរឹងមាំ ឯករាជ្យ ជម្នះរាល់ឧបសគ្គ ដើម្បីឈោងចាប់មហច្ឆិតារបស់ខ្លួន។ តាមទំនាយទាយថា នៅដើមឆ្នាំ ២០១៩ មនុស្សឆ្នាំច នឹងទទួលបានសំណាង លាភជ័យ ទ្រព្យសម្បត្តិហូរហៀរ គេឯងស្រឡាញ់រាប់រក។ រីឯក្រុមគ្រួសារណាដែលមានមនុស្សឆ្នាំច នឹងទទួលបានចំហាយលាភសំណាងពីគេផងដែរ។

ឆ្នាំច៖ មនុស្សឆ្នាំច ជាប្រភេទមនុស្សដែលមានការគិតវែងឆ្ងាយ និង ជួបប្រទះបញ្ហាច្រើន ប៉ុន្តែប្រសិនបើមានការតស៊ូ នោះនឹងទទួលបានជោគជ័យធំនាថ្ងៃអនាគត។ តាមការទស្សន៍ទាយ អ្នកឆ្នាំច នៅដើមឆ្នាំ ២០១៩ រាល់ការបណ្តាក់ទុនរកស៊ី ឬ ធ្វើអាជីវកម្មផ្សេងៗ នឹងទទួលបានផលលាភ គួរជាទីពេញចិត្ត ពោលគឺទទួលបានផលចំណេញច្រើនៗ លុយចាយមិនអស់។

ឆ្នាំកុរ៖ ជាមនុស្សដែលមានភាពរឹងមាំ ចូលចិត្តប្រើប្រាជ្ញា ដើម្បីដោះស្រាយបញ្ហានានា។ តាមជើងលេខនៃការទស្សន៍ទាយ មនុស្សឆ្នាំកុរ នឹងទទួលបានលាភជ័យពីទេវតា​ ប្រទានទ្រព្យហូរហៀរ  និង ជួបតែសំណាងល្អ ជៀសផុតគ្រោះភ័យទាំងឡាយ៕

អំពី ម៉ី ស្រីលុច្ស