ពហុកីឡាដ្ឋាន Yas Arena អាច​គ្រប់គ្រង​សីតុណ្ហភាពដោយខ្លួនឯងបាន – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / ស្ថាបត្យកម្ម / ឌីហ្សាញ / ពហុកីឡាដ្ឋាន Yas Arena អាច​គ្រប់គ្រង​សីតុណ្ហភាពដោយខ្លួនឯងបាន

ពហុកីឡាដ្ឋាន Yas Arena អាច​គ្រប់គ្រង​សីតុណ្ហភាពដោយខ្លួនឯងបាន

Yas Arena ជា​ពហុកីឡាដ្ឋាន​ដ៏​ទំនើប​បំផុត​ ដែល​អាច​គ្រប់គ្រង​កម្រិត​​សីតុណ្ហភាព​បាន មាន​ទីតាំង​ស្ថិត​នៅ​លើ​កោះ Yas ទីក្រុង Abu Dhabi ប្រទេស​អារ៉ាប់។

យោង​តាម​​គេហទំព័រ Construction Week Online បាន​ឱ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍ Yas Bay នេះ មាន​តម្លៃ​​ ៣.២ពាន់​លាន​ដុល្លារ។ កីឡាដ្ឋាន​​ដ៏​ទំនើប​នេះ​មាន​ចំនួន១៨.០០០កៅអី ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Miral Asset Management ​ដែល​​នឹង​ត្រូវ​​​ប្រើប្រាស់​ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​​​សំខាន់​ផ្សេងៗ និង​ច្រើន​តម្រូវការ ចាប់ពី​ការ​ប្រកួត​វាយ​កូន​បាល់ រហូត​​ដល់​​ការ​ប្រកួត​កីឡា​ចំបាប់ និង​ជាច្រើន​ទៀត។

ការងារ​សាងសង់​​​បាន​ចាប់​ផ្ដើម​តាំងពី​ថ្ងៃទី១៧ ខែ​ធ្នូ ឆ្នាំ២០១៧ ហើយ​ក្រុមហ៊ុន BAM International រំពឹង​​នឹង​បញ្ចប់​ការសាងសង់​​នៅ​ខែ​វិច្ឆិកា ឆ្នាំ២០១៩។ វា​​ត្រូវ​បាន​រចនា​ប្លង់​ដោយ​ក្រុមហ៊ុន HOK ​ជា​ក្រុមហ៊ុន​សាងសង់​សកល​មួយ​ផ្នែក​​គំនូស​ប្លង់​ ស្ថាបត្យកម្ម វិស្វកម្ម និង​​រៀបចំ​ផែនការ ដោយ​មាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន Pascall+Watson។ Yas Arena ជា​កីឡាដ្ឋាន​​ពហុ​​មុខងារ​​លើ​ដំបូង​នៅ​ទីក្រុង Abu Dhabi អាច​ប្រើប្រាស់​ដើម្បី​លេង​កីឡា​គ្រប់​ប្រភេទ​ និង​ការ​កម្សាន្ត​គ្រប់​រដូវ​កាល ដោយ​ស្ថិត​ក្នុង​​កម្រិត​​សីតុណ្ហភាព​​មួយ​​​អាច​បញ្ជា​​បាន ដែល​នឹង​ផ្ដល់​ឲ្យ​អ្នកទស្សនា​នូវ​ព្រឹត្តិការណ៍​ធំ​ជាង​មុន និង​អស្ចារ្យ​​ជាង​មុន​​មិន​ធ្លាប់​មាន។

ក្រុមហ៊ុន BAM International បាន​ទទួល​ជោគជ័យ​​គម្រោង​ជាច្រើន នៅ​លើ​កោះ Yas រួមមាន​សណ្ឋាគារ Crowne Plaza និង​សណ្ឋាគារ Staybridge ព្រមទាំង​​ផ្សារ​ទំនើប Welcome Pavilion ដែល​ផ្ដល់​​ឲ្យ​​អ្នកទេសចរ​នូវ​កន្លែង​ដើរ​ទិញ​ទំនិញ កន្លែង​សម្រាក​ និង​កន្លែង​កម្សាន្ត ​មុន​ ឬ​​​បន្ទាប់ពី​ដំណើរ​កម្សាន្ត​ទៅ​កាន់​​កន្លែង​ដ៏​ទាក់ទាញ​ជាច្រើន​របស់​កោះ ដូចជា​ឧទ្យាន ​Ferrari World។

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង