តួគីបង្កើតសហគមន៍លំនៅឋាន​អាកាស​ដ៏ទំនើប – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / តួគីបង្កើតសហគមន៍លំនៅឋាន​អាកាស​ដ៏ទំនើប

តួគីបង្កើតសហគមន៍លំនៅឋាន​អាកាស​ដ៏ទំនើប

បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ NEF Real Estate មានចំនួន៦ប្លុក សហគមន៍អាកាសនៅអ៊ីស្តង់ប៊ុល នៃប្រទេសតួគី រួមមាន​ប៉ម​លំនៅឋាន ​​១៨​ជាន់​ចំនួន​៥អគារ ដែល​មាន​អឹផាតមិន ១.៥០០យូនីត និង​ម៉ម​ការិយាល័យ​កម្ពស់ ១៨ជាន់​ដាច់​ដោយ​ឡែក​មួយ​ផ្សេងទៀត។

គម្រោង​លំនៅឋាន​សហគមន៍​ខ្ពស់​នេះ​ស្ថិត​នៅ​តំបន់ Atakoy ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី។ វេទិកា​​រួម​មួយ​​​​ភ្ជាប់​​​ទៅ​​ផ្លូវ​​ថ្មើរ​ជើង​ខ្ពស់​ ​មាន​ហាង​លក់​រាយ​នៅ​​ចំហៀង ដែល​លើក​កម្ពស់​​ដល់​សកម្មភាព​ថ្មើរ​ជើង។ ស្ថានីយ​ដឹក​អ្នក​ដំណើរ​សាធារណៈ​​មួយ​ស្ថិត​នៅ​​​ចុង​សង​ខាង នៃ​​គម្រោង​។

ដោយសារ​តំបន់​ខាង​ត្បូង​​ខ្ពស់​​ជាង​នៅ​តំបន់​​ខាង​ជើង អ្នក​រចនា​ប្លង់​​​បាន​​សង់​ច្រើន​ជាន់​ជាង​ ដែល​បង្កើត​ស្ពាន​ភ្ជាប់​ទៅ​ការិយាល័យ​​លក់​រាយ​មួយ​ រវាង​ផ្លូវ​ធំ​ពីរ។ ក្រវាត់​​បេតុង​ភ្ជាប់​បង្កាន់​ដៃ​កញ្ចក់ និង​ក្រវាត់​បង្អួច​កញ្ចក់​នៅ​លើ​ប៉ម​លំនៅឋាន​បង្កើន​ផ្ទៃ​អង្គញ់​មួយ​​​ដូចជា​ទឹក​រលក បង្កើត​ជា​​សួនច្បារ​រុក្ខជាតិ​បៃតង និង​ផ្ដល់​ជា​ម្លប់ និង​ទិដ្ឋភាព​​យ៉ាង​ស្រស់​ស្អាត។

ប៉ម​ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​​ទីលាន​លំហ​មួយ​នៅ​កណ្ដាល ដែល​អនុញ្ញាត​ឱ្យ​មាន​ខ្យល់​អាកាស​ធម្មជាតិ និង​ពន្លឺ​​ចូល​ទៅ​ដល់​ជាន់​​​ទាប​បំផុត​របស់​អគារ។ មាន​សួនច្បារ និង​​​ស្តង់ និង​អាង​ហែល​ទឹក​មួយ ស្ពាន និង​ផ្លូវ​ថ្មើរជើង​ជាច្រើន ដែល​ជា​ការ​​ជួយ​សម្រួល​ចរាចរណ៍ និង​លើក​កម្ពស់​​ការ​ប្រាស្រ័យ​ទាក់ទង​និង​ទំនាក់​ទំនង​សហគមន៍។

ផ្ទៃរាប​​លំនៅឋាន​ឯកជន ទីប្រជុំជន ដំបូល​​មាន​បន្ថែម​សួនច្បារ ដែល​ផ្ដល់​នូវ​​និរន្តរភាព និង​ទិដ្ឋភាព​សង្គម ការ​កម្សាន្ត និង​សុខភាព។ រចនាបថ​របស់​លំនៅឋាន​​អាកាស​នេះ ដែល​ពី​ដំបូង​ឡើង​​សម្រាប់​តែ​ជា​ការិយាល័យ​ពាណិជ្ជកម្ម បាន​កំពុង​​​ក្លាយ​ជា​តម្រូវការ​ទីផ្សារ​​ដ៏​ខ្ពស់​។

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង