Woodland Residence នឹងនាំ​មក​នូវ​​លំនៅឋាន​​បែប​ធម្មជាតិតាមបណ្តោយផ្លូវ៦០ម៉ែត្រ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / Woodland Residence នឹងនាំ​មក​នូវ​​លំនៅឋាន​​បែប​ធម្មជាតិតាមបណ្តោយផ្លូវ៦០ម៉ែត្រ

Woodland Residence នឹងនាំ​មក​នូវ​​លំនៅឋាន​​បែប​ធម្មជាតិតាមបណ្តោយផ្លូវ៦០ម៉ែត្រ

​​ខណ្ឌ​មានជ័យ ដែល​ស្ថិត​នៅ​ភាគ​ត្បូង​រាជ្យ​ធានី​ភ្នំពេញ កំពុង​ក្លាយ​ជា​តំបន់​មួយ​មាន​សក្ដានុពល​បំផុត​ ដោយ​​​មាន​កំណើន​​វិនិយោគ​ថ្មីៗ​​យ៉ាង​ច្រើន។ ក្រៅពី​​គម្រោង​ផ្សារ​ទំនើបអ៉ីអន៣ ដែលជា​ផ្សារ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត ដែល​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ២០២៣ ​គម្រោង Woodland Residences ដែលស្ថិតនៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ​តាម​បណ្ដោយ​មហាវិថី សម្តេចហ៊ុន​ សែន (ផ្លូវ៦០ម៉ែត្រ) គឺជាគម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​​​បែបធម្មជាតិដ៏ធំ​មួយ​នៅ​​ក្នុង​ទីក្រុងរណប Ing City។

Woodland Residences ​ជា​​គម្រោង​​អភិវឌ្ឍន៍​លំនៅឋាន​ប្រណិត ស្របតាម​ស្តង់ដារ​អន្តរជាតិ របស់​ក្រុមហ៊ុន Naki Group ដែល​ស្ថិត​ទីប្រជុំជន​ស្រាប់​ក្នុង​​ខណ្ឌ​មានជ័យ មាន​ហាង​កាហ្វេ​ល្បីៗ ហាង​លក់​សំលៀកបំពាក់ ​កន្លែង​ពាណិជ្ជកម្ម​តូចធំ​ និង​សាលា​រៀន និង​​សាកលវិទ្យាល័យ។

គម្រោង Woodland Residences សម្រាប់​ប្រជាជន​ចំណូល​​មធ្យម ​និង​ចំណូល​​ខ្ពស់​ ដែល​ផ្ដល់​នូវ​សេវាកម្ម​ អាងហែលទឹក ក្លឹប​កម្សាន្ត ហាង​កាហ្វេ ហាង​ទំនិញ​​ និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​២៤ម៉ោង​។ យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន Naki Group វា​​ត្រូវ​បាន​រចនា​ប្លង់​ដោយ​​ក្រុមហ៊ុន​ស្ថាបត្យកម្ម​សិង្ហបុរី Ong & Ong នេះ ដែល​នឹង​ផ្ដល់​លំនៅឋាន ​៨៥ខ្នង​ ក្នុង​៣​ប្រភេទ​ខុសៗគ្នា ដូចជា​វិឡា​កូនកាត់ ផ្ទះ​អាជីវកម្ម វិឡា​ភ្លោះ​ និង​វីឡាឃ្វីន។ ផ្ទះ​គ្រប់​ប្រភេទ​មាន​កម្ពស់​៣​ជាន់​ត្រូវ​បាន​បំពាក់​ដោយ​គ្រឿង​សង្ហារិម និង​គ្រឿង​បរិក្ខារ​ឈើ និង​មាន​កន្លែង​​ចំណត​យានយន្ត​ធំ​ទូលាយ​​២កន្លែង។

នៅ​​ខាងក្រៅ​មាន​សួន​រុក្ខជាតិ​បៃតង និង​មាន​ទំហំ​ធំ​ទូលាយ ​ធ្វើ​ឲ្យ​លំនៅឋាន​មាន​លំហូរ​ខ្យល់ ​និង​ពន្លឺ​ធម្មជាតិ​គ្រប់គ្រាន់ ដែល​នឹង​នាំមក​នូវ​​អារម្មណ៍​ស្រស់ស្រាយ​​នៅ​អ្នក​រស់នៅ។ គម្រោង Woodland Residences ប្រៀប​ដូចជា​រស់នៅ​ក្នុង​​ឧទ្យាន​លំហែ​កាយ​បែប​ធម្មជាតិ។ តម្លៃ​នៃ​ការ​​វិនិយោគ​របស់​គម្រោង​​​មិន​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ទេ ហើយ​ការ​សាងសង់​​​​​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០១៩​ខាង​មុខ​។

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង