លោក​ ច្រឹក សុខនីម​ ជាប់ជាប្រធានដឹកនាំសមាគមអ្នកវាយតម្លៃអចលនទ្រព្យក្នុងអាណត្តិថ្មី – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / លោក​ ច្រឹក សុខនីម​ ជាប់ជាប្រធានដឹកនាំសមាគមអ្នកវាយតម្លៃអចលនទ្រព្យក្នុងអាណត្តិថ្មី

លោក​ ច្រឹក សុខនីម​ ជាប់ជាប្រធានដឹកនាំសមាគមអ្នកវាយតម្លៃអចលនទ្រព្យក្នុងអាណត្តិថ្មី

លោកច្រឹក សុខនីម នាយកប្រតិបត្តិនៃក្រុមហ៊ុន  Mekong Brokerage Co.,ltd ត្រូវបានជ្រើសជាប្រធានរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា (CVEA) ដើម្បីបន្តដឹកនាំនាវាសមាគមក្នុងអាណតិ្តទី៦​ សម្រាប់ឆ្នាំ២០១៩ និង ២០២០។

ការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់សមាគមនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ១៤ ខែធ្នូ ក្រោយ​អាណត្តិទី៥នៃសមាគម CVEA ដែលដឹកនាំលោកបណ្ឌិត គីម ហ៊ាង ត្រូវបានបញ្ចប់នៅត្រឹមដំណាច់ឆ្នាំនេះ។​

ក្នុងចំណោមបេក្ខភាពប្រធានសមាគម CVEA បីរូបដែលបានឈរឈ្មោះបោះឆ្នោតក្នុងអណត្តិទី៦នេះ លោក ច្រឹក សុខនីម​ ទទួលបានសម្លេងឆ្នោត ៣៤ សម្លេង, លោក​ វ៉ន​ ចាន់ថន នាយកប្រតិបត្តិក្រុមហ៊ុន Town City Real Estate Co., Ltd ទទួលបាន ២៥ សម្លេង ខណៈដែលលោក សុត វីរៈ, នាយកប្រតិបត្តិក្រុមហ៊ុន Huttons CPL Co.,​​ Ltd ទទួលបាន ៧ សម្លេង។​

រយៈពេលប៉ុន្មាន៣០ នាទីមុនការចាប់ផ្តើមបោះឆ្នោត​ បេក្ខភាពប្រធានសមាគម បានឡើងធ្វើបទបង្ហាញពីប្រវត្តិរបស់ខ្លួន ការបេជ្តាចិត្ត និងផែនការយុទ្ធសាស្រ្តក្នុងការដឹកនាំសមាគមនៅពេលដែលជាប់ឆ្នោតធ្វើជាប្រធានសមាគ​ម នៅចំពោះសមាជិករបស់ខ្លួនដែលបានចូលរួមបោះឆ្នោតមានប្រមាណជិត ៧០ ក្រុមហ៊ុ​ន។​

បច្ចុប្បន្នសមាគមអ្នកវាយ​តម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានសមាជិក ១០៧ ក្រុមហ៊ុន។ សមាគមនេះត្រូវបានបង្កើតដំបូងនៅ​​ខែ​ ​សី​ហា​​ ​ឆ្នាំ​ ​២​០​០​៨ ដែលក្នុងអាណត្តិ​ទី ​១ និង​ទី​ ២ ត្រូវបានដឹកនំាដោយលោក ស៊ឹង ប៉ុណ្ណា អគ្គនាយក​ក្រុមហ៊ុន ប៉ុណ្ណា រៀលធីគ្រុប ហើយលោកឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​កម្ពុជា ស៊ីភីអិល​ បានជាប់ជាប្រធានក្នុងអាណត្តិទី៣ ដោយឡែកអាណត្តិទី៤ និងទី៥ ត្រូវបានដឹក​នាំដោយលោកបណ្ឌិត គីម ហ៊ាង ដែលនឹងត្រូវបញ្ចប់នៅខែធ្នូនេះ ជំនួសដោយលោក​ ច្រឹក សុខនីម ដែលនឹងចូលកាន់ដំណែងចាប់ឆ្នាំ២០១៩នេះ។​

អំពី Chhuth_Bunthoeun

អតិថិជនរបស់យើង

ដៃគូរបស់យើង