ផ្ទះចល័តដំបូងគេនៅកម្ពុជានឹងផ្ដល់ឱកាសថ្មីសំរាប់អ្នកមានដីមិនទាន់សង់ផ្ទះ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / ផ្ទះចល័តដំបូងគេនៅកម្ពុជានឹងផ្ដល់ឱកាសថ្មីសំរាប់អ្នកមានដីមិនទាន់សង់ផ្ទះ

ផ្ទះចល័តដំបូងគេនៅកម្ពុជានឹងផ្ដល់ឱកាសថ្មីសំរាប់អ្នកមានដីមិនទាន់សង់ផ្ទះ

ភ្នំពេញ: ផ្ទះចល័តដំបូងគេនៅកម្ពុជា ត្រូវបានរចនាឡើងដោយវិស្វករជាន់ខ្ពស់ម្នាក់ ដោយផ្ដោតលើគម្រោងផ្ទះបែបទាន់សម័យថ្មី ដែលផ្ដល់ទាំងគុណភាពខ្ពស់ មានផាសុខភាព អាចចល័តបាន និងអាចបង្កើនសេដ្ឋកិច្ចសម្រាប់ផ្គាប់ចិត្តអ្នកមានដី ហើយមិនទាន់សាងសង់ផ្ទះ។

លោក ទី ប៊ុននី ស្ថាបនិកលំនៅឋានចល័តវឌ្ឍន (Mobile Vattanac Residence) និងជាសមាជិកវិស្វករឆ្នើមអាស៊ានបានលើកឡើងថា លំនៅឋានទំនើបថ្មីទាន់សម័យគុណភាពខ្ពស់ប្រកបដោយផាសុខភាព និងបង្កើនសេដ្ឋកិច្ចសំរាប់សេចក្តីរីកចំរើនគ្រប់គ្នា ជាលំនៅដ្ឋានជំនួញ ដែលទទួលអត្ថប្រយោជន៍ប្រាំបួនផ្នែក និងមានក្រលាផ្ទៃដីទំហំ ៥x២០ម៉ែត្រ។

លោកបន្តថា ផ្ទះចល័តនេះ ត្រូវបានរចនាឡើងទាន់សម័យដែលអាចចល័តពីកន្លែងមួយទៅទីតាំងមួយផ្សេងទៀត ដោយគ្រោងនឹងលើកយកទៅធ្វើបទបង្ហាញនៅក្នុងវេទិកាស្តីពីវិស្វកម្មនៅថ្ងៃទី ២១ ខែធ្នូខាងមុខនេះ។

លំនៅឋានចល័តវឌ្ឍន ត្រូវបានបំពាក់ដំបូលដែលប្រើប្រព័ន្ធកាត់ជាតិពុល និងបង្កើតអុកស៊ីសែនលើសពី១០០ម៉ែត្រក្រលាផ្ទៃ ដោយមានសួនបន្លែនៅលើដំបូលដែលមានផ្ទៃ៧០ម៉ែត្រការ៉េ មានកន្លែងលែងកីឡា និងលំហែរកាយ បន្ទប់ស្នាក់នៅបីមានបន្ទប់ទឹក ផ្ទះបាយ ទូសំលៀកបំពាក់ តុធ្វើការខាងក្នុង សំភារៈទំនើបៗ និងបំពាក់ជណ្តើរសុវត្ថិភាពចំនួន៤ទីតាំង។

បន្ថែមលើនេះ លោកបន្តថា ផ្ទះចល័តមានកន្លែងសម្រាប់ធ្វើពាណិជ្ជកម្មដែលអាចកែច្នៃចេញជាការិយាល័យ ហាងកាហ្វេ អាហារដ្ឋាន កន្លែងលក់គ្រឿងអលង្គា ហាងបញ្ចាំ និងដូរលុយ ទីតាំងបង្ហាញផលិតផល មជ្ឍមណ្ឌលហ្វិកហ្វឺនជំនាញ និងភាសារបរទេស និងសេវាឡាបូ(ពេទ្យ កសិកម្ម គីមីអាហារ។ល។

លោក ទី ប៊ុននី បញ្ជាក់ថា៖«ក្រុមការងារយើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់សេវាជូនអតិថិជននូវគុណភាពខ្ពស់ សោភណ្ឌ័ភាពល្អ រក្សាបរិដ្ឋានធម្មជាតិ ពង្រីកពង្រឹងវិសាលភាពទំនើបកម្មក្នុងក្របខណ្ឌអភិវឌ្ឍន៍មនុស្សជាតិទូទៅ។ យើងធានាគុណភាពសម្ភារៈដែលបំពាក់រួចរយៈពេល៥ឆ្នាំដោយធ្វើការត្រួតពិនិត្យមួយឆ្នាំម្តង»។

វិស្វករជាន់ខ្ពស់រូបនេះបន្ថែមថា៖«ឱកាសថ្មីសំរាប់អ្នកមានក្តីស្រមៃជំនួញតែខ្វះទីតាំង ហើយក៏ជាឱកាសថ្មីសំរាប់អ្នកអភិវឌ្ឍន៍។ ចំណេះ ជំនាញសមិទ្ធិផលគំនិត និងស្នាដៃរបស់ខ្ញុំជាទ្រព្យរបស់បងប្អូនទាំងអស់គ្នា»៕

សម្រាប់ព័ត៍មានបន្ថែមអំពីលំនៅឋានចល័តវឌ្ឍន សូមទំនាក់ទំនងមក៖ ០៩៩ ២៦២ ២៦២/០៧០ ៧១២ ០១៦
www.mobileresidence.com
Email:info@mobileresidence.com
PO.Box:2121

អំពី Vutha Tim

អតិថិជនរបស់យើង

ដៃគូរបស់យើង