RCA ប្រកាសផ្តល់អាហារូបករណ៍ជំនាញក្នុងវិស័យសំណង់ទើបមកដល់កម្ពុជាថ្មីៗរៀនចប់រកចំណូលបានខ្ពស់ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / វិស្វកម្ម / បច្ចេកវិទ្យាសំណង់ / RCA ប្រកាសផ្តល់អាហារូបករណ៍ជំនាញក្នុងវិស័យសំណង់ទើបមកដល់កម្ពុជាថ្មីៗរៀនចប់រកចំណូលបានខ្ពស់

RCA ប្រកាសផ្តល់អាហារូបករណ៍ជំនាញក្នុងវិស័យសំណង់ទើបមកដល់កម្ពុជាថ្មីៗរៀនចប់រកចំណូលបានខ្ពស់

ភ្នំពេញ៖ ជំនាញចំនួន២ ដែលនៅកម្ពុជាគេធ្លាប់តែរៀនតៗគ្នានោះ ពេលនេះមកដល់កម្ពុជាហើយ។ ជំនាញទាំង២នោះគឺ​ ការគ្រប់គ្រងសំណង់ (Construction Management) និង ការវាស់ស្ទង់បរិមាណ (Quantity Survey) ។ មិនពិបាកទេក្នុង​ការទទួល​បានការសិក្សាជំនាញទាំងនេះ ព្រោះ វិទ្យាស្ថានរ៉ូយ៉ាល់ ឆាតធឺ​ អេខេឌឺមី (Royal Chartered Academy​ Institute) ប្រកាសផ្តល់អាហារូបករណ៍ ១០០% សម្រាប់សិស្សដែលសប្រឡងជាប់ និទ្ទេស A ដល់ C និង ៥០% ដល់ សាធារណៈជនទូទៅ។

ប្រធានរដ្ឋបាលនៃវិទ្យាស្ថាន រ៉ូយ៉ាល់ ឆាតធឺ​ អេខេឌឺមី លោក ផឹន សំអាត បានអោយដឹងថា បានជាវិទ្យាស្ថាន​ផ្តល់អាហារូបករណ៍​តែ២ជំនាញនេះ ព្រោះវាជាជំនាញថ្មីដែលទើបមកដល់កម្ពុជា ហើយជំនាញនេះមានប្រយោជន៍​ដល់សង្គមផង និងបុគ្គលអ្នក​សិក្សា​ខ្លួនឯងផង។  មួយវិញទៀត ជំនាញវិជ្ជាជីវៈនេះប្រើរយៈពេលខ្លីសំរាប់​សិក្សា (បរិញ្ញាបត្ររង) ហើយអាចរកចំណូលបានខ្ពស់​។ លោក សំអាតថា សិស្សដែលរៀន​ចំ២ជំនាញនេះ អាចទទួលបាន​ប្រាក់ខែ​ដំបូង​ចាប់​ពី​ ៥០០ដុល្លាអាមេរិចឡើងទៅ។

គួររំលឹកថាកាលពីថ្ងៃទី១១ ខែ ធ្នូនេះ សិស្សនុសិស្ស​ ​និងអ្នកបំរើការងារផ្សេងៗ​ បានអញ្ជើញចូលរួមវគ្គ​ណែនាំខ្លីស្តី​អំពីលក្ខខណ្ឌដើម្បីទទួលបានអាហារូបករណ៍នេះ​ក៏ដូចជាទទួលបានព័ត៌មាន​អំពីមុខ​ជំនាញខាងលើ។​ ចាប់ពីម៉ោង៣ ដល់ ម៉ោង ៥ ល្ងាចនៅឯវិទ្យាស្ថាន RCA ដែលមានទីតាំងស្ថិតក្នុងផ្សារស្ទឹងមានជ័យថ្មី។

វគ្គណែនាំខ្លីនេះទៀតសោតគឺនឹងមានការចូលរួមពីសំណាក់វាគ្មិនមកពីវិស័យអប់រំ សំណង់ និងអចល​នទ្រព្យ​ដែល​ពួកគាត់នឹងធ្វើបទបង្ហាញពីការយល់ឃើញក៏ដូចជាចែករំលែកបទពិសោធន៍របស់ពួកគាត់ទាក់ទងទៅនឹងមុខជំនាញទាំងនេះនិងការងារសម្រាប់ជំនាញទាំងនេះ៕ 

អំពី Ma Chun