DBIG ណែនាំលំនៅឋានចល័តដំបូងគេនៅកម្ពុជាដែលប្រើបានច្រើនមុខងារ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / DBIG ណែនាំលំនៅឋានចល័តដំបូងគេនៅកម្ពុជាដែលប្រើបានច្រើនមុខងារ

DBIG ណែនាំលំនៅឋានចល័តដំបូងគេនៅកម្ពុជាដែលប្រើបានច្រើនមុខងារ

ភ្នំពេញ៖ វិបតិ្តស្តីពីលំនៅឋាន ទីតាំងប្រកបរបរអាជីវកម្ម ការបំពុលបរិស្ថាន និង កង្វះខាតផ្ទៃដីដាំដុះ​ផលិត​ផលកសិកម្ម ​អាចនឹង​ក្លាយជាបញ្ហាដ៏ចំបងមួយនៅកម្ពុជា នាពេលអនាគត។ បន្ទាប់ពីបានវិភាគ​លើវិបតិ្តទាំងនេះ DBIG បាន​ណែនាំពីគំរូស្ថាបត្យកម្មលំនៅដ្ឋានចល័តដ៏ទំនើបរបស់ខ្លួន ដែល​អាចប្រើប្រាស់ជា លំនៅឋាន ទីតាំងដំណើរការអាជីវកម្ម ដែលអាចសន្សំសំចៃឋាមពល​ និងផ្តល់ចំណូល​ដល់​ម្ចាស់ផ្ទះផងដែរ។

គម្រោងលំនៅឋានវឌ្ឍន ត្រូវបានឌីហ្សាញឡើងដែលអាចបម្លាស់ទីបានដោយមិនខូចទ្រង់ទ្រាយ។ គូសប្លង់ឡើងក្នុងទំហំ ៥ x 20ម ដោយមានចំនួន៤ជាន់ ផ្ទះប្រភេទនេះត្រូវបានផលិតឡើងជាផ្នែកៗ នៅរោងចក្រ ដោយប្រើប្រាស់សមាធាតុដែលមិនប៉ះពាល់ដល់បរិស្ថាន រួចដឹកជញ្ជូនយក​ទៅផ្គុំនៅ​ទីតាំង ដែលសូម្បីតែគ្រិះសំណង់ក៏អាចបម្លាស់ទីបានដែរ។ គ្រឿងបង្គុំរបស់សំណង់​​ត្រូវបានស្ថាបនាឡើងដោយក្រុមវិស្វករឆ្នើមដែលទទួលស្គាល់ដោយគណៈវិស្វករអាស៊ាន ដែលអាច​ធានាពីគុណភាពរហូតដល់ ១០ឆ្នាំ។

ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបនេះ ​ការសាងសង់ផ្ទះនិមួយៗត្រូវចំណាយពេលត្រឹម៦០ថ្ងៃប៉ុណ្ណោះ ដែលអតិថិជនអាចទទួលបានផ្ទះនៅថ្ងៃទី៦០បន្ទាប់ពីបានកក់ប្រាក់។

លំនៅឋានវឌ្ឍនត្រូវបានឌីហ្សាញឡើងដោយមាន បន្ទប់ស្នាក់នៅ៣ បន្ទប់ទឹក៤ ឃ្លាំងឥវ៉ាន់១ និង ផ្ទះបាយ៣។ ផ្ទៃពាណិជ្ជកម្មនៅជាន់ទី១ ចំនួន៣៦ម៉ែ្រតការ៉េ អាចរៀបចំជា ការិយាល័យ និងទីតាំង​អាជីវកម្មផ្សេងៗ។ លោកអ្នកអាចលេងកីឡា ឫ សម្រាកលំហែកាយលើទីធ្លាដែល​មានផ្ទៃ​ក្រឡា ១១.៥ ម៉ែ្រតការ៉េ ជាមួយកៅអីលំហែកាយនៅជាន់ទីពីរ។ ជណ្តើរសុវត្ថិភាពចំនួន ៤ទីតាំងអាច​ ឲ្យ​មនុស្សនៅក្នុងផ្ទះធ្វើបម្លាស់ទីបានយ៉ាងទូលាយ ខណៈផ្នែកខាងក្រោមរបស់​លំនៅឋានអាចចត​រថយន្ត៣ និងម៉ូតូ១២គ្រឿង។ នៅខាងមុខលំនៅឋាន លោកអ្នកអាចធ្វើជាសួនច្បារដែលអាចដាំដើមឈើលំអបាន ៤ដើម។​

ដោយឡែកដំបូលប្លាស្ទិកត្រូវបានបំពាក់ប្រព័ន្ធកាត់បន្ថយជាតិពុល និងកាំរស្មី UV ព្រមទាំងអាចបង្កើតអុកស៊ីសែនបានលើសពី ១០០ម៉ែត្រការ៉េ ខណៈប្រព័ន្ធកាមេរ៉ាសុវតិ្ថភាព ត្រូវបានបំពាក់ដែល​ដំណើរ​ការដោយថាមពលព្រះអាទិត្យ និងគ្រប់គ្រងដោយប្រព័ន្ធស្វ័យប្រវត្តិ។

ដោយមានការគិតគូរលើសុខភាព​ សោភ័ណ្ណភាព និង​ បរិស្ថាន ក៏ដូចជាជួយបន្ថែមចំណូលដល់ម្ចាស់ផ្ទះ លោកអ្នកអាចបង្កើត​សួនបន្លែមួយនៅលើដំបូល​ដែល​មានផ្ទៃក្រឡា ៧០ម៉ែ្រតការ៉េ ដែលអាចប្រមូលផលបានប្រមាណ ២៧៨ គ.ក.ក្នុងរយៈពេល៤៥ថ្ងៃ។

ជាមួយនឹងតម្លៃជាមធ្យម ៣៥.០០០ ដុល្លារអាមេរិច លំនៅឋានវឌ្ឍនត្រូវបានបំពាក់សម្ភារៈប្រើប្រាស់រួចជាស្រេច​​ដូចចាំ តុ ទូសំលៀកបំពាក់ កៅអី ជាមួយនឹងការធានាលើសម្ភារៈទាំងនោះរយៈពេល៥ឆ្នាំ ដោយមានសេវាត្រួតពិនិត្យជារៀងរាល់ឆ្នាំ។​

អតិថិជនអាចទិញលំនៅឋាននេះ ជាមួយជំរើសបង់ប្រាក់ ៨យ៉ាងផ្សែងគ្នា ដែលមានតម្លៃ​ចាប់ពី ១៥.៧០០ ដុល្លាអាមេរិច រហូតដល់ ៥៧.៥០០ ដុល្លារអាមេរិច។

សម្រាប់ព័ត៍មានបន្ថែមអំពីលំនៅឋានចល័តវឌ្ឍន សូមទំនាក់ទំនងមក៖ ០៩៩ ២៦២ ២៦២/០៧០ ៧១២ ០១៦
www.mobileresidence.com
Email:info@mobileresidence.com
PO.Box:2121

អំពី Vutha Tim