បុរីវីរៈជន Elite Town លក់គម្រោងវគ្គទី១ បាន៩០% និងបន្តលក់គម្រោងវគ្គទី២ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / បុរីវីរៈជន Elite Town លក់គម្រោងវគ្គទី១ បាន៩០% និងបន្តលក់គម្រោងវគ្គទី២

បុរីវីរៈជន Elite Town លក់គម្រោងវគ្គទី១ បាន៩០% និងបន្តលក់គម្រោងវគ្គទី២

ភ្នំពេញ: បុរី​វីរៈជន Elite Town បាន​លក់​គម្រោង​អគារ​របស់ខ្លួន​ក្នុង​វគ្គ​ទីមួយ​បាន ៩០ភាគរយ ហើយ ដោយ​ប្រកាស​លក់​គម្រោង​ទី​ពីរ​បន្តទៀត បន្ទាប់ពី​អតិថិជន​បាន​មើលឃើញ​ពី​សក្ដានុពល​នៃ​សំណង់​អគារ​ទាំងមូល ស្រប​ជាមួយនឹង​ទីតាំង​អាច​ទាញយក​ផលប្រយោជន៍​បាន​ច្រើន​ហួស​ពី​ការរំពឹងទុក។ នេះ​បើតាម​អ្នកនាង ទី សុគន្ធវីរីយ៉ា តំណាងផ្នែកលក់ ​នៃ​បុរី​វីរៈជន Elite Town ។

អ្នកនាង សុគន្ធវីរីយ៉ា បាន​ថ្លែងថាអគារ​នេះ រចនា និង​សាងសង់ឡើង សម្រាប់​អតិថិជន​ប្រក​បរប​​អាជីវកម្ម​រកស៊ី​ដូចជា ការ​បង្កើត​​សាលារៀន ហាង​កាហ្វេ លក់ដូរ​គ្រប់​ប្រភេទ សណ្ឋាគារ ហាង​កែ​​សម្ភស្ស និង​អាចធ្វើ​ជាការ​រិ​យា​ល័យ​ការងារ​ក៏​បាន​​ដែរ។ ដោយនៅ​ដើម​ឆ្នាំនេះ ភ្ញៀវ ឬ​អតិថិជន​ទាំង​អស់ គ្រាន់តែ​ចូល​តុបតែង​សំណង់​អគារ​នេះ​តាម​ការពេញចិត្ត​របស់​​ខ្លួន ជាការ​ស្រាច់ ព្រោះ​សំណង់​អគារ​មួយចំនួនធំ​បាន​សាងសង់​ជិត​រួចរាល់​ហើយ។

លោកស្រី​បាន​បញ្ជាក់ថា៖«បច្ចុប្បន្ន​យើង​លក់​វគ្គ១ បាន៩០ភាគរយ​ហើយ ដោយ​វគ្គ២ ទើបតែ​ចាប់ផ្ដើម​លក់​នៅ​ពាក់​កណ្ដាល​ខែ​នេះ ព្រោះ​យើង​គ្រោង​បញ្ចប់​គម្រោង​អគារ​ទាំងមូល​រយៈពេល ២ឆ្នាំ​ខាងមុខ ទើប​យើង​ជំរុញ​ការលក់​បន្ថែម​ទៀត»។

លោកស្រី​បន្ថែមថា សម្រាប់​ទំហំ​ផ្ទៃដី​សាងសង់​អគារ​ទាំងមូល​មាន ៤.៥ហិកតា សាងសង់​ដោយ​ក្រុមហ៊ុន OCIC ផ្ទាល់​អគារ​ទាំងនេះ​ជា​ប្រភេទ​ផ្ទះល្វែង ដែល​ទំហំ​ផ្ទះ៤.2ម៉ែត្រ ជំ​ម្រៅ ១៦.០៦ ម៉ែត្រ កម្ពស់ ៥ជាន់ក​ន្លះ ហើយ​ចំណុច​ពិ​សេ​ស​នៃ​គម្រោង​នេះ គឺមាន​ចំណត​ចត​រថយន្ត​នៅ​ក្រោមផ្ទះ​របស់ខ្លួន​ដី​ផ្ទាល់ និងផ្តល់បណ្ណកម្មសិទិ្ធប្លង់រឹង។ ​តម្លៃ​ទាប​ជាងគេ​ចាប់ពី ៧៣ម៉ឺន​ដល់​ជាង១លាន​ដុល្លារ​អាមេរិក។

បុរី​វីរជន Elite Town​  រចនា​តាមបែប​ស្ថាបត្យកម្ម​បារាំងស្ថិតនៅ​កណ្តាល​ទីក្រុង​រណប​កោះ​ពេជ្រគ្រោង​បញ្ចប់​ការ​សាង​សង់វគ្គទី២ ​នៅចុងឆ្នាំ​ឆ្នាំ២០១៩ ខាងមុខនេះ ខណៈ​សាងសង់​បាន​ប្រមាណ​៨០​ភាគរយ​ហើយ។

យ៉ាងណាលោក ជា សុ​ផា​រា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់បាន​លើក​ឡើង​​កាល​ពី​ពេល​ថ្មីៗ​នេះ​​ថា កម្ពុជា​នឹងមាន​តម្រូវការ​លំនៅឋាន​ប្រមាណ១លាន​ខ្នង​ទៀត​នៅក្នុង​តំបន់​​ទីក្រុងនិង​ប្រមាណ៨០ម៉ឺន​ខ្នង​ទៀតសម្រាប់​តំបន់​ទីប្រជុំជននៅ​រយៈពេល១៥ ឆ្នាំ​ខាងមុខ។

គួរ​​ជម្រាប​ថាបច្ចុប្បន្ន កម្ពុ​ជាមានបូរី លំនៅឋាន និង​ទីក្រុង​រណប​សរុប​ប្រមាណ ១៨៧ទីតាំង និង​មាន​សំណង់​អ​គារ​ខ្ពស់​ៗចាប់ពី៥ជាន់​ឡើងទៅចំនួន ៩២៥អគារ ដែលមាន​ទុនវិនិយោគប្រមាណ ៦.២៦៧លាន​ដុល្លារ​អាមេរិកនៅ​ឆ្នាំ​២០១៧ កន្លងទៅនេះ៕

អំពី Soth Koemsoeun