អគារ​​រចនាបថ​ទឹក​គួច – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / អគារ​​រចនាបថ​ទឹក​គួច

អគារ​​រចនាបថ​ទឹក​គួច

មាន​កម្ពស់​ជាង២៧២ម៉ែត្រ​ពី​លើ​ទីក្រុង ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Jiangxi Commerce Union Center ​នៅ​ចុង​​ភាគ​ខាងជើង នៃ​ទីប្រជុំជន​​ពាណិជ្ជកម្ម​ថ្មី​ នៃ​​ខេត្ត​ណានចាង ប្រទេស​ចិន ​ត្រូវ​បាន​​រចនា​​ប្លង់​ឡើង​ដោយ​ក្រុមហ៊ុន HOK ដោយ​ផុសគំនិត​ចេញ​ពី​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ជុំវិញ។

យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​ស្ថាបត្យកម្ម HOK ប៉ម​ទាំងពីរ​របស់​មជ្ឈមណ្ឌល​ជាប់​ជាមួយ​​ផ្សារ​ទំនើប​លក់​រាយ​​មួយ ​ជាមួយ​នឹង​​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​​របស់​ទន្លេ Gan និង​ទីក្រុង Nanchang។ ទីតាំង​ទន្លេ​​​​របស់​វា​ក៏​បាន​ដើរតួ​ជួយ​ទាក់ទាញ​​​​​អ្នករស់នៅ និង​អ្នកទេសចរ​យ៉ាង​ច្រើន។

ប៉ម​មួយ​ជា​​​​ការិយាល័យ​​លំនៅឋាន (House Office) និង​ម៉ម​មួយ​ទៀត​​​នៅ​ខាង​ត្បូង​មាន​​សណ្ឋាគារ​​លំដាប់​ផ្កាយ​​ប្រាំ​នៅ​ជាន់​ខាងលើ និង​ការិយាល័យ​​ខាង​​​ក្រោម​។ ទន្ទឹម​នឹង​នេះ​ដែរ ហាង​លក់រាយ​​​ទាំង​ក្នុង​និង​ខាង​ក្រៅ​ផ្សារ​ដែល​មាន​យីហោ​អន្តរជាតិ​ល្បីៗ បាន​​ផ្ដល់​នូវ​​កន្លែង​អាហារ​​ពិសេស​មិន​ធ្លាប់​មាន។

​រចនាបថ​របស់​ប៉ម​​ត្រូវ​បាន​ក្រុម​ការងារ​របស់​ក្រុមហ៊ុន HOK ផុស​គំនិត​ចេញ​ពី​​ទម្រង់​ចម្លាក់​ថូ​​សេរ៉ាមិច ដែល​​​បាន​ផលិត​ឡើង​នៅ​ក្នុង​តំបន់ Jiangxi។ ផ្នែក​ខាងលើ​និង​ខាង​ក្រោម កញ្ចក់​មុខ​រាប​ស្មើ ភាព​​រលោង​រលើប​ និង​មុខ​កួច​ធ្វើ​ឱ្យ​រូបរាង​​របស់​ប៉ម​ខុស​ប្លែក​ពី​គេ​ ដែល​​ដូចជា​​​​ទន្លេ ​ ហើយ​​ពួកវា​​ហាក់​ផ្លាស់ប្ដូរ​រូបរាង​ថ្មី​​នៅ​ពេល​​មើល​ពី​មុំ​​​ខុសគ្នា​​ផ្សេង​ទៀត។ ប្លង់​រាង​ត្រីកោណ និង​​ហាង​លក់​រាយ​នៅ​តាម​មាត់​ទន្លេ អម​ជាមួយ​នឹង​ក្រវាត់​បៃតង បង្កើត​​​​បាន​ជា​​រូបរាង​ឯក​លក្ខណ និង​ធ្វើ​ឲ្យ​​​ទិដ្ឋភាព​ទន្លេ​​កាន់តែ​ស្រង់​​ស្អាត​​​ ដែល​ពិត​ជា​​អស្ចារ្យ​បំផុត​សម្រាប់​ការ​ជួបជុំ​អាហារ​ពេល​ល្ងាច។

សំណើ​គម្រោង​​ដែល​​​មាន​ផ្ទៃក្រឡា​សរុប​ចំនួន ៣៥.០០០០ម៉ែត្រឡា​មួយ​នេះ មូលដ្ឋាន​ខាងក្រោម​របស់​ប៉ម​​​​ជា​ផ្សារ​ទំនើប​ដ៏​ធំ​មួយ ដែល​ផ្ដល់​នូវ​បទពិសោធន៍​​​អស្ចារ្យ​ក្នុង​ការ​ដើរ​ទិញ​ទំនិញ។ ​

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង