ហ្វីលីពីនបង្កើតទីក្រុងកម្សាន្តដ៏ធំបំផុត – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / ហ្វីលីពីនបង្កើតទីក្រុងកម្សាន្តដ៏ធំបំផុត

ហ្វីលីពីនបង្កើតទីក្រុងកម្សាន្តដ៏ធំបំផុត

ការសាងសង់ទីក្រុងកម្សាន្ត Resorts World Bayshore City ក្នុងប្រទេសហ្វីលីពីន ដែលជាការបណ្ដាក់ទុនរួមគ្នា រវាងក្រុមហ៊ុន Genting Group របស់ម៉ាឡេស៊ី និងក្រុមហ៊ុន Alliance Global Group Inc របស់ចិន បានចាប់ផ្ដើមអស់រយៈពេល៣ខែមកហើយ និងគ្រោងបើកដំណើរការទាំងស្រុងនៅប៉ុន្មានឆ្នាំខាងមុខ។

វាជាគម្រោងមជ្ឈមណ្ឌលកម្សាន្តដ៏ធំបំផុតដែលគ្រប់ដណ្ដប់លើផ្ទៃដី៣១ហិចតា ហើយក្រុមហ៊ុនគ្រោងនឹងបញ្ចប់ដំណាក់កាលទី១នៅឆ្នាំ២០១៨នេះ ដែលនឹងមានប៉មលំនៅឋាន ហាងលក់ទំនិញ រោងមហោស្រព ៣.០០០កៅអី សណ្ឋាគារ​៣មានចំនួន ៨០០បន្ទប់ និងកន្លែងលេងល្បែងស៊ីសង ដែលត្រូវបានរំពឹងនឹងមានទំហំធំជាងរមណីយដ្ឋាន Resort World Manila របស់ក្រុមហ៊ុន Newport City ។

មកទល់នឹងពេលនេះ មានសណ្ឋាគារចំនួន២បើកទ្វារទទួលភ្ញៀវហើយ គឺសណ្ឋាគារ Okura និងសណ្ឋាគារ Westin Hotels & Resorts របស់ជប៉ុន។ ក្រុមហ៊ុន AGI បង្ហាញទំនុកចិត្តថា កាស៊ីណូចំនួន៤ចុងក្រោយ និងរមណីយដ្ឋាននៅទីក្រុងកម្សាន្តនេះ នឹងនាំមកនូវឱកាសទាក់ទាញថ្មីបន្ថែម ដែលមិនធ្លាប់មានពីមុននៅក្នុងតំបន់។ ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណកាស៊ីណូនៅទីក្រុងកម្សាន្តនេះ គឺក្រុមហ៊ុន Travellers International នៅក្នុងប្រទេសហ្វីលីពីន។

លោក Kingson Sian ជាប្រធានក្រុមហ៊ុន AGI បានឲ្យដឹងថា ប្រាក់ចំណេញក្នុងអាជីវកម្មភោជនីយដ្ឋាន សណ្ឋាគារ និងកាស៊ីណូ មានសន្ទុះខ្លាំងឡើងនៅពាក់កណ្ដាលឆ្នាំទី១។ ប្រាក់ចំណេញសុទ្ធស្មើនឹង ៧,៥ពាន់លានប៉េសូ (១៤៣,២លានដុល្លារ)។

លោក Silan បានបន្ថែមថា ក្រុមហ៊ុនមានបានវិនិយោគសរុប ១,១ពាន់លានដុល្លារសម្រាប់គម្រោងនេះ ប៉ុន្តែការចំណាយ​លើដំណាក់កាលទី១នេះ មិនទាន់ត្រូវបានកំណត់នៅឡើយ។

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង