អាកាសយានដ្ឋាន Jewel Changi Airport សិង្ហបុរី គ្រោងបើកឆ្នាំ២០១៩ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / អាកាសយានដ្ឋាន Jewel Changi Airport សិង្ហបុរី គ្រោងបើកឆ្នាំ២០១៩

អាកាសយានដ្ឋាន Jewel Changi Airport សិង្ហបុរី គ្រោងបើកឆ្នាំ២០១៩

ការសាងសង់ អាកាសយានដ្ឋាន Changi Airport Group (CAG) របស់សិង្ហបុរី បានបញ្ចប់ប្រហែល ៧០% ហើយ​ ដែលគ្រោងនឹងបើកដំណើរការនៅពាក់កណ្ដាលឆ្នាំ២០១៩នេះ។

គម្រោងអភិវឌ្ឍន៍តម្លៃ ១,៧ពាន់លានដុល្លារនេះបានចាប់ផ្ដើមសាងសង់អស់រយៈពេលជាងបីឆ្នាំមកហើយ ដែលផ្ទៃខាងក្រៅស្រោបដែក និងកញ្ចក់រាងដូម។ វានឹងមានកន្លែងជាច្រើននៅក្រោមដំបូល រួមមានសួនច្បារ ហាងលក់រាយ និងភោជនីយដ្ឋាន និងទឹកជ្រោះដែលខ្ពស់ជាងគេបំផុតលើពិភពលោក។

ភាពទាក់ទាញមួយក្នុងគម្រោងប្រើប្រាស់ចម្រុះនេះ គឺសំណាញ់អាកាស ដែលនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ដើរជុំវិញក្នុងសភាពពាក់កណ្ដាលលំហ។ ទេសចរនឹងទទួលបានទេសភាពដ៏អស្ចារ្យ នៃបរិវេណខាងក្នុងដែលមានផ្ទៃក្រឡា​១៣៤.០០០ម៉ែត្រការ៉េពីសំណាញ់ ដែលត្រូវបានព្យួរប្រហែល៣០ម៉ែត្រពីលើជាន់ទីមួយ នៅចំណុចខ្ពស់បំផុតរបស់អគារ។

ទឹកជ្រោះកម្ពស់៤០ម៉ែត្រចេញពីផ្នែកខាងមុខរបស់អគារ ធ្លាក់ទៅក្នុងបន្ទប់ក្រោមដី ដែលជាជ្រលងព្រៃព្រឹក្សាកម្ពស់៥ជាន់មានដើមរុក្ខជាតិ ដើមឈើ បន្លែរាប់ពាន់មុខ និងឧទ្យាន Canopy Park ដែលមានសួនច្បារ និងផ្លូវថ្មើរជើង។ ការតភ្ជាប់ទៅសាលមកដល់ នៃអាកាសយានដ្ឋាន Changi ទី១ និងស្ថានីយទី២ និងស្ថានីយទី៣ តាមរយៈស្ពានថ្មើរជើង ដែលមានកន្លែងលក់រាយទំហំ ៩០.០០០ម៉ែត្រការ៉េ និងអ្នកលក់ប្រហែល ៣០០នាក់។

អាកាសយានដ្ឋាន Changi Airport Group បានចំនួន១០ជាន់ ដោយ៥ក្រោមដី បានចាប់ផ្ដើមសាងសង់នៅខែធ្នូ ឆ្នាំ​២០១៤ ដែលឥឡូវនេះការសាងសង់សម្រេចបាន ៧០%ហើយ ដែលត្រូវបានប៉ាន់ប្រមាណថា នឹងបញ្ចប់នៅខែមិនា ឆ្នាំ២០១៩ ខាងមុខនេះ។

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង