Facebook បង្កើតមជ្ឈមណ្ឌលទិន្នន័យ១ពាន់លានដុល្លារនៅសិង្ហបុរី – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / Facebook បង្កើតមជ្ឈមណ្ឌលទិន្នន័យ១ពាន់លានដុល្លារនៅសិង្ហបុរី

Facebook បង្កើតមជ្ឈមណ្ឌលទិន្នន័យ១ពាន់លានដុល្លារនៅសិង្ហបុរី

យោងតាមគេហទំព័រ World Construction Network ក្រុមហ៊ុនហ្វេសប៊ុកគ្រោងនឹងបង្កើតមជ្ឈមណ្ឌលទិន្នន័យ ១ពាន់លានដុល្លារក្នុងប្រទេសសិង្ហបុរី ដែលជាផ្នែកមួយ នៃផែនការរបស់ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ដើម្បីពង្រីកលើកដំបូងទៅកាន់ទ្វីបអាស៊ី។

មជ្ឈមណ្ឌលទិន្នន័យ ១៧០.០០០ម៉ែត្រការ៉េនេះ ត្រូវបានគេរំពឹងថានឹងបង្កើតការងាររាប់រយកន្លែង។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ហ្វេសប៊ុកបាននិយាយថា ខ្លួនបានជ្រើសរើសយកប្រទេសសិង្ហបុរីដោយសារតែមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងទទួលបានកម្លាំងពលកម្មដែលមានទេពកោសល្យ និងដៃគូសហគមន៍ រួមទាំងក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចសិង្ហបុរី និងក្រុមហ៊ុន Jurong Town Corporation ដែលជួយក្រុមហ៊ុនឱ្យឆ្ពោះទៅមុខ។

ហ្វេសប៊ុកលើកឡើងថា ប្រទេសសិង្ហបុរីក៏បានបង្កើតនូវគោលនយោបាយអាជីវកម្មមេត្រី ដែលរួមបញ្ចូលទាំងវិធានការនានាគាំទ្រការអនុវត្តន៍កិច្ចសន្យា និងបង្កើនភាពងាយស្រួលក្នុងទទួលបានច្បាប់សាងសង់។

មជ្ឈមណ្ឌលទិន្នន័យសិង្ហបុរី ដែលនឹងសាងសង់ឡើងដោយក្រុមហ៊ុន Fortis Construction មួយនេះ នឹងរួមបញ្ចូលសម្ភារៈបរិក្ខារមានប្រសិទ្ធភាពខ្ពស់ រចនាប្លង់ឡើងដើម្បីកាត់បន្ថយការប្រើប្រាស់ទឹក ថាមពល និងផ្ទៃធ្លី។ មជ្ឈមណ្ឌលនៅសិង្ហបុរីនឹងក្លាយជាកន្លែងដំបូង ដែលបំពាក់ប្រព័ន្ធ Cooling Cooling StatePoint នឹងកាត់បន្ថយការប្រើប្រាស់ទឹក និងថាមពលបាន ២០%។

ក្រុមហ៊ុនបានអភិវឌ្ឍរចនាបថអគារកម្ពស់១១ជាន់ ស្របតាមស្តង់ដារសិង្ហបុរី ដើម្បីអភិរក្សទំហំផ្ទៃដី។ ផ្នែកខាងមុខអគារនឹងត្រូវបានសាងសង់ជាមួយនឹងវត្ថុធាតុដើមទម្ងន់ស្រាល ដែលអនុញ្ញាតឱ្យមានលំហូរខ្យល់ និងផ្ដល់ពន្លឺនៅផ្ទៃខាងក្នុង។

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង