ABB បង្កើតរោងចក្រមនុស្សយន្តទំនើបបំផុតនៅចិន – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / បច្ចេកវិទ្យា / ABB បង្កើតរោងចក្រមនុស្សយន្តទំនើបបំផុតនៅចិន

ABB បង្កើតរោងចក្រមនុស្សយន្តទំនើបបំផុតនៅចិន

យោងតាមគេហទំព័រ World Construction កាលពីថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យារថយន្ត និងថាមពលស្វីស ABB បានប្រកាសនឹងវិនិយោគចំនួន១៥០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតម៉ាស៊ីនស្វ័យប្រវត្តនិងមនុស្សយន្តទំនើបនៅសៀងហៃ ប្រទេសចិន។

ការវិនិយោគនេះត្រូវបានគេរំពឹងថា នឹងបញ្ចូលបច្ចេកវិទ្យាឌីជីថលពាក់ព័ន្ធ រួមមានដំណោះស្រាយសមត្ថភាព ABB មនុស្សយន្តបម្រើការងារទំនើប និងការស្រាវជ្រាវបញ្ញាសិប្បនិមិត្ត (AI) ចុងក្រោយ ដើម្បីបង្កើតនូវរោងចក្រដែលទំនើប ស្វ័យប្រវត្តិ និងអាចបត់បែននាពេលអនាគត។

រោងចក្រនៅសៀងហៃនេះត្រូវបានរំពឹងថា នឹងចាប់ផ្ដើមប្រតិបត្តិការនៅចុងឆ្នាំ២០២០។ វានឹងបំពាក់ម៉ាស៊ីនសិក្សា និងដំណោះស្រាយឌីជីថល និងសហការ ដើម្បីធ្វើឱ្យវាក្លាយទៅជារោងចក្រទំនើបក្នុងឧស្សាហកម្មរ៉ូបូត ដែលនឹងជួយពន្លឿនគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុនក្នុងបញ្ញាសិប្បនិមិត្ត។

ក្រុមហ៊ុន ABB នឹងប្រើប្រាស់វិធីសាស្ត្រឌីហ្សាញសកលរបស់ខ្លួន ដើម្បីអាចបង្កើនមនុស្សយន្តខុសៗគ្នា និងអាចឱ្យអ្នកគ្រប់គ្រងវិស្វករ ប្រតិបត្តិករ និងអ្នកជំនាញថែទាំ តាមដាន និងវាយតម្លៃប្រតិបត្តិការ តាមរយៈឧបករណ៍ចុងក្រោយ។ អ្នកប្រើនឹងអាចប្រមូល និងវិភាគព័ត៌មាន តាមរយៈប្រព័ន្ធដែលបានភ្ជាប់លើសុខភាព និងការអនុវត្តន៍របស់មនុស្សយន្ត ABB នៅក្នុងរោងចក្រ និងប្រើប្រាស់សូហ្វ័រមួយដែលអាចឲ្យមនុស្ស និងមនុស្សយន្តធ្វើការជាមួយគ្នាយ៉ាងមានសុវត្ថិភាព។

ABB បានក្លាយជារោងចក្រមនុស្សយន្តដ៏ធំមួយក្នុងប្រទេសចិន ដោយមានមនុស្សយន្ត១គ្រឿងក្នុងចំណោមមនុស្សយន្ត ៣គ្រឿង បានលក់នៅលើផ្សារពិភពលោក។ ក្រុមហ៊ុន ABB បានវិនិយោគទុន ២,៤ពាន់លានដុល្លារនៅក្នុងប្រទេសចិន ចាប់តាំងពីឆ្នាំ១៩៩២។

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង