អ៊ីសូឡង់ម៉ាក Kool Foil កាត់បន្ថយកម្តៅបានរហូតដល់៩៥% – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / អ៊ីសូឡង់ម៉ាក Kool Foil កាត់បន្ថយកម្តៅបានរហូតដល់៩៥%

អ៊ីសូឡង់ម៉ាក Kool Foil កាត់បន្ថយកម្តៅបានរហូតដល់៩៥%

ខណៈសីតុណ្ហភាពនៅកម្ពុជា បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សបានចំណាយថរិកាច្រើនលើការប្រើប្រាស់ថាមពលអគ្គិសនី ដើម្បីដំណើរការម៉ាស៊ីនត្រជាក់ និង កង្ហារជាដើម។ តើត្រូវធ្វើដូចម្តេចដើម្បីកាត់បន្ថយការចំណាយនេះ?

លោក សាំង ដារារិទ្ធ នាយកគ្រប់គ្រងក្រុមហ៊ុន S-Cool Cambodia ដែលបាននាំចូល អ៊ីសូឡង់ ដំបូលត្រជាក់ ម៉ាក ឃូល ហ្វ័យ (Cool Foil) លើកឡើងថា អ៊ីសូឡង់នេះ អាចជួយទប់កម្តៅមួយផ្នែកធំ កុំឱ្យចូលមកក្នុងគេហដ្ឋាន កន្លែងធ្វើការ ឬ ឃ្លាំងទំនិញផ្សេងៗ។

លោកថា ការប្រើប្រាស់អ៊ីសូឡង់អាចកាត់បន្ថយកម្តៅបានយ៉ាងល្អ ទាំងកម្តៅពីលើដំបូល និង កម្តៅពីជញ្ជាំងផ្ទះ។ កន្លងមក មនុស្សបានប្រើសំឡីកែវ ឬ បន្ទះស្នោរ ដើម្បីកាត់បន្ថយកម្តៅចូលក្នុងផ្ទះ។ បើទោះបីជាស្នោរអាចរារាំងកម្តៅមិនឱ្យចូលមកក្នុងផ្ទះបានពិតមែន ប៉ុន្តែស្នោរជាអង្គធាតុស្រូបកម្តៅ ដែលអាចផ្ទុកកម្តៅក្នុងខ្លួនវាផ្ទាល់ ហើយនៅរយៈពេលណាមួយវានឹងបញ្ចេញកម្តៅទៅវិញ។

ផ្ទុយមកវិញ បន្ទះអ៊ីសូឡង់ម៉ាក Kool Foil មិនស្រូបកម្តៅឡើយ ព្រោះវាផ្សំឡើងពីធាតុអាលុយមីញ៉ូម ដោយបានរួមបញ្ចូលជាមួយបច្ចេកវិទ្យាចំណាំងផ្លាត ដែលមិនអនុញ្ញាតឱ្យកម្តៅចូលមកក្នុងផ្ទះបានឡើយ។

បន្ទះអ៊ីសូឡង់ប្រភេទនេះ អាចដាក់បានគ្រប់ប្រភេទដំបូលទាំងអស់ ទាំងដំបូលស័ង្កសី ក្បឿង ប្លង់សេ និង ដាក់នៅតាមជញ្ជាំងផ្ទះក៏បានដែរ។

អ៊ីសូឡង់ Cool Foil មានអត្ថប្រយោជន៏ដូចជា៖

-កាត់បន្ថយកំដៅរហូតដល់ ៩៧%
-កាត់បន្ថយសំលេងរំខាន​បានរហូតដល់ ៥០%
-ជួយសន្សំសំចៃថវិការបស់លោកអ្នកពីការប្រើប្រាស់អគ្គិសនី
-អាចប្រើប្រាស់បានរហូតដល់ ១០​ ឆ្នាំ
-គ្មានជាតិគិមីធ្វើអោយប៉ះពាល់ដល់សុខភាព

បងស្រីគា ជាម្ចាស់ផ្ទះ ដែលបានប្រើប្រាស់បន្ទះការពារកម្តៅថ្ងៃម៉ាក Kool Foil បានឱ្យដឹងថា ក្រោយតំឡើងបន្ទះការពារកម្តៅថ្ងៃនេះរួច ផ្ទះរបស់គាត់មិនក្តៅដូចមុនឡើយ ខណៈពីមុនក្តៅមិនអាចនៅបាន។

«កាលមុននៅអត់បានទេ ពេលថ្ងៃក្តៅ មានតែចុះទៅក្រោមផ្ទះ ប៉ុន្តែបន្ទាប់ពីតំឡើងបន្ទះនេះហើយ អាចនៅបាន សម្រាន្តបានធម្មតា»។

គួរបញ្ជាក់ដែរថា នៅកម្ពុជា សីតុណ្ហភាពជាមធ្យមចន្លោះពី ២១ ទៅ ៣៥ អង្សារសេ ប៉ុន្តែនៅខែមេសា អាចកម្តៅអាចកើនដល់ ៤០ អស្សារសេ និង ខែឧសភា ដែលស្ថិតក្នុងរដូវប្រាំង។ នេះបើតាមការបញ្ជាក់របស់គេហទំព័រ movetocambodia៕

អំពី ម៉ី ស្រីលុច្ស

អតិថិជនរបស់យើង

ដៃគូរបស់យើង