តើស្កុតការពារកម្តៅព្រះអាទិត្យ និង ស្កុតការពារកម្មរស្មីUV ខុសគ្នាដូចម្តេច? – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / តើស្កុតការពារកម្តៅព្រះអាទិត្យ និង ស្កុតការពារកម្មរស្មីUV ខុសគ្នាដូចម្តេច?

តើស្កុតការពារកម្តៅព្រះអាទិត្យ និង ស្កុតការពារកម្មរស្មីUV ខុសគ្នាដូចម្តេច?

មនុស្សភាគច្រើនតែងយល់ច្រឡំថា ស្កុតការពារកម្មរស្មី (UV) អាចកាត់បន្ថយការបំផ្លាញស្បែក ពីកម្តៅថ្ងៃបាន។ ប៉ុន្តែតើអ្នកមានដឹងទេថាការបង្ការពី កាំរស្មី UV និង កម្តៅព្រះអាទិត្យមានភាពខុសគ្នាយ៉ាងដូចម្តេច?

កាំរស្មី UV (Ultra violet) ជាអេឡិចត្រូម៉ាញ៉េទិច ដែលមានប្រវែងរលកពី ១០ ទៅ ៤០០ ណាណូម៉ែត វែងជាងកាំរស្មី X ប៉ុន្តែខ្លីជាងពន្លឺដែលយើងអាចមើលឃើញ។ កាំរស្មី UV មានវត្តមានក្នុងពន្លឺព្រះអាទិត្យប្រហែល ១០% នៃពន្លឺសរុបរបស់ព្រះអាទិត្យ។

លោក សាំង ដារ៉ារិទ្ធ នាយកគ្រប់គ្រងក្រុមហ៊ុន S-Cool Cambodia ដែលផ្តល់សេវាកម្មបិតស្ទីគ័រការពារកម្តៅរថយន្តនៅកម្ពុជា បានបញ្ជាក់ថាស្កុតការពារកាំរស្មី UV និង ស្កុតការពារកម្តៅថ្ងៃមិនដូចគ្នាឡើយ ព្រោះ ស្កុត UV អាចការពារត្រឹមតែ UV តែប៉ុណ្ណោះ មិនអាចការពារកម្តៅឡើយ ហើយវាក៏ជាកាំរស្មីដែលអាចធ្វើឱ្យស្បែកកើតមហារីកបាន។

មនុស្សភាគច្រើនបានយល់ច្រឡំថា បិទស្កុតការពារ UV គឺសម្រាប់ការពារកម្តៅថ្ងៃ ប៉ុន្តែតាមពិតស្កុតការពារ UV គឺប្រើសម្រាប់ការពារកាំរស្មី UV ដែលនឹងបង្កទុក្ខទោសដល់ស្បែកតែប៉ុណ្ណោះ។

លោកបានប្រាប់ថា៖ «ស្កុតការពារ UV និង ស្កុតការពារកម្តៅថ្ងៃ គឺខុសគ្នាស្រឡះ។ ស្កុតការពារកាំរស្មី UV មានលទ្ធភាពការពារត្រឹមតែ UV ដែលបំផ្លាញស្បែកតែប៉ុណ្ណោះ ចំណែកឯស្កុតការពារកម្តៅថ្ងៃវិញគឺសម្រាប់ការពារកម្តៅថ្ងៃ ហើយស្កុតការពារកម្តៅដែលល្អ មានលទ្ធភាពការពារកម្តៅបានរហូតសឹងតែ ១០០% ឯណោះ»។

ចំពោះកម្តៅដែលជះចូលតាមកញ្ចក់រថយន្ត ឬ កញ្ចក់ផ្ទះក្តី ប្រសិនបើអ្នកបានបិតបន្ទះការពារកម្តៅថ្ងៃ នោះកាំរស្មី UV នឹងត្រូវបានរារាំង ដោយមានលទ្ធភាពចូលមកក្នុងបានត្រឹមតែ ១% តែប៉ុណ្ណោះ។ ប៉ុន្តែ បើអ្នកដើរកាត់ថ្ងៃដោយស្បែកទទេរ UV អាច​ប៉ះផ្ទាល់ជាមួយស្បែកអ្នក ហើយយូរៗទៅ នឹងបង្កទុក្ខទោសមួយចំនួន ជាពិសេសជំងឺមហារីកស្បែក។

លោក ដារ៉ារិទ្ធ បានបញ្ជាក់ថា៖ «UV បានផ្តល់នូវផលប៉ះពាល់ជាច្រើន ហើយក៏មិនមែនក្នុងរយៈពេលភ្លាមៗដែរ គឺក្នុងរយៈពេលយូរ។ នេះជាហេតុផលមួយដែលមនុស្សភាគច្រើន មិនសូវខ្វល់ពីបញ្ហានេះ»។

លោកថា ស្កុតការពារកម្តៅថ្ងៃ មានផលល្អជាងស្កុតដែលការពារតែ UV សុទ្ធ ព្រោះស្កុតការពារកម្តៅថ្ងៃក៏មានលាយបញ្ចូលសារធាតុការពារ UV ផងដែរ ដែលការពារបានសឹងតែ ១០០% ក៏មាន។ ជាក់ស្តែង ស្កុតការពារកម្តៅថ្ងៃរបស់ S-Cool មិនត្រឹមតែអាចការពារកម្តៅថ្ងៃបានរហូតដល់ ៩៧% ប៉ុន្តែទេ ប៉ុន្តែថែមទាំងមានលទ្ធភាពការពារកម្តៅថ្ងៃ បានថែមទៀតផង៕

 

អំពី ម៉ី ស្រីលុច្ស