ចិន​បង្កើត​ព្រះច័ន្ទ​​សិប្បនិមិត្ត​បំភ្លឺ​ក្រុង២៤ម៉ោង – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / បច្ចេកវិទ្យា / ចិន​បង្កើត​ព្រះច័ន្ទ​​សិប្បនិមិត្ត​បំភ្លឺ​ក្រុង២៤ម៉ោង

ចិន​បង្កើត​ព្រះច័ន្ទ​​សិប្បនិមិត្ត​បំភ្លឺ​ក្រុង២៤ម៉ោង

ដើម្បី​ជួយ​ដល់​​មនុស្ស​រាប់​លាន​នាក់ អ្នកវិទ្យាសាស្ត្រ​​​នៃ​ទីក្រុង​ចេងឌូ ភាគ​និរតី​ប្រទេស​ចិន គ្រោង​នឹង​​បង្កើត​ព្រះច័ន្ទ​សិប្បនិមិត្ត ដើម្បី​បំភ្លឺ​ទីក្រុង​នៅរយៈ​ពីរ​ឆ្នាំ​ក្រោយ​។

ផ្កាយ​រណប​ (ព្រះច័ន្ទ​សិប្បនិមិត្ត)​ ​ត្រូវ​បាន​ព្យាករ​ថា ភ្លឺ​ជាង​​កាំរស្មី​ព្រះអាទិត្យ៨ដង ដែល​នឹង​បាញ់​បង្ហោះ​នៅ​ឆ្នាំ២០២០។ បើ​វា​ដំណើរការ​ រដ្ឋាភិបាលនឹង​បាញ់​បញ្ជូន​ចំនួន​បី​បន្ថែម​ទៀត​ចូល​ទៅ​ក្នុង​គន្លង​តារា​វិថី ចម្ងាយ​៥០០​គីឡូម៉ែត្រ​ពីលើ​វិថី​តាម​​​ទីក្រុង​ចេងឌូ នៅ​ក្នុង​ឆ្នាំ២០២២។ ដោយ​​​​សូឡារ​​របស់​ផ្កាយ​រណប​​អាច​ប្ដូរ​ឲ្យ​ជះ​ប្លាត​ពន្លឺ​ព្រះអាទិត្យ ប្រតិបត្តិករ​​​នឹង​ផ្ដោត​​​ពន្លឺ​ទៅ​ក្នុង​តំបន់​មួយ​រាង​ជា​រង្វង់ ដែល​មាន​អង្កត់ផ្ចិត​ពី១០ – ៨០​គីឡូម៉ែត្រ ដែល​ធ្វើ​ឲ្យ​​​ទីក្រុង​​ម្លប់​​នៅ​ពេល​ថ្ងៃ។

យោង​តាម​កាសែត People’s Daily លោក Wu Chunfeng ជា​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ប្រព័ន្ធ​មីក្រូ​អេឡិចត្រូនិក​​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​អវកាស Chengdu បាន​ប្រកាស​អំពី​ផែនការ​ដ៏​ធំ​នេះ នៅ​ក្នុង​សន្និសីទ​គំនិត​ច្នៃប្រឌិត​​និង​សហគ្រិន​នៅ​ទីក្រុង​ក្រុង​ចេងឌូ កាលពី​ថ្ងៃទី១០ ខែ​តុលា។

បើ​សិន​ជា​ព្រះច័ន្ទ​​សិប្បនិម្មិត​​​នេះ​អាច​បំភ្លឺ​​​ត្រឹមតែ៥០គីឡូម៉ែត្រ​មែន ទីក្រុង​ចេងឌូ នឹង​សន្សំ​សំចៃ​ថាមពល​ប្រហែល១៧៤លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​ពួកគេ​បាន​ពិពណ៌នា​ថា ជា​វិទ្យាសាស្ត្រ​នាំមុខ​។ ​ការ​ធ្វើតេស្ត​ឆ្នាំ២០២០ នឹង​​​ធ្វើការ​បំភ្លឺ​​​វាលខ្សាច់​មួយ​ដែល​គ្មាន​មនុស្ស​រស់នៅ។

ព្រះច័ន្ទ​សិប្បនិមិត្ត​​ទាំង​បី​នឹង​ប្ដូរ​វេន​គ្នា​ក្នុង​ការ​ជះ​​ពន្លឺ​ព្រះ​អាទិត្យ​ប្លាត​ត្រឡប់ទៅវិញ ដើម្បី​កុំ​ឲ្យ​វា​ឆាប់​ខូច។ ព្រះច័ន្ទសិប្បនិមិត្តទាំង​បី​រួម​គ្នា​អាច​បំភ្លឺ​​បាន ៣.៦០០ – ៦.៤០០គីឡូម៉ែត្រ​ការ៉េ ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ពន្លឺ​ក៏​អាច​បិទ និង​បន្ថយ​​កម្រិត​ពន្លឺ​បាន​ដែរ។ ពួកគេ​​បាន​អះអាង​ថា ភ្លឺ​ជាង​ព្រះចន្ទ​​​បច្ចុប្បន្ន​របស់​ផែនដី៨ដង ដែល​មាន​​ពន្លឺ​គ្រប់គ្រាន់​​ជំនួស​​ភ្លើង​បំភ្លឺ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង។

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង