អូស្ត្រាលី​សង់បណ្ដាញ​​​អគ្គីសនី៣០០គ.ម​ទៅ​តំបន់​ជីក​​រ៉ែ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / អូស្ត្រាលី​សង់បណ្ដាញ​​​អគ្គីសនី៣០០គ.ម​ទៅ​តំបន់​ជីក​​រ៉ែ

អូស្ត្រាលី​សង់បណ្ដាញ​​​អគ្គីសនី៣០០គ.ម​ទៅ​តំបន់​ជីក​​រ៉ែ

យោង​តាម​គេហទំព័រ Global Construction Review ក្រុមហ៊ុន​ម៉ៅការ​អូស្ត្រាលី CIMIC ត្រូវ​បាន​ក្រុមហ៊ុន​ថាមពល ElectranNet ​​ជ្រើសរើស ដើម្បី​គូស​ប្លង់ សាងសង់ និង​គ្រប់គ្រង​​ស្ថានីយ​អគ្គិសនី និង​ខ្សែ​បញ្ជូន​អគ្គិសនី​ប្រវែង ៣០០គីឡូម៉ែត្រ នៅ​​ភាគ​ខាងត្បូង​​​ប្រទេស​អូស្ត្រាលី។

ការងារ​​សាងសង់​គម្រោង​ដ៏​ធំ​មួយ​នេះ​នឹង​ប្រើពេល១០ឆ្នាំ ដែល​​ប្រព័ន្ធ​​នឹង​នាំ​មក​នូវ​ថាមពល​អគ្គិសនី​ទៅ Prominent Hill ជា​​តំបន់​ប្រតិបត្តិការ​​រុករក​រ៉ែ​មាស រ៉ែ​ប្រាក់ និង​រ៉ែ​ស្ពាន ភាគ​ខាង​ត្បូង​អូស្ត្រាលី ដែល​មាន​ចម្ងាយ៧០០គីឡូម៉ែត្រ​ពី​ទីក្រុង Adelaide។

លោក Michael Wright នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន CIMIC បាន​​​​មាន​ប្រសាសន៍​ថា កិច្ចសន្យា​ថ្មី​​ជាមួយ​នឹង​ក្រុមហ៊ុន ElectraNet ជា​ការ​បង្ហាញ​​អំពី​វត្តមាន​របស់​ខ្លួន​កាន់តែ​រឹងមាំ ​ក្នុង​​វិស័យ​ថាមពល​អូស្ត្រាលី ហើយ​នឹង​នាំ​មក​ឱកាស​ការងារ​យ៉ាង​ច្រើន ដល់​ប្រជាជន​ភាគ​ខាងត្បូង​​​ប្រទេស។

គម្រោង​ផ្គត់ផ្គង់​អគ្គិសនី​ទៅ​តំបន់​អភិវឌ្ឍន៍​រ៉ែ​មួយ​នេះ​ មាន​តម្លៃ១០៨លានដុល្លារ​ ដោយ​​ក្រុមហ៊ុន​ម៉ៅការ CIMIC នឹង​ធ្វើ​ឡើង​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​នឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ UGL ដែល​មាន​បទពិសោធន៍​យ៉ាង​ក្រាស់ក្រែល​​​ក្នុង​រៀបចំ​គម្រោង​បញ្ជូន​និង​អនុ​ស្ថានីយ​កម្លាំង​វ៉ុល នៅ​ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​ចំនួន​នៃ​​ប្រទេស​អូស្ត្រាលី រួម​ទាំង​ការ​​គូស​ប្លង់ និង​ការ​សាងសង់​បណ្ដាញ​ឋាមពល​ ដើម្បី​ផ្គត់ផ្គង់​តំបន់​រុករក​រ៉ែ​ Olympic Dam នៅ​ភាគ​ពាយព្យ​​ ចម្ងាយ ៥៥០គីឡូម៉ែត្រ​ពី​ទីក្រុង​​ Adelaide។

យោង​​​​តាម​សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ២០១៨ ដែល​បាន​ធ្វើ​នៅ​សណ្ឋាគារ​​​​សូហ្វីតែល​ភូគីត្រា​​ភ្នំពេញ នៅ​ក្នុងឆ្នាំ២០១៧ អនុភាព​សរុប​នៃ​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​​​កម្ពុជា​​បាន​កើន​ឡើងដល់ ២.២៨៣ មេហ្កាវ៉ាត់ និង​បរិមាណ​​​ប្រើប្រាស់​ថាមពល​អគ្គិសនី​បាន​កើន​ឡើង​ពី ៧.១៧៥លានគីឡូវ៉ាត់ម៉ោង ដល់ ៧.៩៦៦ លានគីឡូវ៉ាត់ម៉ោង ស្មើ​នឹង១១%។ ផែនការ​​នៅ​ឆ្នាំ​២០២០ ភូមិ​ទាំងអស់​ទូទាំង​ប្រទេស​នឹង​មាន​អគ្គិសនី​ប្រើប្រាស់ និង​នៅ​ឆ្នាំ​ ២០៣០ ​យ៉ោចណាស់៧០% នៃ​លំនៅឋាន​ទាំងអស់​​ទូទាំង​ប្រទេស​ នឹង​មាន​អគ្គិសនី​​ប្រើប្រាស់។

អំពី Dara Hon