មជ្ឈមណ្ឌល​សិល្បៈ​ធំ​បំផុត​​ក្នុង​លោក​​បើក​នៅ​តៃវ៉ាន់ ​​ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / ពិភពលោក / មជ្ឈមណ្ឌល​សិល្បៈ​ធំ​បំផុត​​ក្នុង​លោក​​បើក​នៅ​តៃវ៉ាន់ ​​

មជ្ឈមណ្ឌល​សិល្បៈ​ធំ​បំផុត​​ក្នុង​លោក​​បើក​នៅ​តៃវ៉ាន់ ​​

មជ្ឈមណ្ឌល​សិល្បៈ​ជាតិ Kaohsiung ​ទំហំ ១៤១.០០០ម៉ែត្រ​ការ៉េ ដែល​ត្រូវ​បាន​​គេ​ចាត់​ទុក​ថា ​ជា មជ្ឈមណ្ឌល​សម្ដែង​សិល្បៈ​​​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ បាន​បើក​ដំណើរការ​ហើយ នៅ​តៃវ៉ាន់។

មជ្ឈមណ្ឌល​សិល្បៈ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា Weiwuying ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ Mecanoo មាន​ដំបូល​​តែ​មួយ​ទំហំ៣៤.៨៤៣ម៉ែត្រ​ការ៉េ។ វា​មាន​សាល​​សម្ដែង​​ខាងក្នុង​ចំនួន៤៖ រោង​ល្ខោន​អូប៉េរ៉ា​ចំនួន​២.២៣៦​កៅអី​ស្ថិត​នៅ​ចំកណ្ដាល សាល​ប្រគំ​តន្ត្រី​ចំនួន១.៩៨១កៅអី ផ្ទះ​​កម្សាន្ត​​​កុមារ​ និង​សាល​ពិព័រណ៍​ចំនួន ៤៣៤កៅអី​នៅ​ជុំវិញ។ ក៏​មាន​​លាន​សម្ដែង​ទី៥​មួយ​ទៀត​ដែរ ដែល​ដំបូល​​​អាគារ​​លយ​ចុះ​ធ្លាក់​ប៉ះ​​​ដី បង្កើត​ជា​រោង​ល្ខោន​ខាងក្រៅ​មួយ​បែរ​ទៅ​ឧទ្យាន។

លោក Nuno Gonçalves Fontarra ជា​ដៃគូ​​សហការ​ជាមួយ​ក្រុមហ៊ុន Mecanoo បាន​ពន្យល់​ តាមរយៈ​គេហទំព័រ Dozeen ថា ជា​គំរូ​ថ្មី​មួយ ដែល​​សម្រប​ទៅ​តាម​អាកាសធាតុ​​ក្នុង​តំបន់ វប្បធម៌ និង​ទំហំ​​របស់​កម្មវិធី។ វា​ជា​អគារ​កូនកាត់ ដែល​មាន​​​​ប្លុក​ទោល​មួយ និង​បរិវេណ​មួយ​​​​​កន្លែង​ផ្សេងគ្នា​​​ច្រើន។ មជ្ឈមណ្ឌល​នេះ​​គ្មាន​​​​ទ្វា​ទេ​ ដែល​ច្រក​ចេញ​ចូល​ជា​​ដំបូង​លយ​ជាប់​ដី​នៅ​​ជុំវិញ​អគារ បង្កើត​ជា​កន្លែង​សាធារណ​មួយ​សម្រាប់​មនុស្ស​ប្រមូល​ផ្ដុំ។

លោក​និយាយ​ថា គ្រប់​កន្លែង​​ទាំងអស់​បាន​ភ្ជាប់​ទៅ​បរិវេណ​សាធារណៈ ដែល​បរិវេណ​តែ​មួយ​ ប៉ុន្តែ​មាន​អគារ​ច្រើន

កន្លែង​ខាងក្នុង​គ្រប​ដណ្ដប់​ដូចជា​រូង​ភ្នំ​មួយ ធំ​ទូលាយ ត្រជាក់​ល្ហឹម ដែល​បង្ក​ភាព​ងាយស្រួល​សម្រាប់​ការ​ប្រមូល​ផ្ដុំ​សាធារណ និង​ត្រូវ​បាន​គេ​ប្រដូច​នឹង​ម្លប់​ពោធិ។ ដើម​ពោធិ​ដែល​ធំ និង​ផ្ដល់​ជា​កន្លែង​ដ៏​ត្រជាក់​ឃើញ​មាន​​ជាទូទៅ​នៅ​ក្នុង​សាសនា​ ឥឡូវ​ត្រូវ​បាន​ចាប់​ផ្ដើម​បញ្ចូល​ទៅ​ក្នុង​ទម្រង់​រួម​​មួយ​របស់​អគារ​ហើយ។ នៅ​​ខាង​លើ​​​​មាន​​កន្លែង​ផ្សេងៗ​ទៀត​ជាច្រើន រួមមាន​​កន្លែង​ហាត់​សម កន្លែង​ព្រឹត្តិការណ៍ ភោជនីយដ្ឋាន និង​វិចិត្រសាល។

យោង​​ក្រុមហ៊ុន Mecanoo សាល​នីមួយៗ​​​ក្នុង​ចំណោម​សាល​ទាំង៤ មាន​អត្តសញ្ញាណ​ គ្រោងការណ៍ សូរស័ព្ទ និង​បរិយាកាស​ផ្ទាល់ខ្លួន។ សាល​ប្រគំ​​​តន្ត្រី​​ត្រូវ​បាន​រចនា​ឡើង​របៀប​ចម្ការ​ទំពាំងបាយជូរ ​សាល​​ស្ដាប់​ភ្លេង​​របៀប​ស្រគត់ស្រគំ និង​ផ្ទះ​ល្ខោន​អូប៉េរ៉ា​របៀប​សប្បាយ​ៗ។

អំពី Dara Hon