បារាំង​គ្រោង​បង្កើត​រដ្ឋ​​បណ្ដែត​ទឹក – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / បារាំង​គ្រោង​បង្កើត​រដ្ឋ​​បណ្ដែត​ទឹក
វិទ្យាស្ថាន The Seasteading ជា​អង្គការ មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​ មាន​​បំណង​បង្កើត "រដ្ឋ​អធិបតេយ្យ" មួយ នៅ​​លើ​សមុទ្រ ហៅ​ថា "Seasteads" ដោយ​នាំ​មក​នូវ​ជាមួយ​នឹង​សេរីភាព​​​ច្រើន​ឡើង​​សម្រាប់​.................

បារាំង​គ្រោង​បង្កើត​រដ្ឋ​​បណ្ដែត​ទឹក

វិទ្យាស្ថាន The Seasteading ជា​អង្គការ មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​ មាន​​បំណង​បង្កើត “រដ្ឋ​អធិបតេយ្យ” មួយ នៅ​​លើ​សមុទ្រ ហៅ​ថា “Seasteads” ដោយ​នាំ​មក​នូវ​ជាមួយ​នឹង​សេរីភាព​​​ច្រើន​ឡើង​​សម្រាប់​គំនិត​ផ្ដួចផ្ដើម​​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នយោបាយ។

យោង​តាម​គេហទំព័រ​របស់​វិទ្យាស្ថាន​នេះ គោលដៅ​​​បង្កើត “កន្លែង​បើក​ចំហ​​សម្រាប់​ការ​ពិសោធ​​សង្គមថ្មី” ដើម្បី​​ត្រួសត្រាយ​ឲ្យ​ជំនាន់​ក្រោយ​សាកល្បង​គំនិត​ថ្មីៗ អំពី​របៀប​រស់នៅ​ជាមួយ​គ្នា។ ពួកគេ​​អះអាង​ថា ទីក្រុង​អណ្ដែត​ទឹក​នេះ​នឹង​ផ្ដល់​ជម្រើស​បទបញ្ញត្តិ​​​ថ្មី​មួយ ជំនួស​ឱ្យ​​លំនាំ​​អភិបាលកិច្ច​ធម្មតា​។
រដ្ឋាភិបាល​រដ្ឋ Polynesia របស់​​បារាំង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​នឹង​វិទ្យាស្ថាន ​Seasteading ដើម្បី​សហការ​លើ​ការ​បង្កើត​ទីក្រុង​សាកល្បង​មួយ​នេះ នៅ​ក្នុង​អាងទឹក​ស្អុយ​មួយ​​ជិត​កោះ Tahiti។ ទីក្រុង​សាកល្បង​ដែល​មាន​ឈ្មោះ​ថា គម្រោង​អណ្ដែត​ទឹក​​នេះ នឹង​ធ្វើ​ជា​ភស្តុតាង​នៃ​គំនិត សម្រាប់​ផែនការ​របស់​អង្គការ​ ដើម្បី​បង្កើត​ការ​តាំង​លំនៅឋាន​​បន្ថែម​ទៀត​នៅ​តាម​សមុទ្រ។

វិទ្យាស្ថាន Seasteading គ្រោងសាងសង់​ទីក្រុង​នេះ ដោយ​ប្រើ​បច្ចេកវិទ្យា​ស្ថាបត្យកម្ម​អណ្ដែត​ទឹក​ដែល​មាន​ស្រាប់ ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​ហុឡង់ដ៍ Deltasync។ វា​​នឹង​ត្រូវ​បាន​កសាង​ឡើង​នៅ​លើ​បណ្ដាញ​ពី​រ​ផ្សេង​គ្នា គឺ​​វេទិកា​​ចតុកោណ​មួយ និង​វេទិកា​បញ្ចកោណ​មួយ ដែល​មាន​រូបរាង​ខុសគ្នា​​ទៅ​តាម​តម្រូវការ​របស់​ប្រជាជន​។

យោង​តាម​របាយការណ៍​លទ្ធភាព​ដែល​​ផលិត​ដោយ​ក្រុមហ៊ុន Deltasync បាន​ឱ្យ​ដឹង​ថា វេទិកា​​​​​​បេតុង​នឹង​​ទ្រ​​ទម្ងន់​អគារ​បី​ជាន់ រួមមាន​អាផាតមិន ការិយាល័យ និង​សណ្ឋាគារ ដែល​មាន​អាយុកាល​​ប្រើប្រាស់​រហូត​ដល់១០០ឆ្នាំ។ កន្លែង​ប្លុក​នីមួយ​​គម្រោង​សម្រាប់​ប្រជាជន​រស់នៅ​​ពី២៥០ ទៅ៣០០នាក់។ ការអភិវឌ្ឍន៍ទីក្រុង​បណ្ដែក​ទឹក​នេះ​​​រំពឹង​​នឹង​​ចាប់ផ្ដើម​​ដើម​ឆ្នាំ២០១៨ ប៉ុន្តែ​​មក​ទល់​នឹង​បច្ចុប្បន្ន​​​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ។

 

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង