​ឥដ្ឋ​​ផលិត​ចេញ​ពី​កាក​សំណល់​​ឈ្នះ​ពាន​​ពិភពលោក – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / វិស្វកម្ម / បច្ចេកវិទ្យាសំណង់ / ​ឥដ្ឋ​​ផលិត​ចេញ​ពី​កាក​សំណល់​​ឈ្នះ​ពាន​​ពិភពលោក
សហគ្រិន​អង់គ្លេស​​​ម្នាក់​​បាន​បង្កើត​​​អ៊ីសូឡង់​ដែល​មាន​រាង​ដូច​ផ្សិត​ និង​សម្ភារៈ​ជីវសាស្ត្រ​ផ្សេងៗ​ទៀត​សម្រាប់​ឧស្សាហកម្ម​សំណង់ ហើយ​បាន​ឈ្នះ​រង្វាន់​អន្តរជាតិ​​​ក្នុង​​ពាន់​រង្វាន់​លើក​​កម្ពស់.........

​ឥដ្ឋ​​ផលិត​ចេញ​ពី​កាក​សំណល់​​ឈ្នះ​ពាន​​ពិភពលោក

សហគ្រិន​អង់គ្លេស​​​ម្នាក់​​បាន​បង្កើត​​​អ៊ីសូឡង់​ដែល​មាន​រាង​ដូច​ផ្សិត​ និង​សម្ភារៈ​ជីវសាស្ត្រ​ផ្សេងៗ​ទៀត​សម្រាប់​ឧស្សាហកម្ម​សំណង់ ហើយ​បាន​ឈ្នះ​រង្វាន់​អន្តរជាតិ​​​ក្នុង​​ពាន់​រង្វាន់​លើក​​កម្ពស់​បរិស្ថាន COINS Grand Challenge ដែល​​ធ្វើ​ឡើង​នៅ​ទីក្រុង​ San Antonio រដ្ឋ​តិចសាស កាលពី​ខែ​មិថុនា។

លោក Ehab Syed ជា​ស្ថាបនិក​​ក្រុមហ៊ុន Biohm ដែល​បង្កើត​ឡើង​​​​ឆ្នាំ២០១៦ ​មាន​​ឲ្យ​ដឹង​​​​​ថា អ៊ីសូឡង់​ទាំងនេះ​នឹង​មាន​លក់​​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ ហើយ​លោក​បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដែកថែប Tata Steel ក្រុមហ៊ុន​អាកាសចរណ៍ Heathrow និង​ក្រុមហ៊ុន​សាងសង់​​លំនៅឋាន​កំពូលៗ​ជាច្រើន​នៅ​ចក្រភពអង់គ្លេស ដើម្បី​ឲ្យ​ប្រើប្រាស់​សម្ភារ​របស់​លោក។

វា​មាន​គុណ​ភាព​​ខ្ពស់ មាន​សារធាតុ​ស្វ័យ​ពន្លត់​អគ្គីភ័យ ផលិត​​ពី​កាក​សំណល់ គ្មាន​ការបោន និង​បន្សុទ្ធ​ខ្យល់​។ យោង​តាម​សាកលវិទ្យាល័យ Northumbria នៅ​ទីក្រុង Newcastle ​ជា​កន្លែង​​​លោក Syed កំពុង​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​ស្ថាបត្យកម្ម វា​ជា​បច្ចេកទេស​សាងសង់​ “ជីវម៉ាស” ដែល​ជា​សារធាតុ​ជីវៈ​ចម្រាញ និង​ធម្មជាតិ​ទាំងស្រុង។ ​

លោក Syed បាន​​និយាយ​ថា គាត់​​ពិត​​ជា​​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​ ដែល​បាន​​ឈ្នះ​ពាន​រង្វាន់ COINS នេះ ប៉ុន្តែ​​​គាត់​​ក៏​ចង់​ឃើញ​​​សម្ភារៈ​ជីវសាស្ត្រ​ទាំងនេះ ចូល​ខ្លួន​ទៅ​ក្នុង​ឧស្សាហកម្ម​ផងដែរ។

ដំ​អ៊ីសូឡង់​ទាំងនេះ​ត្រូវ​បាន​ផលិត​ឡើង​ ដោយ​​យក​​​​​​​​សំណល់​សរីរាង្គ​​ដែល​កិន​ម៉ត់​ដូច​អាចម៍​រណា ​ដាក់​បញ្ចូល​ទៅ​ក្នុង​ពុម្ព​ ហើយ​​បញ្ចូល​ទៅ​ក្នុង​ឡ​​​កម្ដៅ។ ក្រោយ​ពី​បាន​ដុត​ទៅ​ក្នុង​ឡ​​​រហូត​ដល់​ស្ងួត ទៅតាម​​កម្រិត​កម្ដៅ​មួយ​​ដែល​បាន​កំណត់ វា​​បាន​ក្លាយ​ជា​សម្ភារ​រឹង គ្រើម និង​អាច​លាប​ពណ៌​បាន​។ ​

លោក​​បន្ថែម​ថា “យើង​ចង់​នាំមុខ​​ក្នុង​ឧស្សាហកម្ម​សាងសង់​ជីវៈ​សម្ភារ ដែល​គ្រប់យ៉ាង​ត្រូវ​បាន​ផលិត​ដោយ​​ប្រព័ន្ធ​ជីវសាស្ត្រ​និង​ធម្មជាតិ។ នេះ​នឹង​​អាច​ឲ្យ​យើង​បង្កើត​​សម្ភារ​ដែល​សន្សំ​សំចៃ​​​ថាមពល ​និង​ធនធាន និង​មិន​ប៉ះពាល់​បរិស្ថាន”។

លោក Syed អះ​អាង​ថា ប្រសិនបើ​មាន​អគារ​ចំនួន១៥០ខ្នង ត្រូវ​បាន​សាងសង់​ដោយ​ប្រើ​បច្ចេកទេស​ជីវម៉ាស​ជា​រៀង​រាល់​ឆ្នាំ​នៅ​​អង់គ្លេស វា​នឹង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​របស់​ប្រទេស​​ដល់៣០០លាន​គីឡូវ៉ាត់​ម៉ោង និង​​បង្វែរ​​​កាកសំណល់​១០លាន​តោន​​​​​មិន​​​យក​ទៅ​ចាក់​ចោល ដោយ​សន្សំ​សំចៃ​បាន៥ពាន់​លាន​ផោន​ជា​រៀង​រាល់​ឆ្នាំ។

អំពី Dara Hon