ហេដ្ឋារចនាសម្ព័ន្ធ​​ដឹកជញ្ជូន​ចិន​​កើន​ដល់ ៣២៧.៧៧ពាន់​លាន​ដុល្លារ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / ហេដ្ឋារចនាសម្ព័ន្ធ​​ដឹកជញ្ជូន​ចិន​​កើន​ដល់ ៣២៧.៧៧ពាន់​លាន​ដុល្លារ

ហេដ្ឋារចនាសម្ព័ន្ធ​​ដឹកជញ្ជូន​ចិន​​កើន​ដល់ ៣២៧.៧៧ពាន់​លាន​ដុល្លារ

យោង​តាម​ទិន្នន័យ​​របស់​រដ្ឋាភិបាល​ដែល​ដកស្រង់​​ផ្សាយ​ដោយ​សារព័ត៌មាន Reuter កាលពី​ថ្មីៗ​នេះ បាន​ឱ្យ​ដឹង​ថា ការ​វិនិយោគ​អចលនទ្រព្យ​​របស់​ចិន​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ​បាន​ហក់​ឡើង​ដល់​​២,២៨​ទ្រីលាន​​យ័ន (៣២៧,៧៧ប៊ី​លាន​ដុល្លារ) គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា​ឆ្នាំ​នេះ មាន​កំណើន​១,៤ ភាគ​រយ​ធៀប​នឹង​ឆ្នាំ​មុន។

យោង​តាម​ទិន្នន័យ​មួយ​​របស់​​​ក្រសួង​ដឹកជញ្ជូន​​ចិន​ ​ការ​វិនិយោគ​លើ​ផ្លូវ​ហាយវ៉េ​យានយន្ត​ល្បឿន​លឿន បាន​កើន​ដល់​​៧០២,៦ប៊ីលាន​​យ័ន (១០២ប៊ីលាន​ដុល្លារ) មាន​កំណើន១២% នៅ​ឆ្នាំ​នេះ។ ​ចិន​កំពុង​បង្កើន​ការ​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ពង្រីក​សេដ្ឋកិច្ច​របស់​ខ្លួន។ ​ ​តម្លៃ​នៃ​គម្រោង​វិនិយោគ​អចលនទ្រព្យ​ដែល​បាន​អនុម័ត​នៅ​ក្នុង​ត្រីមាសទី៣ នៃ​ឆ្នាំ​នេះ បាន​កើន​ឡើង​ដល់៤៣៧,៤ប៊ី​លាន​យ័ន (៦៣០លានដុល្លារ) ដែល​​ស្មើនឹង​បួន​ដង​ នៃ​ចំនួន​ទឹក​ប្រាក់​សរុប​ក្នុង​កំឡុង​ខែ​មេសា ដល់​ខែ​មិថុនា។

ចិន​បាន​សន្យា​ថា នឹង​បង្កើន​សមត្ថភាព​ដឹក​ជញ្ជូន​ផ្លូវដែក​របស់​ខ្លួន ដើម្បី​សម្រួល​ដល់​បញ្ហា​​កក​ស្ទះ​ចរាចរណ៍ និង​ការ​បំពុល​បរិស្ថាន។ ក្រសួង​​ដឹក​ជញ្ជូន​ចិន​បាន​និយាយ​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​បាន​កើន​ឡើង ៧,៩% នៅ​ក្នុង​ត្រីមាស​ទី​មួយ ដោយ​ការ​ដឹក​ជញ្ជូន​ធ្យូង​ថ្ម​​តាម​រថភ្លើង​កើន​ឡើង​ប្រហែល១០%។

ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ដែក​ស្មើ៨,១% នៃ​ការ​ដឹក​ទំនិញ​សរុប ដែល​មាន​ចំនួន៣៧,៧៤ប៊ី​លាន​តោន បាន​កើន​ឡើង៧% នៅ​ឆ្នាំនេះ។ កាលពី​ខែ​កក្កដា ចិន​បាន​និយាយ​​ថា ខ្លួន​នឹង​បង្កើន​បរិមាណ​នៃ​ការ​ដឹក​ជញ្ជូន​តាម​រថភ្លើង​ឲ្យ​ដល់៣០% នៅ​ត្រឹម​ឆ្នាំ២០២០ ដោយ​កត់​សម្គាល់​ថា រថយន្ត​ដឹក​ជញ្ជូន​បាន​ធ្វើ​ឱ្យ​​បំពុល​បរិស្ថាន​ខ្ពស់​ជាង​​រថភ្លើង​ ១៣ដង។

អំពី Dara Hon