អត្ថប្រយោជន៍​៥ របស់​កង្ហារ​ពិតាន – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / ស្ថាបត្យកម្ម / គ្រឿងសង្ហារឹម / អត្ថប្រយោជន៍​៥ របស់​កង្ហារ​ពិតាន

អត្ថប្រយោជន៍​៥ របស់​កង្ហារ​ពិតាន

នៅ​ក្នុង​កម្ពុជា ការ​ប្រើប្រាស់​កង្ហារ​​ពិតាន​​មិន​សូវ​ពេញ​និយម​ទេ ​ដែលឃើញ​មាន​​ប្រើ​ភាគច្រើន​នៅ​តាម​ភោជនីយដ្ឋាន ​​និង​សាល​​សាធារណៈ​មួយ​ចំនួន ខណៈ​​​តាម​​អគារ​​រដ្ឋាភិបាល​ភាគច្រើន​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​។ យោង​តាម​គេហទំព័រ NAHB ក្រៅតែ​ពី​ការពារ​ការ​​បំពុល​បរិយាកាស​ កង្ហារ​ពិតាន​មាន​អត្ថប្រយោជន៍​​ច្រើន​ដល់​គេហដ្ឋាន។

១. ការ​បន្ថយ​ថ្លៃ​ប្រើប្រាស់​ថាមពល

កង្ហារ​ពិតាន​​អាច​ជួយ​កាត់​បន្ថយ​​ថ្លៃ​ចំណាយ​អគ្គិសនី​រហូត​ដល់​៣០ ទៅ៤០ភាគរយ។ ពិត​ណាស់​​ពិតាន​មិន​បញ្ចុះ​​សីតុណ្ហភាព​​ក្នុង​បន្ទប់​​ទេ ផ្ទុយ​មក​វិញ​ធ្វើ​ឱ្យ​បន្ទប់​​កាន់តែ​ត្រជាក់​ឡើង ​និង​មាន​អារម្មណ៍​ផាសុកភាព។

២. ​​គ្រឿង​តុបតែង


កង្ហារ​ពិតាន​មាន​​ភាព​ខុសៗគ្នា ច្រើន​ទំហំ ច្រើន​ម៉ាក និង​ច្រើន​ម៉ូត ដែល​អាច​ជួយ​ធ្វើ​ឲ្យ​រចនាបថ​ផ្ទៃ​ក្នុង​​កាន់តែ​​ស្អាត។ ក្រៅតែ​ពី​មុខងារ​ធម្មតា កង្ហារ​ពិតាន​ក៏​អាច​​បម្រើ​ជា​ផ្នែក​មួយ​ នៃ​ការ​តុបតែង​លម្អ​បន្ទប់​របស់​អ្នកផងដែរ​។

៣. ធ្វើ​ឲ្យ​​មាន​ចរន្ត​ខ្យល់​ចេញ​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ

មិន​ថា​បន្ទប់​ទទួល​ភ្ញៀវ បន្ទប់​គេង បន្ទប់​បាយ និង​រានហាល កង្ហារ​ពិតាន​បាន​ធ្វើ​ឲ្យ​ចរន្ត​​បរិយាកាស​​បាច​សាច​​ដ៏​រីករាយ​​ស្ទើរ​​គ្រប់​​កន្លែង​​ក្នុង​​ផ្ទះ។ ដាក់​កង្វារ​ពិតាន​តែ​មួយ​​ប្រើ​នៅ​តាម​ផ្ទះ នឹង​ជួយ​​សន្សំ​​ថាមពល​បាន​យ៉ាង​ច្រើន​។

៤. ​ផ្ដល់​មុខងារ​​បំភ្លឺ​ដ៏​​​​​ស្រស់​ស្អាត

កង្ហារ​ពិតាន​​អាច​ដាក់​ភ្ជាប់​ជាមួយ​អំពូល​ភ្លើង ដែល​អាច​បំភ្លឺ​ពេញ​ផ្ទៃ​បន្ទប់​របស់​អ្នក​ ជាមួយ​នឹង​​រចនាបថ​ដ៏​ស្រស់​ស្អាត។ ជ្រើស​ប្រភេទ​កង្ហារ​ពិតាន​​ដែល​មាន​​ភ្លើង​បំភ្លឺ ​ងាយ​ស្រួល​ក្នុង​ការ​ដំឡើង ដែល​មាន​ច្រើន​ម៉ូត ច្រើន​ពណ៌ និង​កម្រិត​បំភ្លឺ​​ តាម​​​​ក្ដី​ប្រាថ្នា។

៥. ធ្វើ​ឲ្យ​មាន​ភាព​កក់ក្ដៅ

កង្ហារ​ពិតាន​ជួយ​​រុញ​ចរន្ត​ខ្យល់​​កក់ក្ដៅ​ក្នុង​អំឡុង​រដូវ​ត្រជាក់។ ជា​ធម្មតា ចរន្ត​ខ្យល់​ក្ដៅ​បាន​ស្ដុក​​នៅ​កន្លែង​ពិតាន ដែល​​​កង្ហារ​ពិតាន​​ទាញ​​ចុះ​ធ្វើ​ឲ្យ​សាយភាយ​និង​​​កក់ក្ដៅ​ពេញ​បន្ទប់​ នៅ​​​​​​ពេល​អាកាសធាតុ​ត្រជាក់។

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង