ស្ពាន​វែង​បំផុត​ក្នុង​លោក​បើក​ដំណើរការហើយ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / ស្ពាន​វែង​បំផុត​ក្នុង​លោក​បើក​ដំណើរការហើយ
ក្រោយ​ពី​ការ​សាងសង់​អស់​រយៈពេល៩ឆ្នាំ ស្ពាន​ហុងកុង សៀងហៃ ម៉ាកាវ ដែល​​ជា​ស្ពាន​វែង​ជាង​គេ​នៅ​លើ​ពិភព​លោក បាន​បើក​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ដែល​​ផ្ដល់​នូវ...........

ស្ពាន​វែង​បំផុត​ក្នុង​លោក​បើក​ដំណើរការហើយ

ក្រោយ​ពី​ការ​សាងសង់​អស់​រយៈពេល៩ឆ្នាំ ស្ពាន​ហុងកុង សៀងហៃ ម៉ាកាវ ដែល​​ជា​ស្ពាន​វែង​ជាង​គេ​នៅ​លើ​ពិភព​លោក បាន​បើក​ប្រើប្រាស់​ជា​ផ្លូវការ​ហើយនៅថ្ងៃទី២២ ខែតុលានេះ ដែល​​ផ្ដល់​នូវ​ការ​ជំរុញ​យ៉ាង​ខ្លាំងក្លា​ដល់​ការ​អភិវឌ្ឍន៍​តំបន់​ឈូង​សមុទ្រ​​ហ្គង់ដុង ហុងកុង ម៉ាកាវ។

យោង​តាម​គេហទំព័រ Xinhua ស្ពាន​​​​​ប្រវែង៥៥គីឡូម៉ែត្រ​​ដែលមានតម្លៃសាងសង់២០ពាន់លានដុល្លារនេះ ស្ថិត​នៅតំបន់​ Lingdingyang នៃ​ទន្លេ Pearl River ជាប់​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ​សៀងហៃ និង​ម៉ាកាវ។ វា​ជា​ស្ពាន​ដំបូង​ ដែល​បាន​តភ្ជាប់​តំបន់​ទាំង​បី ​ឆ្លង​កាត់​សមុទ្រ​ដ៏​អស្ចារ្យ ក្រោម​គោលការណ៍​ ប្រទេស​មួយ ប្រព័ន្ធ​ពីរ។ ថ្ងៃ​ដំបូង​នៃ​ការ​បើក​សម្ពោធ មាន​រថយន្ត​ក្រុង​រាប់​រយ​ផ្ទុក​អ្នកដំណើរ​ពេញ បាន​ឆ្លង​កាត់​​ពី​ហុងកុង សៀងហៃ និង​ម៉ាកាវ។

យាន​យន្ត​​​បាន​ប្រកាន់​ចរាចរណ៍​​​ខាង​ស្ដាំ​ដៃ តាម​​គន្លង​ផ្លូវ​ធំ​របស់​ស្ពាន និង​ផ្លូវ​រូង​ក្រោម​ទឹក​ និង​បត់​​​​​មក​ខាង​ឆ្វេង​វិញ​នៅ​ពេល​​​ចាក​ចេញពី​ស្ពាន ហើយ​ចូល​ទៅ​តាម​ផ្លូវ​​ក្នុង​ក្រុង​ហុងកុង និង​ម៉ាកាវ។ មុន​​នឹង​​ទៅ​ដល់​គោលដៅ​​ឯ​ចុង​​​​​ស្ពាន​ទាំង​បី រថយន្ត​​​បាន​ឆ្លងកាត់​កោះ​សិប្បនិម្មិត​បួន​ក្នុង​សមុទ្រ ព្រមទាំង​​ផ្លូវ​រូង​ក្រោម​ដី ដែល​​​សាងសង់​ដើម្បី​អាច​ឱ្យ​នាវា​ធន់​ធ្ងន់​​បើក​ឆ្លង​កាត់​​​ចេញ​ចូល​​ទន្លេ Pearl River Delta ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដ៏​មមាញឹក​បំផុត​របស់​ពិភព​លោក។

យោង​តាម​អ្នកបើកបរ​ម្នាក់ ដែល​បម្រើ​ការងារ​នៅ​​ភ្នាក់ងារ​ធ្វើ​ដំណើរ​ហុងកុង បាន​​ឲ្យ​ដឹង​ថា ពី​មុន​ប្រើ​ពេល​ជាង​៤ម៉ោង​ ដើម្បី​ទៅ​ដល់​ហុងកុង ឥឡូវ​​តែ​មួយ​ម៉ោង​កន្លះ​ប៉ុណ្ណោះ​។ ជិះ​ឡាន​ក្រុង​តាម​ស្ពាន​ជា​វិធី​ថ្មី​​ដែល​​ងាយ​ស្រូល​និង​ឆាប់​រហ័ស ជាង​ការ​ធ្វើ​ដំណើរ​តាម​កប៉ាល់​ពី​ម៉ាកាវ ​មក​ហុងកុង។

ទន្ទឹមនឹង​​​នេះ​ដែរ រថយន្ត​កុងតឺន័រ Jet ក៏បាន​មក​​ដល់​​សៀងហៃ​តាម​ស្ពាន​នេះ។ ធៀប​នឹង​ការ​ធ្វើ​ដំណើរ​​ពី​មុន​​​តាម​ស្ពាន Humen Pearl River​ ស្ពាន​ឆ្លង​​សមុទ្រ​​ថ្មី​នេះ​អាច​ឲ្យ​ឡាន​ដឹក​ទំនិញ​​ចំណេញ​ពេល​ច្រើន​ណាស់ ខណៈ​​បិទ​​​ការ​ហោះហើរ​ រវាង​ហ្គង់ដុង និង​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង ដែល​ជា​អាកាសយានដ្ឋាន​ដ៏​ធំ​បំផុត​របស់​ពិភពលោក​​ផ្នែក​​សមត្ថភាព​ដឹក​ជញ្ជូន​ទំនិញ។

ស្ពាន​ដ៏​មហិមា​នេះ​មិន​ត្រឹមតែ​កាត់​បន្ថយ​ចម្ងាយ​ធ្វើដំណើរ រវាង​​​ហុងកុង និង​ម៉ាកាវ និង​ទីក្រុង​នៅ​តាម​ដង​ទន្លេ​ Pearl ថែមទាំង​បង្កើន​ឱកាស​​ឧស្សាហកម្ម​ផ្សេងៗ​ក្នុង​តំបន់​ធំៗ ដើម្បី​​សមាហរណកម្ម​​​ធនធាន​ សម្រាប់​​ប្រសិទ្ធភាព​នៃ​ការ​សហការ។ ​ស្ពាន​នេះ​បាន​បង្កើត​នូវ​ឱកាស​​ដ៏​អស្ចារ្យ​មួយ នៃ​ការអភិវឌ្ឍ​ទីក្រុង​នានា​​ក្នុង​តំបន់​ឈូង​សមុទ្រ​ទាំង​បី។ ចាប់ផ្ដើម​សាងសង់​នៅ​ថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ២០០៩ និង​​បញ្ចប់​ទាំងស្រុង​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ ជា​ស្ពាន​​​យោង​​ខ្សែ​កាប​បី ​មាន​៦គន្លង កោះ​បួន ផ្លូវ​ក្រោម​ដី​មួយ និង​ផ្លូវ​ដំណ​ភ្ជាប់​មួយ ដែល​មាន​តម្លៃ​សាងសង់​​​​ចំនួន​២០​ពាន់​​លាន​ដុល្លារ។

អំពី Dara Hon