ផ្លូវជាតិជាង ១០ខ្សែ នឹងត្រូវពង្រីកចញ្ចើមផ្លូវ ១៥ ម៉ែត្រពីអ័ក្សផ្លូវ! – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / ផ្លូវជាតិជាង ១០ខ្សែ នឹងត្រូវពង្រីកចញ្ចើមផ្លូវ ១៥ ម៉ែត្រពីអ័ក្សផ្លូវ!
ផ្លូវជាង ១០ ខ្សែនៅទូទាំងខេត្តកណ្តាល នឹងត្រូវពង្រីកប្រវែង ១៥ម៉ែត្រពីអ័ក្សផ្លូវ ដែលរួមមានផ្លូវ...

ផ្លូវជាតិជាង ១០ខ្សែ នឹងត្រូវពង្រីកចញ្ចើមផ្លូវ ១៥ ម៉ែត្រពីអ័ក្សផ្លូវ!

ក្នុងគោលបំណងពង្រីកទំហំផ្លូវសម្រាប់ការសម្រួលចរាចរណ៍ ផ្លូវជាង ១០ខ្សែ នៅទូទាំងខេត្តកណ្តាល នឹងត្រូវស្ថាបនាពង្រីកចិញ្ចើមផ្លូវប្រវែង ១៥ម៉ែត្រពីអ័ក្សផ្លូវនីមួយៗ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះទៅ។

បើតាមសេចក្តីជូនដំណឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយ ថ្ងៃទី២៥ ខែតុលា ឆ្នាំ​​ ២០១៨នេះ​មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានជូនដំណឹងទៅប្រជាពលរដ្ឋដែលមានលំនៅឋាន ឬ ក្បាលដី ឬ កំពុងប្រកបអាជីវកម្មនៅតាមផ្លូវជាតិលេខ១ ផ្លូវជាតិលខ២ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១៤ ផ្លូវជាតិ​លេខ​២០បេ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១អា ផ្លូវជាតិលេខ២១បេ ផ្លូវជាតិលេខ៣៤ ផ្លូវជាតិលេខ១១០ ផ្លូវជាតិលេខ​១៥១អា ឱ្យរំកិលថយយ៉ាងតិចឱ្យបាន ១៥ម៉ែត្រ ពីអ័ក្សផ្លូវនីមួយៗ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

គ្រប់ផ្លូវជាតិដែលបានជម្រាបជូនខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នឹងចាប់ផ្តើមពង្រីកចិញ្ចើមផ្លូវរហូតដល់ ១៥ម៉ែត្រ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨តទៅ លើកលែងតែ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១៤ ផ្លូវជាតិលេខ១១០ និង ផ្លូវជាតិលេខ១៥១អា ដែលនឹងចាប់ផ្តើមពង្រីកចិញ្ចើមផ្លូវ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ តទៅ។

 

ដោយអនុវត្តតាមយុទ្ធនាការ ១០០ថ្ងៃ របសឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ទទួលការថែទាំផ្លូវជាតិ ផ្លូវខេត្តជាប្រចាំ ព្រមទាំងជួសជុលលុបសំបុកមាន់ ធានាឱ្យបាននូវស្ថានភាពផ្លូវល្អជានិច្ចតាមផែនការ និងកិច្ចសន្យា។

គួររំលឹកថា បច្ចុប្បន្ន ក្រសួងសាធារណៈការ និងដឹកជញ្ជូន កំពុងស្ថាបនា និងជួសជុលផ្លូវជាតិ ផ្លូវខេត្តជាបន្តបន្ទាប់ រួមមាន ការដ្ឋានពង្រីកផ្លូវជាតិលេខ៣ ការដ្ឋានស្ថាបនាផ្លូវជាតិលេខ៤៨ ចាប់ពីផ្លូវបំបែកស្រែអំបិល ទៅកាន់ខេត្តកោះកុងជាដើម ក្នុងគោលបំណងធ្វើឱ្យការធ្វើដំណើរតាមផ្លូវថ្នល់កាន់តែមានភាពភាពងាយស្រួល និង ប្រសើរឡើង។ កាលពីចុងឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់ប្រកាសពីផែនការពង្រីកផ្លូវទូទាំងប្រទេសទៅជា ផ្លូវ ៤ គន្លង ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងខេត្ត និង តភ្ជាប់ទៅកាន់ប្រទេសជិតខាង និង តំបន់៕

អំពី ម៉ី ស្រីលុច្ស

អតិថិជនរបស់យើង

ដៃគូរបស់យើង