ចិន​បង្ហាញ​រថភ្លើង​គំរូ​ថ្មី​រត់​ដល់១.០០០គ.ម/ម៉ោង – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គ្រឿងចក្រ / គ្រឿងចក្រសំណង់ / ចិន​បង្ហាញ​រថភ្លើង​គំរូ​ថ្មី​រត់​ដល់១.០០០គ.ម/ម៉ោង
កាលពី​ដើម​ខែ​តុលា​ថា ​ចិន​បាន​ដាក់​បង្ហាញ​គំរូ​រថភ្លើង​ប្រភេទ​ថ្មី​មួយ ដែល​អាច​​​​រត់​បាន​រ​ហូត​​ដល់១.០០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ............

ចិន​បង្ហាញ​រថភ្លើង​គំរូ​ថ្មី​រត់​ដល់១.០០០គ.ម/ម៉ោង

យោង​តាម​របាយការណ៍ដែលផ្សព្វផ្សាយពីកាសែត​មួយរបស់ចិន ​​កាលពី​ដើម​ខែ​តុលា​នេះថា ​ចិន​បាន​ដាក់​បង្ហាញ​គំរូ​រថភ្លើង​ប្រភេទ​ថ្មី​មួយ ដែល​អាច​​​​រត់​បាន​រ​ហូត​​ដល់១.០០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ២០២៥។

យោង​តាម​គេហទំព័រ​ Global Times ម៉ូដែល​ថ្មី​នេះ​មាន​ឈ្មោះថា “T-Flight” ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍ “សប្ដាហ៍​សហគ្រិនភាព​​ និង​​នវានុវត្តន៍​ជាតិ​ឆ្នាំ២០១៨​” នៅ​ក្នុង​ទីក្រុង​ចេងឌូ ខេត្ត​ស៊ីឈួន ភាគ​និរតី​ប្រទេស​ចិន​។

​ចិន​បច្ចុប្បន្ន​ជា​ប្រតិបត្តិករ​បណ្ដាញ​រថភ្លើង​​ធំ​ជាង​គេ​បំផុត​លើ​ពិភព​លោក ដែល​មាន​ល្បឿន​៣៥០​គីឡូម៉ែត្រ/ម៉ោង​ ហើយ​បច្ចុប្បន្ន​កំពុង​​ធ្វើការ​​សិក្សា​រថភ្លើង​ប្រភេទ Hyperloop (បំពង់​ស្រូប) ដែល​នឹង​អាច​ឱ្យ​រថភ្លើង​អណ្ដែត១០សង់ទីម៉ែត្រ​ពី​​ដី​នៅ​លើ​ដែន​ម៉ាញ៉េទិច​នៅ​ក្នុង​បំពង់​​បិទ​ជិត។

លោក​​វ៉ាង យ៉ាន ជា​បុគ្គលិក​នៅ​វិទ្យាសាស្ត្រ​អវកាស​ចិន បាន​និយាយ​ថា រថភ្លើង​នឹង​បង្កើន​ល្បឿន​​បន្តិចម្ដងៗ ដល់​១.០០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដើម្បី​ឱ្យ​អ្នកដំណើរ​មាន​​​មាន​អារម្មណ៍​សុវត្ថិភាព​ និង​ផាសុកភាព។ លោក​បាន​បន្ថែម​ថា វិទ្យាសាស្ត្រ​អវកាស​ចិន​ដើរក្រោយ​​ក្រុមហ៊ុន​ដទៃ​ ដែល​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​ម៉ាញេទិច ប៉ុន្តែ​​អាច​ដើរ​ទាន់​គេ ដោយសារតែ​បទ​ពិសោធន៍​​អវកាស។

កាសែត Chengdu Business Daily បាន​រាយការណ៍​ថា រថភ្លើង​នេះ​នឹង​ឈាន​ដល់​ល្បឿន​សាកល្បង១.០០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅឆ្នាំ២០២៣ ហើយ​នឹង​មាន​សមត្ថភាព​ដឹក​អ្នកដំណើរ​នៅ​ឆ្នាំ២០២៥។ យ៉ាងណាក៏ដោយ ឆ្នាំ២០២៥គ្រាន់តែ​ជា​កាលបរិច្ឆេទ​ម៉ូដែល​ពេញលេញ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​បង្កើត​​​ឲ្យ​ក្លាយ​ជា​​ប្រព័ន្ធ​រថភ្លើង​ពាណិជ្ជកម្ម​អាច​នឹង​ប្រើ​ពេល​យូរ​ជាង​នេះ។

ខណៈ​​នេះ​ដែរ សាកលវិទ្យាល័យ Southwest Jiaotong នៅ​ខេត្ត​ចេងឌូ កំពុង​ពិសោធន៍​លើ​ប្រព័ន្ធ​ស្រដៀង​គ្នា​មួយ ដែល​សង្ឃឹម​ថា​នឹង​អាច​ឱ្យ​រថភ្លើង​ឈាន​​ដល់​​ល្បឿន១.៥០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង