ផ្ទះ​៥ នៅ​អូស្ត្រាលី ដែល​មានរចនាបថ​ខាង​ក្នុង​ល្អ​បំផុត – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / ស្ថាបត្យកម្ម / គ្រឿងសង្ហារឹម / ផ្ទះ​៥ នៅ​អូស្ត្រាលី ដែល​មានរចនាបថ​ខាង​ក្នុង​ល្អ​បំផុត

ផ្ទះ​៥ នៅ​អូស្ត្រាលី ដែល​មានរចនាបថ​ខាង​ក្នុង​ល្អ​បំផុត

យោង​តាម​​គេហទំព័រ Dezeen អូស្ត្រាលី​ បាន​​នាំមុខ​គេ​​នៅ​ក្នុង​​រចនាបថ​ខាងក្នុង​គេហដ្ឋាន។ ខាង​ក្រោមនេះ​គឺ​​លំនាំ​​​ផ្ទៃខាង​ក្នុង នៃ​គេហដ្ឋាន ​នៅ​ស៊ីដនី ម៉ែលប៊ន និងតាសម៉ានៀ​ ។

១. ផ្ទះ Footscray ដោយ​​ក្រុមហ៊ុន BoardGrove នៅ​ទីក្រុង​ម៉ែលប៊ន

បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម BoardGrove ផ្ទះល្វែង​នេះ​ស្រដៀង​ទៅ​នឹង​វិចិត្រសាល​​មួយ និង​មើល​ទៅ​​ដូចជា​រូប​ចម្លាក់។ ការ​លាយ​​​​ពណ៌​ផ្កាឈូក​ និង​​ពណ៌​ប្រផេះ​​​ចូល​គ្នា ​ធ្វើ​​ឲ្យ​កម្រាល​បេតុង និង​ជញ្ជាំង មើល​ទៅ​ស្រទន់។

២. ផ្ទះ Italianate House ដោយ​ក្រុម Renato D’Ettore នៅ​ស៊ីដនី

​ឥដ្ឋ​​​រៀប​យ៉ាង​ស្អាត​​ពេញ​ផ្ទៃ​ខាង​ក្នុង​​​មួយ​ចំហៀង ដោយ​គ្មាន​​បូក​ស៊ីម៉ង់ស៍​ ជាមួយ​នឹង​ទ្វា​​​​រោង​ធ្នូ ដែល​យក​លំនាំ​តាម​ប្រសាទ​បុរាណ Tuscan ឬ​វិឡា Sicilian។

៣. ផ្ទះ Curatorial ដោយ​ក្រុមហ៊ុន Arent & Pyke នៅ​ទីក្រុង​ស៊ីដនី

ដោយ​បាន​ធ្វើការ​ពង្រីក​បន្ថែម​​នៅ​ទសវត្សរ៍​ឆ្នាំ១៩៨០ ផ្ទះ​ក្រុង​ស៊ីដនី​​​ផ្ទៃ​​ពណ៌​ស​និង​​ខ្មៅ​ដ៏​សាមញ្ញនេះ ​បាន​សាងសង់​នៅ​ឆ្នាំ​១៩៣០ ត្រូវ​បាន​រចនា​ដោយ​ក្រុមហ៊ុន Arent & Pyke អាច​​ឱ្យ​ម្ចាស់​ដាក់​តាំង​​គ្រឿង​សង្ហារិម​​ស្អាត​ប្លែក​ ​និង​​គ្រឿង​តុបតែង​​​សិល្បៈ។

៤. ផ្ទះ Suburban Canny ដោយ​ក្រុមហ៊ុន Tribe Studio នៅ​ទីក្រុង​ស៊ីដនី

បាន​ពង្រីក​បន្ថែម​​នៅ​ឆ្នាំ១៩៣០ បឹងហ្គាឡូ​នៅ​ជាយ​ក្រុង​ស៊ីដនី​មួយ​នេះ​មាន​ជញ្ជាំង​កញ្ចក់ បង្អួច និង​ឥដ្ឋក្បូរក្បាច់​​តាម​ជញ្ជាំង ជាមួយ​គ្រឿង​សង្ហា​រឹម​​ភ្លឺ និង​ធំ​ទូលាយ ដែល​​បាន​ក្លាយ​ជា​​បេតិកភណ្ឌ​មួយ​របស់​​​អាគារ។

៥. ផ្ទះ Sunnybanks ដោយ​ក្រុមហ៊ុន Core Collective នៅ​ទីក្រុង​តាសម៉ានៀ

ក្នុង​ការ​ពង្រីក​បន្ថែម​នៃ​​​ផ្ទះ​ឆ្នេរសមុទ្រ​​មួយ​នេះ ក្រុមហ៊ុន Core Collective បាន​​បញ្ចូល​​​​​ជញ្ជាំង​ពណ៌​ស ជាមួយ​នឹង​កម្រាល​បេតុង ​និង​គ្រឿង​ឈើ​ខាង​ក្នុង ដើម្បី​បង្កើត​នូវ​បរិយាកាស​គ្មាន​ដែន​កំណត់​មួយ សម្រាប់​បណ្ដុំ​អតិថិជន នៃ​សិល្បៈ និង​អក្សរសិល្ប៍។

អំពី Dara Hon