ស្ថាបត្យករ​​វៀតណាម​បង្កើត​ជញ្ជាំងបើក​បាន​​​ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / ស្ថាបត្យកម្ម / ឌីហ្សាញ / ស្ថាបត្យករ​​វៀតណាម​បង្កើត​ជញ្ជាំងបើក​បាន​​​

ស្ថាបត្យករ​​វៀតណាម​បង្កើត​ជញ្ជាំងបើក​បាន​​​

ក្រុមហ៊ុន Nishizawa Architects បាន​រចនា​​ជញ្ជាំង​អាច​រុញ​​បិទ​បើក ដែល​​​ជួយ​ធ្វើ​ឲ្យ​ជញ្ជាំង​ខាងក្នុង​ចំហ និង​មាន​​ទីធ្លា​ទូលាយ ផ្ដល់​ឲ្យ​​អ្នក​រស់​​​​​ងាយ​ស្រួល​ក្នុង​ការ​ចេញចូល និង​ទទួល​បាន​​ខ្យល់​អាកាស​ធម្មជាតិ និង​ទេស​ភាព​ជុំវិញ។​

យោង​តាម​គេហទំព័រ Dezeen ​ខាង​មុខ​និង​ខាង​ក្នុង​ផ្ទះ​​នៃ​គ្រួសារ​បី នៅ​ខេត្ត An Giang ភាគ​ខាងត្បូង​វៀតណាម ត្រូវ​បាន​ជំនួស​​មក​វិញ​ដោយ​បន្ទះ​​ដែក​​​អាច​បិទ​បើក​បាន ដែល​​ជា​គម្រោង​សាកល្បង​មួយ​ដើម្បី​បង្កើត​លំនៅឋាន​ចំហ ​អាច​​ឲ្យ​​ពួកគេ​​ចែក​រំលែក​កន្លែង​របស់​ខ្លួន និង​រីករាយ​​ជាមួយ​នឹង​ទេសភាព​វាលស្រែ​ជុំវិញ។

ស្ថាបនិក​គម្រោង លោក Shunri Nishizawa បាន​ប្រាប់​សារព័ត៌មាន Dezeen ថា មហិច្ឆតា​របស់​គម្រោង​នេះ​គឺ​ដើម្បី​សមាហរណកម្ម​របៀប​រស់នៅ និង​ការ​ប្រាស្រ័យ​ទាក់ទង​​​គ្រួសារ ដែល​ត្រូវ​បាន​បំពេញ​ដោយ​ពន្លឺ​ព្រះអាទិត្យ ទេសភាព​បៃតង និង​ខ្យល់​អាកាស​ធម្មជាតិ។

ផ្ទះ​ដែល​បាន​ទទួល​ការ​​ដំឡើង​សាកល្បង​ជា​​ផ្ទះ​ជាន់​ក្រោម ខណៈ​ផ្ទះ​ពី​គ្រួសារ​ទៀត​​នៅ​ជាន់​ទី១ និង​ជាន់​ទី២ និង​មាន​ស្ទូឌីយោ​មួយ​ផងដែរ។ គ្រោង​ផ្ទះ​ត្រូវ​បាន​​ផ្គុំ​ដោយ​គ្រោង​ធ្នឹម​ឈើ ដែល​បាន​ដាក់​បែរ​ទៅ​ឆ្វេង។ ដំបូង​ក្រឡាប់​ចុះ ដូច្នេះ​វា​បង្កើត​រចនាសម្ព័ន្ធ​ដូច​មេអំបៅ នៅ​ពេល​ដែល​បន្ទះ​ដែក​​បើក​ចំហ។

វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុង​ស្រុក ដែល​សសរ​ផ្ទះ​​សង់​​​ពី​ឈើ​រឹង​​វៀតណាម ឈ្មោះថា Shorea Obtusa និង​​​ដែល​មាន​ប្រភព​ដើម​ទីផ្សារ​ឈើ​​ជជុះ​នៅ​ក្បែរ​នោះ។ ជញ្ជាំង​​ចំហៀង​ខាងក្រៅ​បាន​ធ្វើ​ពី​បេតុង ហើយ​បិទ​​តម្បាញ​ឫស្សី​ខាងក្នុង​​លំនាំ​​បច្ចេកទេស​សិប្បកម្ម​តម្បាញ​​ក្នុង​តំបន់។ លោក Nishizawa បាន​ថ្លែង​ថា “វា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​​​រក្សា​ទំនៀមទម្លាប់ និង​លក្ខណៈដើម​ក្នុង​តំបន់់​”។​

អំពី Dara Hon

អតិថិជនរបស់យើង

ដៃគូរបស់យើង