សិប្បកម្មនរាអង្គរបង្ហាញខ្លួន ក្នុងពិព័រណ៍ពាណិជ្ជកម្មផលិតខែ្មរ នៅសាលកោះពេជ្រ – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / សិប្បកម្មនរាអង្គរបង្ហាញខ្លួន ក្នុងពិព័រណ៍ពាណិជ្ជកម្មផលិតខែ្មរ នៅសាលកោះពេជ្រ

សិប្បកម្មនរាអង្គរបង្ហាញខ្លួន ក្នុងពិព័រណ៍ពាណិជ្ជកម្មផលិតខែ្មរ នៅសាលកោះពេជ្រ

ព្រឹតិ្តការណ៍​ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ដែលជាស្នាដៃកូនខ្មែរ ត្រូវបានរៀបចំឡើងនៅ មជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី ១៨ រហូតដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច ដែលមានរយៈពេល ៤ថ្ងៃ។

សិប្បកម្មនរាអង្គរ បានចូលរួមនៅក្នុងពិព័រណ៍ផលិតផលខ្មែរប្រចាំឆ្នាំនេះ នៅស្តង់លេខ E08 ដោយមានតាំងបង្ហាញផលិតផលជាច្រើនដែលផលិតដោយដៃ ដែលក្នុងនោះរួមមាន ចង្កៀង វាំងនន កូនខ្នើយតូចៗសម្រាប់តាំងលម្អ កាបូបសាច់ក្រណាត់ និងផលិតផលឌីហ្សាញជាច្រើនប្រភេទទៀត។

ក្នុងឱកាសតាំងពិព័រណ៍នេះដែរ សិប្បកម្មនរាអង្គរ នឹងផ្តល់ជូនការបញ្ចុះតំលៃពិសេសជូនអតិថិជនចាប់ពី ១៥% ដល់ ២៥%។

គួរបញ្ជាក់ផងដែរ បន្ទាប់ពីបើកដំណើរនៅឆ្នាំ២០១១ នៅខេត្តសៀមរាប សិប្បកម្មនរា បានផ្គត់ផ្គង់សម្ភារៈតុបតែងជាច្រើនប្រភេទជូនសណ្ឋាគារជាច្រើននៅខេត្តសៀមរាប។ នៅឆ្នាំ២០១៨នេះ សិប្បកម្មដែលផលិតសម្ភារៈតុបតែងពីសរសៃសូត្រនេះ បានឈានជើងចូលមកទីផ្សាររាជធានីភ្នំពេញ ជាមួយនឹងការចូលរួមព្រឹតិ្តការណ៍តាំងពិព័រណ៍ជាតិ និង អន្តរជាតិជាច្រើន។

នៅភ្នំពេញ លោកអ្នកអាចមកទស្សនាការិយាល័យដាក់តាំងបង្ហាញផលិតផលនានារបស់នរាបាន នៅផ្សារទេសចរណ៍ នៅជាន់ទី៥នៃផ្សារទំនើបសុរិយា សែនធ័រ ភ័នស៍។

សម្រាប់ព័ត៍មានបន្ថែមពីសិប្បកម្មនរា សូមទំនាក់ទំនងមក៖ 098 753 333/017 589 763។

 

 

អំពី ម៉ី ស្រីលុច្ស

អតិថិជនរបស់យើង

ដៃគូរបស់យើង