ហេតុអ្វីរថយន្តគួរបិតបន្ទះការពារកម្តៅថ្ងៃ? – KHB MEDIA
ទំព័រមុខ / ព័ត៌មាន / គម្រោងសាងសង់ / កម្ពុជា / ហេតុអ្វីរថយន្តគួរបិតបន្ទះការពារកម្តៅថ្ងៃ?

ហេតុអ្វីរថយន្តគួរបិតបន្ទះការពារកម្តៅថ្ងៃ?

មនុស្សម្នាក់ៗបានចំណាយពេលវេលាច្រើនរៀងរាល់ថ្ងៃ ក្នុងការធ្វើដំណើរទៅទីជិតឆ្ងាយ តាមរយៈរថយន្ត។ ប៉ុន្តែតើលោកអ្នកដឹងទេថា កំដៅថ្ងៃបង្ករផល់ប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សនៅក្នុងយានយន្ត​ និង យានយន្តផ្ទាល់។

ក្រៅពីការថែទាំម៉ាស៊ីន និង ផ្នែកខាងក្រៅរបស់រថយន្ត លោកអ្នកគួរគិតពីបរិយាកាសនៅក្នុងរថយន្តផងដែរ ពិសេសកម្តៅថ្ងៃ ដែលជះចូលមកក្នុងរថយន្តតាមរយៈពន្លឺព្រះអាទិត្យ ព្រោះកម្តៅថ្ងៃបានបង្ករផលអវិជ្ជមានជាច្រើដល់មនុស្សនៅក្នុងរថយន្ត ជាពិសេសលើកុមារ។

ពន្លឺព្រះអាទិត្យបានបង្កប់ជាមួយនូវកម្តៅថ្ងៃ និង កាំរស្មី UV ដែលអាចបង្ករកជាជម្ងឺមហារីកស្បែកបានយ៉ាងងាយ ពិសេសកំដៅដែលចូលតាមកញ្ចក់រថយន្ត ដែលធ្វើឱ្យកម្តៅនៅក្នុងរថយន្តកើនឡើងខ្លាំង។ ក្រៅពីប៉ះពាល់ដល់សុខភាពស្បែក ពន្លឺថ្ងៃភ្លឺខ្លាំង កម្តៅថ្ងៃ និង កាំរស្មីUV ក៏ជាបញ្ហាមួយដែលធ្វើឱ្យអាយុកាលភ្នែករបស់យើងមានការថយចុះផងដែរ។

ដោយឡែកកំដៅ និងពន្លឺថ្ងៃនេះ ក៏បណ្តាលឲ្យសម្ភារៈនៅក្នុងរថយន្ត ឆាប់ស្លកពណ៍ និង ខូចគុណភាព ខណៈកំដៅដែលចូលក្នុងរថយន្ត ធ្វើឲ្យសីតុណ្ហភាពក្នុងរថយន្តកើនខ្លាំង ដែលតម្រូវឲ្យបើកម៉ាស៊ីនត្រជាក់ខ្លាំង នាំឲ្យអស់សាំងច្រើន។

ដំណោះស្រាយដ៏ល្អលើបញ្ហានេះគឺ ការប្រើប្រាស់ស្កុតបិតកញ្ចក់ការពារដ៏ត្រឹមត្រូវ ដែលអាចធានាបានថា កម្តៅដែលជះពីព្រះអាទិត្យ នឹងមិនត្រូវបានចូលទៅក្នុងរថយន្ត ១០០% នោះឡើយ។

លោក សាំង ដារ៉ារិទ្ធ នាយកគ្រប់គ្រងក្រុមហ៊ុន S-Cool Cambodia ដែលផ្តល់សេវាកម្មបិតស្តុតការពារកម្តៅ ដំបូងបំផុតក្នុងប្រទេសកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ស្កុតការពារកម្តៅថ្ងៃដែលមានគុណភាពខ្ពស់គឺជាកត្តាសំខាន់ ដែលម្ចាស់រថយន្តគ្រប់រូបគួរតែយកចិត្តទុកដាក់។

លោកថា មនុស្សភាគច្រើនបានយល់ច្រឡំថា បន្ទះការពារ UV គឺជាស្តុតមួយប្រភេទដែលអាចជួយកាត់បន្ថយកម្តៅមិនឱ្យចូលមកក្នុងរថយន្តបាន។ តាមពិតទៅ បន្ទះស្កុតការពារ UV គឺជាស្តុតមួយប្រភេទដែលជួយកាត់បន្ថយផលអាក្រក់ពីកាំរស្មី UV ដែលបណ្តាលឱ្យស្បែកមនុស្សកើតមហារីក មិនមែនមាននាទីជាស្តុតការពារកម្តៅថ្ងៃឡើយ ព្រោះ UV អាចការពារកំដៅបានត្រឹមតែ ៣% តែប៉ុណ្ណោះ។ ដូចនេះ ទាល់តែស្តុតការពារកម្តៅថ្ងៃទើបមានមុខងារការពារកម្តៅបានយ៉ាងត្រឹមត្រូវ។

លោកថ្លែងបន្តថា ស្តុតការពារកម្តៅថ្ងៃរបស់ក្រុមហ៊ុន S-Cool Cambodia មានលក្ខណៈពិសេសជាងស្តុតដទៃ ព្រោះមានស្រទាប់ការពារកម្តៅរហូតដល់ទៅ ៧ស្រទាប់ ដែលមានសមត្ថភាពខ្ពស់ក្នុងការជួយកាត់បន្ថយកម្តៅចាំងពីក្រៅចូលមកក្នុងរថយន្ត។ ម្យ៉ាងទៀត ការបិតស្ទិកគ័រ S-Cool បានផ្តល់នូវគុណសម្បត្តិ ៧ យ៉ាងដូចជា ការពារកំដៅថ្ងៃ ការពារសុខភាព សន្សំថាមពលប្រើប្រាស់ កាត់បន្ថយចំណាំងផ្លាត ការពារសុវត្ថិភាព បង្កើនសោភ័ណ្ឌភាព លឿន និង ងាយស្រួល។

លោក ដារ៉ារិទ្ធ លើកឡើងថា៖ «ទីផ្សារកម្ពុជាពុំទាន់យកចិត្តទុកដាក់ឱ្យចំមុខងាររបស់ស្កុតការពារកំដៅថ្ងៃនៅឡើយទេ គ្រាន់តែចាប់អារម្មណ៍លើការបិទបន្ទះពណ៌ថ្លាផ្សេងៗ ដើម្បីការពារកំដៅថ្ងៃ ក្នុងតម្លៃធូរថ្លៃតែប៉ុណ្ណោះ។ លោកបានបង្ហាញ​ថា ស្កុតការពារកម្តៅថ្ងៃ របស់ S-Cool Cambodia មានច្រើនប្រភេទផ្សេងៗគ្នា ដែលមានតម្លៃចាប់ពី ១២០ដុល្លារ រហូតដល់ ៤៥០ដុល្លារ ទៅតាមប្រភេទរថយន្ត និងមានកម្រិតការពារកម្តៅថ្ងៃពី ៥០% ដល់ ៩៧% នៃ infrared ហើយបិតម្តងអាចប្រើបានរហូតដល់ ១០ឆ្នាំ។

S-Cool Cambodia បានដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ១១ ឆ្នាំមកហើយ ដែលបច្ចុប្បនមានចំនួន ៤សាខានៅក្នុងទីក្រុងភ្នំពេញ រួមមាន នៅលើផ្លូវកម្ពុជាក្រោមជិតស្ពានអាកាស៧មករា អូឡាំពិច ផ្លូវក្រមួនស និង មួយកន្លែងទៀតនៅចុងផ្លូវ 271។ ក្រុមហ៊ុននេះ មានដើមកំណើតមកពីប្រទេសសឹង្ហបុរី ដែលជាក្រុមហ៊ុនមួយផ្តោតសំខាន់លើការផលិត Film ការពារកម្តៅថ្ងៃយ៉ាងមានប្រសិទ្ធភាព ដោយអាចកាត់បន្ថយកម្តៅបានល្អជាង Film ធម្មតា។

លោកបញ្ជាក់ថា៖ «ស្តុតម៉ាក S-Cool អាចកាត់បន្ថយកម្តៅថ្ងៃបានរហូតទៅដល់ ៩៧% ភាគរយនៃកម្តៅដែលចាំងចូលក្នុងរថយន្ថ ខណៈស្កុតមួយចំនួនអាចការពារកម្តៅថ្ងៃ ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ»។

តាមសម្តីអ្នកប្រើប្រាស់ស្តុតការពាររបស់ S-Cool រយៈពេលជាង ២ឆ្នាំ លោក ស្រ៊ាន រ៉ាស៊ី បានប្រាប់ឱ្យដឹងថា បន្ទាប់ពីប្រើស្តុតនេះហើយ រថយន្តរបស់លោក មានភាពខុសគ្នាឆ្ងាយបើប្រៀបជាមួយពេលមិនទាន់បិតស្កុត ម្យ៉ាងទៀតក៏ជួយសន្សំសំចៃដល់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និង សាំងរថយន្តផង។ ជាពិសេសសូម្បីតែតាប្លូរថយន្តក៏មិនក្តៅខ្លាំង ព្រមទាំងមិនងាយប្រេះដែរ។

លោកថ្លែងថា ៖ «កាលពីមុន ខ្ញុំមិនធ្លាប់ប្រើ ពេលបើកបរម្តងៗក្តៅខ្លាំង ពិបាកទ្រាំ ប៉ុន្តែពេលប្រើស្តុតនេះហើយ មានភាពខុសគ្នាឆ្ងាយ ព្រោះទប់កម្តៅបានច្រើន ហើយម៉ាស៊ីនត្រជាក់បើកឆាប់ត្រជាក់ ងាយស្រួលក្នុងការធ្វើដំណើរឆ្ងាយ»។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងប្រាប់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៨នេះ កម្ពុជាមានរថយន្តសរុបជិត ៧សែនគ្រឿង ដែលក្នុងនោះនៅរាជធានីភ្នំពេញ មានរថយន្តកើនឡើងរហូតដល់ ៤៨ម៉ឺនគ្រឿង ខណៈកាលពីចុងឆ្នាំ២០១៦ មានប្រមាណ ៤០ម៉ឺនគ្រឿងតែប៉ុណ្ណោះ។

អំពី ម៉ី ស្រីលុច្ស