អំពីក្រុមហ៊ុន ខេអេចប៊ី មេឌា – KHB MEDIA
ទំព័រមុខ / អំពីក្រុមហ៊ុន ខេអេចប៊ី មេឌា

អំពីក្រុមហ៊ុន ខេអេចប៊ី មេឌា

ក្រុមហ៊ុន ខេអេចប៊ី មេឌា គឺជាក្រុមហ៊ុនផ្តល់សេវាកម្មផ្សព្វផ្សាយបែបឌីជីថលនៅកម្ពុជា​ ដែលផ្តោត​ជាចំបងលើទីផ្សារសំណង់ និង អចលនទ្រព្យ។ ខេអេចប៊ី មេឌា ផ្តល់ជូនដំណោះស្រាយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម បែបឌីជីថលប្រកបដោយភាពច្នៃប្រឌិតជាច្រើនទៅកាន់ក្រុមហ៊ុនទាំងឡាយ ដែលមាន​បំណង​ចង់ផ្សព្វផ្សាយផលិតផល និងសេវាកម្ម ពាក់ព័ន្ធនឹងវិស័យសំណង់ និងអចលនទ្រព្យនៅក្នុង​ទីផ្សារ​កម្ពុជា។ ដូចដែលបានបញ្ជាក់នៅក្នុងពាក្យស្លោករបស់យើងរួចមកហើយ ខេអេចប៊ីមេឌា មានបំណង​ជួយផ្សព្វផ្សាយពីផលិតផល និងសេវាកម្ម របស់លោកអ្នក​ទៅកាន់អតិថិជនគោលដៅ​របស់​អ្នក ដើម្បី​ជួយ​លោកអ្នកបង្កើតឲ្យមានការលក់តាមរយៈសេវាកម្មផ្សព្វផ្សាយប្រកបដោយគំនិត​ច្នៃ​ប្រឌិត​របស់​យើង ជាមួយនឹងតម្លៃសមរម្យ។

១. តើ ខេអេចប៊ី មេឌា ផ្តោតលើព័ត៍មានបែបណាខ្លះ?

ខេអេចប៊ី មេឌា ផ្សព្វផ្សាយពីព័ត៍មានដែលមានប្រយោជន៍ ជាភាសាខ្មែរ និង អង់គ្លេស ទាក់ទងនឹងព្រឹត្តិការណ៍ និង ព័ត៍មាននានា នៅកម្ពុជា និងទូទាំងសកលលោក ដែលពាក់ព័ន្ធនឹង៖

  • គម្រោងសាងសង់​​                                       ​-​បច្ចេកវិទ្យាសាងសង់
  • ផលិតផល និងសេវាកម្ម                              – ជីវប្រវត្តិ
  • ប្រវត្តិរបស់ក្រុមហ៊ុន                           ​​​         – ការវិវត្តន៍នៃស្ថាប័ត្យកម្ម និង វិស្វកម្ម
  • បទបញ្ញតិ្តពីសំណង់                                   – ទិន្នន័យពីវិស័យសំណង់ និង អចនទ្រព្យ

២.​ តើ ខេអេចប៊ី មេឌា ផ្តោតលើទស្សនិកជនប្រភេទណា?

តាមរយៈច្រកផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិតរបស់យើង ទស្សនិកជនរបស់ខេអេចប៊ី មេឌា គឺជាក្រុមបុគ្គលដែលចាប់អារម្មណ៍ លើវិស័យសំណង់ និងអចលនទ្រព្យ ដែលពួកគេមានដូចជា៖

  • ក្រុមហ៊ុនម៉ៅការ                                          –  វិស្វករ
  • ស្ថាប័ត្យករ                                                   – ក្រុមហ៊ុនអភិវឌ្ឍន៍
  • អ្នកឌីហ្សាញ                                          ​​      – កុងស៊ុលតង់
  • ភ្នាក់ងារអចលនទ្រព្យ                                  – អ្នកមានអាជីពផ្នែកសាងសង់
  • មន្រ្តីរដ្ឋាភិបាល                                           – អាជីវករជួញដូរគ្រឿងសំណង់
  • បុគ្គលទូទៅដែលពាក់ព័ន្ធនឹងវិស័យសំណង់​​ និងអចលនទ្រព្យ